សហរដ្ឋអាម៉េរិកកំពុងធ្វើការជាមួយក្រុមហ៊ុនឱសថដើម្បីផលិតថ្នាំព្យាបាលវីរុសកូរ៉ូណា

ក្រុមមន្រ្តីបាននិយាយកាលពីថ្ងៃអង្គារទី៤កុម្ភៈថាសហរដ្ឋអាម៉េរិកកំពុងធ្វើការជាមួយក្រុមហ៊ុនឱសថមួយដើម្បីបង្កើតការព្យាបាលសម្រាប់វីរុសកូរ៉ូណាថ្មីឆ្នាំ ២០១៩ (2019-nCoV) ដោយប្រើប្រភេទថ្នាំ ដែលបានបង្កើនអត្រារស់រានមានជីវិតក្នុងចំណោមអ្នកជំងឺអេបូឡា។

ការសហការគ្នារវាងក្រសួងសុខាភិបាលនិងសេវាកម្មមនុស្សជាតិ (HHS) និង ក្រុមហ៊ុន Regeneron នឹងបង្កើតអង្គបដិប្រាណម៉ូណូក្លូណាល់ (Monoclonal) ដើម្បីប្រយុទ្ធប្រឆាំងនឹងមេរោគកូរ៉ូណា ដែលជាការព្យាបាលមួយខុសពីថ្នាំប្រឆាំងហ៊ីវនិងថ្នាំផ្តាសាយ ដែលទំនងជាអាចការពារប្រឆាំងនឹងវីរុសកូរ៉ូណាបានដូចគ្នា។

មនុស្សជិត ៥០០ នាក់បានស្លាប់ដោយសារវីរុសនេះចាប់តាំងពីវាបានកើតឡើងនៅក្នុងផ្សារលក់អាហារសមុទ្រនិងសត្វព្រៃរស់នៅទីក្រុងវូហានប្រទេសចិនកាលពីចុងឆ្នាំមុន។

លោក រីក ប្រាយ មន្ត្រីនៅ HHS បាននិយាយថា “ជំងឺឆ្លងដែលកំពុងលេចឡើងនេះអាចបង្កការគំរាមកំហែងធ្ងន់ធ្ងរដល់សន្តិសុខសុខភាពនៃប្រទេសរបស់យើង។ ធ្វើការជាដៃគូឯកជន-សាធារណៈដូចដែលយើងបានធ្វើជាមួយក្រុមហ៊ុន Regeneron ចាប់តាំងពីឆ្នាំ ២០១៤ យើងអាចធ្វើចំណាត់ការយ៉ាងឆាប់រហ័សដើម្បីឆ្លើយតបទៅនឹងការគំរាមកំហែងសុខភាពពិភពលោកថ្មី”៕ ដោយ៖ កញ្ញាដាលីស

ក្រសួងសុខាភិបាលអាម៉េរិកនិងក្រុមហ៊ុន Regeneron កំពុងសហការគ្នាផលិតថ្នាំព្យាបាលវីរុសកូរ៉ូណា

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

Spursឡើង​មក​លេខ​១ ក្រោយ​ស...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...

សម្តេច​តេ​ជោ ហ៊ុន សែន អញ្...

​ដោយៈ​តារា​រិ​ទ្ធ​-​គ...

យុទ្ធនាការ​ «​ស្អាត​ជា​ទម...

​ដោយៈ​រ៉ា​ម៉ន​/​ភ្នំពេញៈ​...

ករណី​ពុល​ស្រា​នៅក្នុង​ស្រ...

ដោយៈ​ទេ​ពក​ង្រី​/​កំពង់ឆ្...