លោក អែនតូនីញ៉ូ កុនតេ (Antonio Conte) សារភាពថា កីឡាករ គ្រីស្ទៀន អេរិកសិន (Christian Eriksen) ត្រូវការស្វែងរកកម្រិតលេងស័ក្តិសមមួយ បន្ទាប់ពីបង្ហាញមុខជាលើកដំបូងជាមួយ ក្រុម Inter Milan ក្រោយពីសម្រេចកិច្ចព្រមព្រៀងផ្ទេរចេញពីក្លិប តូតិនហេម(Tottenham) ។
អេរិកសិន ត្រូវបានប្តូរចេញវិញ បន្ទាប់ពីចាប់ផ្តើមបាន៥៨នាទីកាលពីថ្ងៃអាទិត្យអំឡុងពេល ជាមួយក្រុមយូឌីណេស( Udinese )មុនពេលខ្សែប្រយុទ្ធ រ៉ូម៉េលូ លូកាគុ (Romelu Lukaku) រកបានគ្រាប់បាល់ជួយឲ្យក្រុម អ៊ីនធ័ មីលេន(Inter Milan) ឈ្នះ២-០ ដែលជួយពួកគេបន្ត ឱកាសប្រជែងយកពាននៅក្របខ័ណ្ឌ Serie A ។
នេះគឺជាការបង្ហាញមុខលើកទី២របស់ អេរិកសិន ចាប់តាំងពីចូលរួមក្នុងតម្លៃផ្ទេរ១៧លានផោន ស្របពេលខ្សែបម្រើសញ្ជាតិដាណឺម៉ាករូបនេះបង្ហាញមុខលើកដំបូង អំឡុងពេលប្រកួតជា មួយក្រុមហ្វីយោរ៉េនទីណា៏( Fiorentina) នៅក្របខ័ណ្ឌ Coppa Italia កាលពីសប្តាហ៍មុន។
បន្ទាប់ពីជោគជ័យកាលពីថ្ងៃអាទិត្យដែលបានជួយឲ្យក្រុម Inter Milan កាត់បន្ថយមកនៅត្រឹម ៣ពិន្ទុពីក្លឹប Juventus នោះ លោក កុនតេ សារភាពថា អេរិកសិន ត្រូវការពេលវេលា ដើម្បីសម្របខ្លួននៅប្រទេសអ៊ីតាលី។
លោក កុនតេ បានសារភាពថា “ខ្ញុំគិតថា សម្រាប់កីឡាករដែលមកដល់៥ថ្ងៃមុន ហើយយើង ត្រូវគិតថា យើងប្រញាប់ប្រញាល់ដាក់ឲ្យគាត់ចូលលេងពេកដោយសារតែយើងអវត្តមានខ្សែ បម្រើជាច្រើន។ អេរិកសិន នៅតែធ្វើបានល្អ”៕ ប្រែសម្រួល: ពិសិដ្ឋ