ដោយៈចាន់តូៈភ្នំពេញ៖បុរសម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនពាក់ព័ន្ធករណីប្រើប្រាស់គ្រឿងញៀននាពេលកន្លងមក ហើយត្រូវបានបញ្ជួនទៅបន្សាបនឹងព្យាបាល​នៅក្នុងមណ្ឌលកែប្រែឱកាសខ្ញុំ ប៉ុន្តែដោយសារមានជំងឺធ្ងនធ្ងរក៏បាន​ដាច់ខ្យល់ស្លាប់ក្រោយពីបញ្ជួនទៅដល់មន្ទីពេទ្យ ទើបសមត្ថកិច្ចចុះទៅពិនិត្យ​កាលពីវេលាម៉ោង៩យប់ថ្ងៃទី០៤ខែកុម្ភៈឆ្នាំ២០២០ នៅចំណុចមជ្ឈមណ្ឌល​ឱកាសខ្ញុំ ផ្លូវបេតុង ភូមិសំរោង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។

សពឈ្មោះ ជាង សំណាង ភេទប្រុស អាយុ១៩ មុខរបរកម្មករសំណង់ ស្រុកកំណើត ភូមិសំបុក ឃុំបឹងបេន ស្រុកម៉ាឡៃ ខេត្តប៉ៃលិន។

ប្រភពីសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា៖ នៅមុនពេលកើតហេតុ​ជនរងគ្រោះធ្លាប់ប្រើប្រាស់នូវសារធាតុញៀន ហើយត្រូវបានសមត្ថកិច្ចខាងមន្ទីរ​ប្រឆាំងគ្រឿងញៀនបានឃាត់ខ្លួនបញ្ជួនទៅតុលាការ​ ក្រោយមកតុលាការ​បានបញ្ជួន​មកមណ្ឌលកែប្រែឱកាសខ្ញុំដើម្បីព្យាបាល លុះ​ដល់ថ្ងៃកើតហេតុជន​រងគ្រោះស្រាប់តែមានអាករមិនស្រួលខ្លួន​ខាងមន្ត្រីនៅមណ្ឌលឱកាសខ្ញុំបាន​ដឹកទៅមន្ទីពេទ្យព្រះកុសុមៈតែជាអកុសលជនរងគ្រោះក៍បានដាច់ខ្យល់ស្លាប់បាត់ទៅហើយ។
ប្រភពដដែលបានអោយដឹងទៀតថា ក្រោយសមត្ថកិច្ចខណ្ឌនិង​មូលដ្ឋានបានរាយការណ៍ទៅផ្នែកជំនាញអោយចុះមកពិនិត្យ។តាមការសន្និដ្ឋាន​របស់ លោក នង សុវណ្ណរ័ត្ន គ្រូពេទ្យអមសាលាដំបូងរាជធានីភ្នំពេញ សន្និដ្ឋាន ថាសពខាងលើស្លាប់ដោយជំងឺគាំងបេះដូង ហើយសពត្រូវបានក្រុមគ្រួសារ​យកទៅធ្វើបុណ្យតាមប្រពៃណី។

សូមបញ្ជាក់ថា ក្រុមគ្រួសារសពមិនបានប្តឹងផ្តល់អ្វីនោះទេព្រោះពួកគាត់​ក៏បានដឹងពីជំងឺរបស់កូនគាត់ដែរ៕Ha