ជនសង្ស័យម្នាក់ធ្វើជាសន្តិសុខហើយ បែរជាចូលលួចទូរស័ព្ទ​របស់សន្តិសុខដូចគ្នាដែលកំពុងយាមនៅការិយាល័យ

ដោយៈ សាវរក្ស:ភ្នំពេញ៖ ជនសង្ស័យជាសន្តិសុខម្នាក់ត្រូវបានសមត្ថកិច្ច ចាប់វាយខ្នោះភ្លាមៗ ក្រោយពីចូលទៅលួចទូរស័ព្ទរបស់សន្តិសុខ យាម នៅការិយាល័យកាលពីវេលាម៉ោង២និង៣០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃពុធ ទី៥ ខែកុម្ភៈ ឆ្នាំ២០២០ នៅតាមបណ្ដោយផ្លូវ២៧១ ស្ថិតក្នុងសង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ ។

ជនរងគ្រោះមានឈ្មោះ ហម ចំរេីន ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរ សន្តិសុខ យាមនៅការិយាល័យកោះសន្តិភាព ស្នាក់នៅក្នុងបន្ទប់ជួលម្តុំអង់តែនទួលគោក មានស្រុកកំណើត នៅសង្កាត់ព្រែកភ្នៅ ខណ្ឌព្រែកភ្នៅ រាជធានីភ្នំពេញ ។

ចំណែកជនសង្ស័យមានឈ្មោះ ឃឿន សារ៉ាត់ ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរសន្តិសុខ ស្នាក់នៅម្ដុំផ្សារគគីរ ភូមិចន្លក់ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ។

តាមសម្ដីជនរងគ្រោះបានរៀបរាប់ប្រាប់ថា នៅមុនពេលកេីតហេតុ គាត់បាន​បញ្ចូលថ្មទូរស័ព្ទទុកនៅលេីតុក្នុងប៉ុស្តិ៍យាម ហេីយក៏បានធ្មេចភ្នែកបន្តិច ដោយសារតែគាត់ក្ដៅក្នុងភ្នែក ភ្លាមនោះស្រាប់តែមានជនសង្ស័យម្នាក់ជិះម៉ូតូម៉ាក ហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1FF-8786 បានចុះធ្វេីសកម្មភាពលួចយកទូរស័ព្ទម៉ាក Samsung note8 ពណ៌ខៀវ​ដែលទុកបញ្ចូលថ្មនៅលេីតុ រត់ទៅឡេីងម៉ូតូបម្រុងនិងជិះគេចខ្លួន តែត្រូវបានជនរងគ្រោះដឹងខ្លួនទាន់ក៏រត់ទៅធាក់ម៉ូតូផ្ដួល ជាក់ស្ដែកឃេីញទូរស័ព្ទ​នៅនិង​ដៃជនសង្ស័យ រួចក៏ធ្វេីការឃាត់ខ្លួននិងឆែកកឆេរឃើញមានខ្នោះមួយ​នៅនឹងចង្កេះ រួចក៏រាយការណ៍ទៅសមត្ថកិច្ចប៉ុស្តិ៍បឹងទំពុនទី១ ចុះមកវាយខ្នោះ​ភ្លាមៗ​តែម្ដងដេីម្បីយកទៅសួរនាំ ។

បច្ចុប្បន្នជនសង្ស័យខាងលើរួមទាំងវត្ថតាងត្រូវសមត្ថកិច្ចនាំខ្លួនទៅប៉ុស្តិ៍នគរបាល​រដ្ឋបាលបឹងទំពុនទី១ ដេីម្បីសួរនាំនិងធ្វើកំណត់ហេតុបញ្ជូនបន្ត ទៅអធិកាដ្ឋាន​ខណ្ឌមានជ័យ ចាត់ចែងតាមនីតិវិធីនៃច្បាប់។ដោយឡែកជនរងគ្រោះ​ត្រូវបាន​សមត្ថកិច្ចប្រគល់ទូរសព្ទ័ជូនវិញ ៕/Ha

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

អភិបាលរងខេត្តកំពង់ឆ្នាំងដ...

ដោយ:ទេពកង្រី/កំពង់ឆ្នាំងៈ...

អាវុធហត្ថឃាត់ខ្លួនបុរសម្ន...

ដោយ:ទេពកង្រី/កំពង់ឆ្នាំងៈ...

អ្នកនាំពាក្យ​ក្រសួងសុខាភិ...

ដោយ: មុនីរ័ត្ន / ភ្នំពេញ:...

នាយកដ្ឋាន​ព័ត៌មានវិទ្យា រ...

​ដោយៈ មុនី​រ័ត្ន / ភ្នំពេ...