ជនសង្ស័យ ២នាក់ យកថ្នាំ ញៀនទៅលក់ ត្រូវកម្លាំងជំនាញ នគរបាលខណ្ឌពោធិ៍សែនជ័យ ចាប់ឃាត់ខ្លួន

ដោយៈចាន់តូ:ភ្នំពេញ ៖នាវេលាម៉ោង៤និង៣០នាទីរសៀលថ្ងៃទី ៤ខែ កុម្ភៈ ឆ្នាំ ២០២០ ស្ថិត នៅ តាម បណ្ដោយផ្លូវ បេតុង ក្នុងភូមិ ព្រៃស្វាយ សង្កាត់ ចោមចៅ ទី៣កម្លាំងជំនាញ នគរបាលខណ្ឌ ពោធិ៍ សែន១ជ័យ ចាប់ឃាត់ខ្លួន ជន សង្ស័យ ចំនួន ២នាក់ ខណៈដែលកំពុង ធ្វើសកម្មភាពចែកចាយ គ្រឿង ញៀន បន្តទ អ្នកប្រើប្រាស់ ។

ជនសង្ស័យ ទី ១) ឈ្មោះ ទី សុខុម ភេទ ប្រុស ២0 ឆ្នាំ មុខរបរ រើសអេតចាយ ទីលំនៅបន្ទប់ ជួលគ្មានលេខ ភូមិព្រៃស្វាយ សង្កាត់ ចោមចៅទី ៣ខណ្ឌ ពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ជនសង្ស័យ ទី ២) ឈ្មោះ ជា វិរៈ ភេទប្រុស អាយុ ២០ឆ្នាំ មានទីលំនៅ ភូមិព្រៃស្វាយ សង្កាត់ចោមចៅទី៣ រាជធានីភ្នំពេញ។ វត្ថុ តាង ដកហូតម្សៅពណ៌ ស ក្រាម ចំនួន២៣ កញ្ចប់ថង់តូច (ជារបស់ឈ្មោះ ទី សុខុម)។

បច្ចុប្បន្ន ជនសង្ស័យ កំពុង ឃុំខ្លួនបណ្ដោះ អាសន្ន នៅអធិការ ខណ្​ឌពោធិ៍សែនជ័យ ដេីម្បីកសាង សំណុំរឿងបញ្ជូនទៅកាន់ តុលាការ ចាត់ការ តាមផ្លូវច្បាប់៕/Ha

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

វៀតណាម​បញ្ឈប់​ជើងហោះហើរ​ច...

​ប្រែ​សម្រួលៈ​វាសនា​/​ហាណ...

សម្តេចតេជោ សម្រេចបញ្ចេញម៉...

ដោយ៖រ៉ាម៉ន/ភ្នំពេញ៖ ប្រ...

រដ្ឋមន្ត្រីក្រសួង​រ៉ែ និង...

ដោយ​: ទេ​ពក​ង្រី / ខេត្តក...

បើក​លេង​ជល់​មាន់​អាប៉ោង​ភ...

ដោយ​: សុខុម / ស្ទឹងត្រែង​...