Home ប្លែកៗ តោ​កំសាក​រត់​...

តោ​កំសាក​រត់​ពួន​លើ​ដើមឈើ​ទាំង​ញ័រ​ខ្លួន​ចំប្រប់​ដោយសារ​ហ្វូង​ក្របី​ដេញ​វ័ធ

​តាមរយៈ​រូបភាព​គួរឱ្យ​អស់សំណើច​ទាំងនេះ​បង្ហាញ​ពី​សកម្មភាព​តោ​ដ៏​កំសាក​មួយ​ក្បាល រត់​ពួន​លើ​ដើមឈើ​ទាំង​ខ្លួន​ភ័យញ័រ​ចំប្រប់ ដើម្បី​គេច​ពី​ហ្វូង​ក្របី​ចងកំហឹង​។​
​ ​
​តោ​យ៉ាង​ធំ​នេះ​បាន​រត់​ពួន​លើ​ដើមឈើ បន្ទាប់ពី​ត្រូវ​ហ្វូង​ក្របី​ប្រមាណ ១០០ ក្បាល​ដេញ​វ័ធ នៅ​ឧទ្យាន​ជាតិ​Lake Nakuru National Park ប្រទេស​កេ​ន​យ៉ា​។​
​ ​
ពេល​ឡើងដល់​លើ​ដើមឈើ តោ​នេះ​បាន​ស្រែក​គ្រហឹម​ដាក់​ហ្វូង​ក្របី​ហាក់​លែង​ខ្លាចញញើត ប៉ុន្តែ​រំពេច​នោះ​ស្រាប់តែ​វា​ចាប់ផ្ដើម​ភ័យ​វិញ​នៅពេល​វា​រអិល​ចុះ​ពី​មែកឈើ​ដោយសារ វា​ធ្ងន់​ពេក​។​
​ ​
ប៉ុន្តែ​ទោះបីជា​វា​ឡើង​មិនសូវ​បាន​ខ្ពស់​យ៉ាងណាក្ដី ក៏​ទីបំផុត​ហ្វូង​ក្របី​លែង​រវល់​នឹង​វា​ហើយក៏បាន​ចាក​ចេញពី​ទីនោះ​។ ក្រោយពេល​ហ្វូង​ក្របី​ទៅ​បាត់ តោ​កំសាក​ក៏​ចុះ​ពី​ដើមឈើ​ហើយ គេចខ្លួន​ដោយ​សុវត្ថិភាព​។
​ ​
​ទិដ្ឋភាព​ដ៏​គួរឱ្យ​អស់សំណើច​នេះ​ត្រូវ​បុរស​ម្នាក់​ឈ្មោះ នី​លុត​ប៉ូល បា​រួ (Neelutpaul Barua) វ័យ៣៩ ឆ្នាំ​មកពី​ទីក្រុង​ម៉ាំ​បី ប្រទេស​ឥណ្ឌា ថត​បាន​កាលពីពេល​ថ្មីៗ​នេះ​ខណៈពេល​គាត់​ដើរ ទេសចរ​នៅ​ឧទ្យាន​ជាតិ​ក្នុងប្រទេស​កេ​ន​យ៉ា​៕ ប្រែ​សម្រួលៈ​ខុម

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

សម្ដេច​ក្រឡាហោម ចេញ​បទបញ្...

​ដោយៈ ទេព មង្គល / ភ្នំពេញ...

កុមារា​អាយុ ៦​ឆ្នាំ​ម្នាក...

ដោយ​: ស​រិ​ទ្ធ / ស្វាយរៀង...

កម្លាំង​ជលផល​ខេត្តព្រះវិហ...

​ដោយ​: សៅ​វ៉ាន់ឌី / ខេត្ត...

អ្នកនាំពាក្យៈ រដ្ឋមន្ត្រី...

​ដោយៈ មុនី​រ័ត្ន / ភ្នំពេ...