Home កីឡា ម៉ា​សិន ម៉ោ​ន...

ម៉ា​សិន ម៉ោ​ន ជឿថា វត្តមាន​របស់​ខ្សែបម្រើ​ឆ្នើមៗ​វ័យក្មេង​នឹង​ជួយ​ដល់​ក្រុម​ជម្រើសជាតិ អង់គ្លេស

​កីឡាករ ម៉ា​សិន ម៉ោ​ន (Mason Mount) ជឿថា​វត្តមាន​ខ្សែបម្រើ​ឆ្នើមៗ​នៅ​ក្របខណ្ឌ​បាល់ទាត់ព្រី​មី​ញ៉េ​លី​ក​នឹង​ជួយ​បង្កើន​ឱកាស​របស់​ក្រុម​ជម្រើសជាតិ​អង់គ្លេស​នៅ​ព្រឹត្តិការណ៍ Euro 2020 ។​
​ ​
​កីឡាករ​វ័យ​២១​ឆ្នាំ​របស់​ឆេ​ល​ស៊ី​រូបនេះ​គឺជា​កីឡាករ​ម្នាក់​ក្នុងចំណោម​កីឡាករ​វ័យក្មេង​ដូចជា ជែក ហ្គ្រី​លី​ស (Jack Grealish) របស់​ក្លិប អា​ស្តុ​ន វីឡា​(Aston Villa) ជែ​ម​ស៍ ម៉ា​ដ​ឌី​សិន (James Maddison) របស់​ក្លឹប Leicester ដែល​បានបង្ហាញ​ទម្រង់​លេង​ដ៏​គួរ​ឲ្យ​ទាក់ទាញ​នៅ រដូវ​កាល​នេះ ហើយ​កំពុង​ផ្តោត​គោលដៅ​រក​កៅអី​ក្នុង​ក្រុម​ជម្រើស​របស់លោក ហ្គា​រ៉េត សាវ​ហ្គេ​ត (Gareth Southgate) សម្រាប់​ការប្រកួត​ដ៏​សំខាន់​នេះ​។​
​ ​
ម៉ា​ដ​ឌី​សិន វ័យ​២៣​ឆ្នាំ ថ្មីៗ​នេះ​មានឱកាស​ចូលក្នុង​ក្រុម​ជម្រើសជាតិ​ឈុត​ធំ ស្របពេល​កីឡាករ ហ្គ្រី​លី​ស វ័យ​២៤​ឆ្នាំ អាច​នឹង​ត្រូវបាន​កោះហៅ​នៅ​ខែក្រោយ​ដោយសារតែ​យុទ្ធនាការ​ដ៏​ល្អ របស់​ក្រុម Aston Villa ។​
​ ​
ម៉ោ​ន បាន​និយាយថា “​វា​ពិតជា​អស្ចារ្យ​ដែលមាន​ខ្សែបម្រើ​វ័យក្មេង​ជាច្រើន​ដែល​កំពុង​ឡើង​ជើង និង​ធ្វើ​បានល្អ​នៅ​ក្របខ័ណ្ឌ​ព្រី​មី​ញ៉េ​លី​ក​។ វា​គឺជា​រឿង​អស្ចារ្យ​សម្រាប់​ប្រទេស​នេះ​”​។​
​ ​
ចំណែក​កីឡាករ ថ​មមី អា​ប្រា​ហាំ (Tammy Abraham) ជា​មិត្ត​រួម​ក្រុម​ក៏​គ្រោង​នឹង​ដើរតួនាទី សំខាន់​នៅ​ក្របខ័ណ្ឌ Euro 2020 ផងដែរ ជាពិសេស​ស្របពេល​ខ្សែប្រយុទ្ធ ហ៊ែ​រី ខេន (Harry Kane) នៅ​មិនទាន់​សះស្បើយ​ពីរ​បួស​។​
​ ​
​អា​ប្រា​ហាំ រកបាន​១៦​គ្រាប់​នៅ​គ្រប់ការ​ប្រកួត​នៅ​រដូវ​កាល​នេះ ដែល​មានន័យថា កីឡាករ រូបនេះ​អាច​នឹង​ដើរតួនាទី​សំខាន់​សម្រាប់​ក្រុម​របស់លោក សាវ​ហ្គេ​ត នៅ​រដូវក្តៅ​នេះ​។ អា​ប្រា​ហាំ និង ម៉ោ​ន អភិវឌ្ឍន៍​ខ្លួន​តាមរយៈ​ថ្នាល​យុវជន​របស់​ក្លឹប​ឆេ​ល​ស៊ី​ជាមួយគ្នា ដូច្នេះ ទម្រង់​លេង​របស់ អា​ប្រា​ហាំ គ្មានអ្វី​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ទេ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

កីឡាករ ម៉ា​សិន ម៉ោ​ន (Mason Mount)

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular