ប៉ូលិសថៃបាននិយាយថាបុរសតៃវ៉ាន់២នាក់ត្រូវបានចាប់ខ្លួនដោយសារព្យាយាមលួចនាំគ្រឿងញៀនហេរ៉ូអ៊ីន១៥ គីឡូក្រាមដោយលាក់ក្នុងកញ្ចប់មីជាច្រើនពីអាកាសយានដ្ឋានទីក្រុងបាងកក។
ប៉ូលិសបានរកឃើញគ្រឿងញៀនទាំងនេះលាក់ក្នុងមីកញ្ចប់ MAMA និងនៅក្នុងកំប៉ុងម្សៅ។
ដោយមិននិយាយអំពីប្រភពហេរ៉ូអ៊ីនមកពីណានោះ ប៉ូលិសបាននិយាយកាលពីថ្ងៃចន្ទថ្ងៃទី៣ខែកុម្ភៈថាជនសង្ស័យទាំង២នាក់នេះបានប៉ុនប៉ងវិលត្រឡប់ទៅតៃវ៉ាន់វិញនៅពេលពួកគេត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី ៣០ ខែមករា នៅឯអាកាសយានដ្ឋានសុវណ្ណភូមិបន្ទាប់ពីទទួលបានការផ្តល់ដំណឹងសម្ងាត់។
តំបន់ព្រំដែនរវាងមីយ៉ាន់ម៉ា ថៃ និង ឡាវ បានក្លាយជាកន្លែងជួញដូរគ្រឿងញៀនហេរ៉ូអ៊ីន អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ៕ដោយ៖សុខា/sn

គ្រឿងញៀនលាក់ក្នុងកញ្ចប់មីនិងកំប៉ុងម្សៅ