ដោយៈចាន់តូភ្នំពេញ ៖ រថយន្តកុងតឺន័រមួយគ្រឿង បើកទាក់ខ្សែកាបទទឹងផ្លូវបណ្តាលឲ្យដាច់រប៉ាត់រប៉ាយ នៅតាមបណ្តោយផ្លូវ១៩៨៦ កាលពីវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២០ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា ដំបូងគេឃើញរថយន្តកុងតឺន័រមួយគ្រឿង ម៉ាកហ៊ីយ៉ានដាយ ពណ៌ក្រហម ពាក់សផ្លាកលេខ ភ្នំពេញ 3B-4898 បើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវ១៩៨៦ ក្នុងល្បឿនលឿនល្មម ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែទាក់ខ្សែកាបកាត់ទទឹងផ្លូវ បណ្តាលឲ្យធ្លាក់រប៉ាត់រប៉ាយពេញផ្លូវ តែម្តង រួចរថយន្តបង្កមិនបានឈប់នៅនឹងកន្លែងកើតហេតុទេ ព្យាយាមបើករត់បានប្រមាណ៥០០ម៉ែត សមត្ថកិច្ចមូលដ្ឋានដេញឃាត់បានទាំងអ្នកបើកបរ និងរថយន្ត។
ក្រោយកើតហេតុ សមត្ថកិច្ចបានយកអ្នកបើកបររថយន្តទៅសួរនាំ និងយក រថយន្តបង្កទៅរក្សាទុកនិងរង់ចាំការដោះស្រាយតាមផ្លូវច្បាប់នៅពេលក្រោយ៕ /Ha