Home ព័ត៌មានអន្តរជាតិ ជំនួយការត្រាំ...

ជំនួយការត្រាំ ៖ ការរាលដាល នៃវីរុសកូរ៉ូណានឹងពន្យារការទិញទំនិញអាម៉េរិកពីសំណាក់ចិន

មន្ត្រីពាណិជ្ជកម្មជាន់ខ្ពស់ម្នាក់របស់អាម៉េរិកបាននិយាយនៅថ្ងៃអង្គា រទី៤កុម្ភៈថា ការផ្ទុះឡើងនូវមេរោគថ្មីក្នុងប្រទេសចិននឹងពន្យារពេលផែនការរបស់ទីក្រុងប៉េកាំងក្នុងការទិញទំនិញពីសហរដ្ឋអាម៉េរិក ក្រោមលក្ខខណ្ឌនៃកិច្ចព្រមព្រៀង ពាណិជ្ជកម្ម។

សហរដ្ឋអាម៉េរិកនិងចិនបានឯកភាពគ្នាកាលពីខែមករាចំពោះកិច្ចព្រមព្រៀងមួយដែលបញ្ចប់សង្គ្រាមពាណិជ្ជកម្មរបស់ពួកគេ ដោយប៉េកាំងយល់ព្រមទិញទំនិញ អាម៉េរិកតម្លៃ ២០០ ពាន់លានដុល្លារបន្ថែមទៀតក្នុងរយៈពេលពីរឆ្នាំខាងមុខ រួមទាំងផលិតផលកសិកម្មនិងផលិតកម្ម។

ប៉ុន្តែវីរុស ដែលបានសម្លាប់មនុស្ស ៤៩០ នាក់ រីករាលដាលពាសពេញពិភព លោក នឹងរំខានដល់ជំនួញនៅប្រទេសចិន បានធ្វើឱ្យអាក់ខានដល់ការអនុវត្តន៍​កិច្ចព្រមព្រៀងនេះ។

នៅក្នុងបទសម្ភាសន៍ជាមួយបណ្តាញទូរទស្សន៍ Fox Business Network ទីប្រឹក្សាសេដ្ឋកិច្ចនៃសេតវិមានលោក ឡារី ឃូដឡូវ បានទទួលស្គាល់ថា ការផ្ទុះឡើងនៃវីរុសកូរ៉ូណាអាចពន្យារពេលការអនុវត្តន៍កិច្ចព្រមព្រៀង។

លោកនិយាយថា “ការកើនឡើងនៃការនាំចេញពីកិច្ចព្រមព្រៀង​ពាណិជ្ជកម្មនោះនឹងត្រូវចំណាយពេលយូរជាងមុន ដោយសារតែវីរុសនៅចិន។ នោះគឺជាការពិត”។

ទោះយ៉ាងណា លោកឃូដឡូវ និយាយថា លោករំពឹងថានឹងមាន “ផលប៉ះពាល់តិចតួចបំផុត” ពីវីរុសមកលើសេដ្ឋកិច្ចអាម៉េរិក។

ដោយសំដៅដល់ទីក្រុងនៅចិនកន្លែងដែលមេរោគបានផ្ទុះឡើង លោកបាន​និយាយ “ពិភពលោកមិនស្ថិតនៅក្នុងទីក្រុងវូហានទេ”៕ ដោយ៖ កញ្ញាដាលីស/Ha

ទីប្រឹក្សាសេដ្ឋកិច្ចនៃសេតវិមានលោក ឡារី ឃូដឡូវ បានទទួលស្គាល់ថា ការផ្ទុះឡើងនៃវីរុសកូរ៉ូណាអាចពន្យារពេលការអនុវត្តកិច្ចព្រមព្រៀង

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

រដ្ឋបាល​ខេត្តតាកែវ ប្រជុំ...

​ដោយៈ ទេព មង្គល / តាកែវៈ ...

រដ្ឋបាល​ខេត្តកោះកុង និង​ក...

​ដោយៈ ទេព មង្គល / ភ្នំពេញ...

ប្រតិភូ​ស្ថានទូត​កម្ពុជា​...

ដោយ​៖​រ៉ា​ម៉ន / ភ្នំពេញ​៖...

រដ្ឋបាលខេត្ត​ព្រះវិហារ បើ...

ដោយ​: សៅ វ៉ាន់ឌី / ព្រះវិ...