Home ព័ត៌មានអន្តរជាតិ ជប៉ុន​រក​ឃើញ​...

ជប៉ុន​រក​ឃើញ​អ្នក​ផ្ទុក​កូរ៉ូណា​វីរុស​ថ្មី​១០​នាក់​ក្នុង​នាវា​កម្សាន្ត​

​អ្នកដំណើរ​យ៉ាងតិច​១០​នាក់​នៅ​លើ​នាវា​កម្សាន្ត​មួយ​ដែល​ជប៉ុន​ដាក់​នៅ​ដាច់​ពី​គេ​ដើម្បី​ធ្វើតេស្ត​រក​វីរុស ត្រូវបាន​រកឃើញ​ថា​មាន​ផ្ទុក​កូរ៉ូណា​វីរុស​ថ្មី ដែល​កំពុង​​ចម្លង​និង​សម្លាប់​មនុស្ស​យ៉ាង​កក្រើក​ក្នុង​ប្រទេស​ចិន នេះ​បើ​តាម​ការបញ្ជាក់​ពី​រដ្ឋ​មន្ត្រី​សុខាភិបាល​ជប៉ុន​កាលពី​ថ្ងៃ​ពុធ​ទី​៥​កុម្ភៈ​។​

​លោក​រដ្ឋមន្ត្រី កាតស៊ូ​ណូ​ប៊ូ កា​តុ បាន​ប្រាប់​សន្និសីទកាសែត​មួយ​នៅ​ព្រឹក​ថ្ងៃ​ពុធ​ថា​ការឆ្លង​១០​ករណី​នេះ​ចេញពី​លទ្ធផល​តេស្ត​លើ​អ្នកដំណើរ​២៧៣​នាក់​។​«​យើង​​នឹង​នាំ​អ្នក​ឆ្លង​វីរុស​ចេញពី​នាវា​នៅ​ព្រឹក​នេះ ដើម្បី​យក​ទៅ​ព្យាបាល​»​។​

​សូមបញ្ជាក់​ថា ជប៉ុន​បាន​បញ្ជា​អោយ​នាវា​ដែល​ដឹក​មនុស្ស​៣.៧១១​នាក់​នេះ បោះ​យុថ្កា​នៅក្នុង​សមុទ្រ​នៃ​ក្រុង​យ៉ូ​កូហា​ម៉ានិង​បញ្ជូន​គ្រូពេទ្យ​ចូល​ពិនិត្យ​សុខភាព​​អ្នក​នៅ​ក្នុង​នាវា បន្ទាប់​ពី​អតីត​អ្នកដំណើរ​ម្នាក់​នៃ​នាវា​នេះ​ត្រូវបាន​រកឃើញ​មាន​ផ្ទុក​កូរ៉ូណា​វីរុស​នៅ​ហុងកុង​។​

​កន្លង​មក​មន្ត្រី​សុខាភិបាល​ជប៉ុន​បាន​ធ្វើ​តេស្ត​តែ​លើ​អ្នក​បង្ហាញ​រោគសញ្ញា​ដូចជា​ក្តៅខ្លួន​ឬ​អ្នក​ដែល​មាន​ការពាក់ព័ន្ធ​ជាមួយ​អ្នកមាន​រោគសញ្ញា​ឆ្លង​វីរុស​តែ​​ប៉ុណ្ណោះ​។​

​បូក​រួម​ទាំង​ករណីរ​ក​ឃើញ​ថ្មី​នេះ​ទៀត​ធ្វើអោយ​ជប៉ុន​មាន​អ្នក​ផ្ទុក​វីរុស​ដែលមាន​ប្រភព​ចេញពី​ចិន​ឡើងដល់​៣៣​នាក់​។​

​ក្រៅពី​ជប៉ុន ប្រទេស​ជាង​២០​ទៀត​បាន​អះអាង​អំពី​ការរកឃើញ​អ្នក​ផ្ទុក​កូរ៉ូណា​វីរុស ដែល​បាន​សម្លាប់​មនុស្ស​ជិត​៥០០​នាក់​ហើយ​នៅ​ចិន​។​ការផ្ទុះ​វីរុស​ឆ្លង​នេះ​នាំ​​អោយ​អង្គការ​សុខភាព​ពិភពលោក​ប្រកាសអាសន្ន​សុខភាព​សាធារណៈ​សកល​មួយ ហើយ​រដ្ឋាភិបាល​ជាច្រើន​ធ្វើការ​រឹតត្បិត​ការធ្វើដំណើរ​ទាំង​ទៅ​និង​មក​ពី​ចិន​៕​ប្រែ​សម្រួល​៖​វាសនា​

ការត្រួតពិនិត្យ​សុខភាព​មនុស្ស​ក្នុង​នាវា​Diamond Princess​បាន​ចាប់ផ្តើម​កាលពី​ថ្ងៃ​ចន្ទ ក្រោយ​ពី​បុរស​ហុងកុង​អាយុ​៨០​ឆ្នាំ​ដែល​បាន​ជិះ​នាវា​នេះ​កាលពី​ខែ​​មុន​បាន​កើត​ជម្ងឺ​ផ្លូវដង្ហើម​បង្កឡើង​ដោយ​កូរ៉ូណា​វីរុស​ថ្មី

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ប៉ូលិស​ថៃ​ចោទប្រកាន់​មេដឹ...

ប្រែ​សម្រួលៈ​វាសនា​/​បាងក...

ស្ថានទូត​កម្ពុជាៈ មន្ទីរព...

ដោយៈ រ៉ា​ម៉ន / ភ្នំពេញៈ ក...

ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់...

​ដោយៈ ស​រិ​ទ្ធ / ភ្នំពេញៈ...

ក្មេងស្រី​អាយុ​មួយឆ្នាំ ប...

​ដោយៈ ស​រិ​ទ្ធ / កណ្ដាលៈ ...