នារីម្នាក់បើករថយន្តលឿនដូចហោះ ទៅបុកផ្លាកការ៉ាស់សាំង និងបង្គោលភ្លើងថ្ម ខូចខាត យ៉ាងដំណំ

ដោយៈចាន់តូ:ភ្នំពេញ : នារីស្រស់ស្អាតម្នាក់បានបើករថយន្តព្រូស យ៉ាងលឿន ទៅបុកផ្លាកការ៉ាស់សាំងបណ្តាលឲ្យបាក់ និងបន្តទៅបុកបង្គោលភ្លើងថ្មបាក់អស់ ១ ដើមទៀត កាលពីវេលាម៉ោង ១ យប់រំលងអធ្រាត្រ ឈានចូលថ្ងៃពុធ ទី ៥ ខែកុម្ភៈឆ្នាំ ២០២០ ត្រង់ចំណុចខាងជើងបុរីហ្គេន ភ្នំពេញ ចម្ងាយប្រមាណ ១០០ម៉ែត្រ ស្ថិតនៅក្នុងភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។

នារីស្រស់ស្អាតដែលបើករថយន្តម៉ាកព្រូស ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2AW.0265 មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ។

ប្រភពបានឱ្យដឹងថា ដំបូងឡើយគេឃើញនារីស្រស់ស្អាត ម្នាក់ បើករថយន្ត​ម៉ាកព្រូសតាមបណ្ដោយផ្លូវហាណូយ ទិសដៅពីត្បូងទៅជើងយ៉ាងលឿនដូចហោះ ខណៈមកដល់ចំណុចកើតហេតុខាងលើក៏ស្រាប់តែរេចង្កូតមកខាងស្តាំ ដៃ​ទៅបុកផ្លាកការ៉ាស់សាំង L.H.R បណ្តាលឲ្យបាក់អស់ ១ ដើម និង បន្តទៅបុក​បង្គោលភ្លើងថ្មបាក់អស់ ១ដើមទៀត រថយន្តត្រូវបានបង្គោលភ្លើងថ្មបាក់រលំ​គងពីលើទៅមុខលែងរួច ។ រថយន្តខូចខាតផ្នែកខាងមុខស្ទើរតែទាំងស្រុង​ចំណែកឯអ្នកបើកបរនោះមិនមានរងរបួសនោះទេ បានបើកទ្វារចេញ​ពីកន្លែងកើតហេតុបាត់ស្រមោលបន្សល់ទុកតែរថយន្តនៅកន្លែងកើតហេតុ។

ក្រោយពីកើតហេតុ សមត្ថកិច្ចចុះមកស្ទូចយករថយន្តទៅរក្សាទុករង់ចាំឲ្យ​ម្ចាស់ចូលខ្លួនមកដោះស្រាយនៅពេលក្រោយ៕/Ha

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ប្រធានាធិបតី​ចិន​ផ្ញើ​សារ...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...

បៃ​ដិន ៖ ពលរដ្ឋ​អាម៉េរិក ...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...

វីរបុរស​បាល់ទាត់​អា​ហ្សង់...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...

រាល់​ការទិញ​ទំនិញ​នៅ​ផ្សា...

ដោយៈ​សុផល​/​ភ្នំពេញ​៖ អតិ...