ដោយ៖តារារិទ្ធ(ភ្នំពេញ)៖រដ្ឋាភិបាលសាធារណរដ្ឋកូរ៉េនិងផ្តល់ជំនួយឥតសំណងលើការបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យព័ត៌មានវិទ្យានិងការរៀបចំផែនការមេសម្រាប់ការអនុវត្ត E- Goverment ដល់រាជរដ្ឋាភិបាលកម្ពុជា ។

នៅព្រឹកថ្ងៃទី ៥ ខែកុម្ភៈ ២០២០ នេះសម្ដេចតេជោនាយករដ្ឋមន្ត្រីបានអនុញ្ញាតឱ្យលោកសាស្ត្រាចារ្យ អាន់ មូនស៊ុក (Anh moon suk )ប្រធានគណៈកម្មាធិការ ប្រឹក្សាយោបល់ដែលស្ថិតក្រោមប្រធានាធិបតីកូរ៉េចូលជួបសំដែងការគួរសមនិងពិភាក្សាការងារ ។

លោក កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីបានឲ្យដឹងថា:នៅក្នុងជំនួបនោះក៏មានវត្តមានក្រុមការងាររបស់លោកសាស្ត្រាចារ្យ អាន់ មូនស៊ុក (Anh moon suk )ដែលមានអគ្គនាយកការិយាល័យ E- Goverment ,ប្រធានសហគមន៍ព័ត៌មានជាតិនិហអ្នកជំនាញថ្នាក់ជាតិរបស់រដ្ឋាភិបាលកូរ៉េមួយចំនួនទៀត ។
សម្តេចតេជោហ៊ុនសែនបានសម្ដែងការរីករាយដែលបានជួបជាមួយនឹងអ្នកស្ថាបនិកនៃ E- Goverment របស់សាធារណរដ្ឋកូរ៉េ ។ សម្ដេចបានមានប្រសាសន៍ថាបច្ចុប្បន្ននេះរាជរដ្ឋាភិបាលកម្ពុជាបានកំពុងជំរុញការអនុវត្ត E- Goverment នេះហើយសង្ឃឹមថារដ្ឋាភិ បាលកូរ៉េនឹងបន្តជួយកម្ពុជាលើការអភិវឌ្ឍ E- Goverment នេះផងដែរ ។
លោកសាស្ត្រាចារ្យ អាន់ មូនស៊ុក បានមានប្រសាសន៍ថាលោកបានអញ្ជើញសមាជិកពីរដ្ឋា ភិបាលកូរ៉េមកចូលជួបពិភាក្សាលើការងារព្រឹកនេះដើម្បីលើកបង្ហាញពីបទពិសោធន៍មួយចំនួនរបស់រដ្ឋាភិបាលកូរ៉េពាក់ព័ន្ធនឹងការអនុវត្ត E- Goverment ។ លោកបានឲ្យដឹងថាកន្លងមកនេះខាងការិយាល័យ E- Goverment របស់កូរ៉េក៏បានចុះហត្ថលេខាជា មួយនឹងក្រសួងមហាផ្ទៃរបស់កម្ពុជាព័ន្ធនឹងការជំរុញE- Govermentនេះផងដែរ។លោក បានបញ្ជាក់ទៀតថាប្រធានាធិបតីកូរ៉េមានឆន្ទៈខ្ពស់ក្នុងការគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុ ជាផងដែរ ។
លោកសាស្ត្រាចារ្យក៏បានមានប្រសាសន៍បន្តទៀតដែលថាលោកនឹងរៀបចំបញ្ជូនអ្នកឯក ទេសរបស់លោកទៅកាន់ប្រទេសកម្ពុជាដើម្បីជួយបណ្ដុះបណ្ដាលធនធានមនុស្សនិងរៀប ចំផែនការមេសម្រាប់ e – Goverment ផងដែរ ។ លោកបន្តថានៅសាធារណរដ្ឋកូរ៉េគឺមានភ្ញាក់ងារសង្គមព័ត៌មានជាតិកូរ៉េនឹងជាស្ថាប័នទទួលខុសត្រូវមួយក្នុងការជួយបណ្ដុះបណ្ដាលលើវិស័យព័ត៌មានវិទ្យាពាក់ព័ន្ធនឹង e – Goverment នេះ ។
លោកបន្តថាក្រោយការសិក្សានិងពិភាក្សារួចរាល់រដ្ឋាភិបាលកូរ៉េនឹងរៀបចំការផ្ដល់ជាជំ នួយឥតសំណងដល់ប្រទេសកម្ពុជាក្នុងការបណ្ដុះបណ្ដាលនិងរៀបចំផែនការមេស្ដីពី e-government ដល់ប្រទេសកម្ពុជា ៕

