ដោយ៖តារារិទ្ធ(ភ្នំពេញ)៖លោកនាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋកូរ៉េ ជុង សៃឃ្យូង (Chung Sye Kyun) បានសន្យាថា៖សាធារណរដ្ឋកូរ៉េ និង ជួយដល់ប្រទេស កម្ពុជាក្នុងការរៀបចំកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុបដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ ២០២០ នេះឲ្យទទួលបាននូវភាពជោគជ័យខ្ពង់ខ្ពស់បំផុត ។ នេះបើយោងតាមប្រភព ព័ត៌មានដែលផ្តល់ឲ្យដោយអ្នករាយការពិសេសទូរទស្សន៍ជាតិនាព្រឹកថ្ងៃទី ៥ ខែកុម្ភៈនេះ។

ប្រភពបានឲ្យដឹងថានៅវេលាថ្ងៃត្រង់ថ្ងៃទី៥កុម្ភៈនេះមុនដំណើរចាកចេញពីទីក្រុងសេអ៊ូលសាធារណរដ្ឋកូរ៉េមកកាន់ព្រះរាជាណាចក្រកម្ពុជាវិញលោកនាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋកូរ៉េ ជុង សៃឃ្យូង (Chung Sye Kyun) បានប្រារព្វរៀបចំពិធីលៀងសាយភោជន៍អា ហារថ្ងៃត្រង់ការងារថ្នាក់ខ្ពស់បំផុតជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយ ករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា។

ថ្លែងសុន្ទរកថាក្នុងពិធីលៀងសាយភោជន៍ជាមហាកិត្តយសដ៏ខ្ពង់ខ្ពស់បំផុតនោះលោក ជុង សៃឃ្យូង នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋកូរ៉េមានប្រសាសន៍សំដែងនូវការអបអរសាទរយ៉ាងកក់ក្តៅបំផុតចំពោះវត្តមានដ៏ឧត្តុង្គឧត្តមបំផុតរបស់សម្តេចតេជោនៅទីក្រុងសេអ៊ូលនាពេលនេះ។លោកនាយករដ្ឋមន្ត្រីមានប្រសាសន៍ថាកម្ពុជាគឺជាមិត្តដ៏គួរឲ្យទុកចិត្តបំផុ តសាធារណរដ្ឋកូរ៉េតាមរយៈនេះទំនាក់ទំនងនៃប្រទេសទាំងពីរកម្ពុជាសាធារណរដ្ឋកូរ៉េ មា នការរីកចម្រើនឥតឈប់ឈរពីមួយថ្ងៃទៅមួយថ្ងៃពិសេសចាប់តាំងតែពីប្រទេសបានភ្ជា ប់ទំនាក់ទំនងការទូតជាមួយគ្នាកាលពីឆ្នាំ១៩៩៧រហូតមកដល់បច្ចុប្បន្ន។

ក្នុងនាមថ្នាក់ដឹកនាំកំពូលៗរបស់សាធារណរដ្ឋកូរ៉េប្រជាជនកូរ៉េលោកនាយករដ្ឋមន្ត្រីមានប្រសាសន៍ថ្លែងនូវអំណរយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះតួនាទីយ៉ាងសកម្មរបស់សម្តេចតេជោនាយករដ្ឋមន្ត្រីនៅក្នុងទំនាក់ទំនងនៃប្រទេសទាំងទាំងពីរទាំងក្នុងទំនាក់ទំនងទ្វេភា គីពហុភាគី និង បញ្ហាអន្តរជាតិពិសេសលោកសូមកោតសរ សើរដោយស្មោះ ជូនចំពោះសម្តេចតេជោនាយករដ្ឋមន្ត្រីដែលបានបង្កើតនូវគំនិតផ្តួចផ្តើមឲ្យមានកិច្ចប្រជុំកំពូលមេ គង្គសាធារណរដ្ឋកូរ៉េ ។ជាមួយគ្នានេះលោកក៏បាន កោតសរសើរចំពោះនយោបាយដឹកនាំរបស់សម្តេចតេជោនាយករដ្ឋមន្ត្រីដែលមានកំណើនសេដ្ឋកិច្ចខ្ពស់ក្នុងបណ្តាប្រទេសអា ស៊ាន ។ លោកនាយករដ្ឋមន្ត្រីក៏បានសំដែងនូវការវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនលើគ្រប់ផ្នែកទាំងអស់នៃប្រទេសទាំងពីរហើយជាមួយគ្នានេះសាធារណរដ្ឋកូរ៉េនិងខិតខំធ្វើនូវអ្វីៗគ្រប់បែបយ៉ាងក្នុងការជួយជំរុញកំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាឲ្យកាន់តែរីក ចម្រើនខ្លាំងក្លាថែមទៀត ។ នៅចំពោះមុខសម្តេចតេជោនាយករដ្ឋមន្ត្រីលោក ជុង សៃឃ្យូង មានប្រ សាសន៍ថាសាធារណរដ្ឋកូរ៉េ និងជួយដល់ប្រទេសកម្ពុជាក្នុងការរៀបចំកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុបដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះឲ្យទទួលបាននូវភាពជោគជ័យខ្ពង់ខ្ពស់ បំផុត ៕

