ជំរុញ​ស្ថាប័ន​ពាក់ព័ន្ធ ចាប់ដៃគ្នា​បំពេញ​ចំណុចខ្សោយ មុន​ស៊ី​ហ្គេម ២០២៣​មកដល់​

ដោយ​៖ រ៉ូ​ហ្សា
​ភ្នំពេញ​៖
លោក ស សុខា រដ្ឋលេខាធិការ ក្រសួង​អប់រំ យុវជន និង​កីឡា បានស្នើ​ទៅដល់​មន្ទីរអប់រំ យុវជន និង​កីឡា រាជធានី ខេត្ត ព្រមទាំង​សហព័ន្ធ​កីឡា​ជាតិ ទាំងអស់ រួមគ្នា​ស្វែងរក​ចំណុច​ខ្វះខាត និង​ភាព​អសកម្ម នៅក្នុង​ឆ្នាំ​ចាស់ កន្លងមក ដើម្បី​កែលម្អ​ឡើងវិញ ឆ្ពោះទៅរក​ភាពជោគជ័យ ការប្រកួត​កីឡា​ស៊ី​ហ្គេម ( SEA GAMES) លើក​ទី​៣២ ឆ្នាំ​២០២៣​។​

ទិដ្ឋភាព​បិទ​ការប្រជុំ អនុវិស័យ​អប់រំ​កាយ និង​កីឡា​

​លោក​បានលើកឡើង​បែបនេះ ក្នុងឱកាស​បិទ​កិច្ចប្រជុំ បូកសរុប​ការងារ អនុវិស័យ​អប់រំ​កាយ និង​កីឡា ឆ្នាំ​២០១៩ និង​លើក​ទិសដៅ​ការងារ ឆ្នាំ​២០២០ នា​ព្រឹក​ថ្ងៃទី​៤ ខែកុម្ភៈ ឆ្នាំ​២០២០ សាលប្រជុំ​ទន្លេបាសាក់ ២ ព្រម​ទាំ​អគ្គលេខាធិការ គណៈកម្មាធិការ​ជាតិ​អូឡាំពិក តំណាង​គណៈកម្មការ​ជាតិ ប៉ា​រ៉ា​ឡាំ​ពិ​ក​កម្ពុជា និង​តំណាង​គណៈកម្មការ​ជាតិ ស្ប៉េ​ស្យា​ល់​អូឡាំពិក​កម្ពុជា ប្រធាន អនុប្រធាន​មន្ទីរ និង​ប្រធាន អនុប្រធាន​ការិយាល័យ​កីឡា ទាំង ២៥ រាជធានី ខេត្ត អគ្គនាយក អគ្គនាយករង ប្រធាន អនុប្រធាន​អង្គភាព ប្រធាន អនុប្រធាន​ការិយាល័យ និង​មន្ត្រីរាជការ ក្រោម​ឱវាទ ក្រសួង​អប់រំ យុវជន និង​កីឡា​។​

​លោក ស​សុខា បាន​មានប្រសាសន៍​ទៀតថា ស្រប​ពេលដែល​វិស័យ​កីឡា​ជាតិ កំពុង​តែមាន​ភាព​រីក​ចម្រើន ហើយ​មាន​សហព័ន្ធ​កីឡា​ជាតិ មួយចំនួន កំពុងតែ​មានការ​ខិតខំ​ប្រឹងប្រែង អភិវឌ្ឍន៍​សកម្មភាព យ៉ាង​ផុលផុស ប៉ុន្តែ​ក៏​នៅមាន​សហព័ន្ធ​កីឡា​ជាតិ មួយចំនួន​តូច ស្ថិតនៅក្នុង​ភាព​អសកម្ម​នៅឡើយ​។ ជុំវិញ​បញ្ហា​នេះ លោក​បាន​ព្រមាន ចំពោះមុខ​ថា ត្រូវតែ​វះកាត់​ចេញ ដើម្បី​ដើរ​ឱ្យទាន់​សភាពការណ៍ ជាពិសេស ឆ្ពោះទៅរក​ភាពជោគជ័យ សម្រាប់​ការប្រកួត​កីឡា​ស៊ី​ហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣ ដែល​កម្ពុជា ទទួល​ធ្វើជា​ម្ចាស់ផ្ទះ លើកដំបូង​។​

ទិដ្ឋភាព​បិទ​ការប្រជុំ អនុវិស័យ​អប់រំ​កាយ និង​កីឡា​

​លោក​បាន​ទទួលស្គាល់ថា គ្រប់​ការងារ​ទាំងអស់ ក្រសួង​អប់រំ យុវជន និង​កីឡា តែម្នាក់ឯង មិនអាច​ធ្វើ​ទៅរួច​នោះទេ ត្រូវតែ​រួមដៃគ្នា តាំងពី​សហព័ន្ធ​កីឡា​ជាតិ គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា និង​មន្ទីរអប់រំ យុវជន និង​កីឡា គ្រប់​រាជធានី ខេត្ត តែម្ដង​។ ជាពិសេស គ្រប់​ស្ថា​ប័​ន្ធ​ពាក់ព័ន្ធ បូករួម​ទាំង​វិស័យ​ឯកជន ផងដែរ​។​

​សម្រាប់​រដូវ​កាល​ថ្មី ឆ្នាំ​២០២០ នេះ ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ត្រៀម​កញ្ចប់​ថវិកា​ឧបត្ថម្ភ ដល់​សហព័ន្ធ​កីឡា​ជាតិ ចំនួន ៤០ ប៉ុន្តែ​ក្នុងនោះ ចំពោះ​សហព័ន្ធ​ខ្លះ ដែល​គ្មាន​សកម្មភាព បើសិនជា​រកឃើញថា សហព័ន្ធ​នោះ មាន​ភាព​អសកម្ម និង​គ្មាន​របាយការណ៍​ច្បាស់លាស់ មកកាន់​ក្រសួង​ទេ ក្រសួង​អប់រំ យុវជន និង​កីឡា នឹង​ព្រមាន ហើយនឹង​ពិចារណា ដក​ការឧបត្ថម្ភ​តែម្ដង​៕v

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

កក​ ,​កក់​ ,​កក្កដ​ ,កករ​...

ដោយៈ​ដកស្រង់​ពី​វចនានុក្រ...

៥​ធ្នូ ទិវា​អន្តរជាតិ​នៃ​...

ដោយៈ សុផល​/ភ្នំពេញៈ នៅ​ថ្...

កម្ពុជា​-​ឥណ្ឌា​បន្ដ​វេទិ...

ដោយ​: ជា សីហៈ​/​ភ្នំពេញ​៖...

ឃាត់​ចិន​៥​នាក់ និង វៀតណា...

​  ដោយៈ​ស​រិ​ទ្ធ​/​ភ្...