ដោយៈ​ចាន់តូ​/​ភ្នំពេញ : កម្លាំង​ល្បាត​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ទួល​ទំពូង​ទី​២ ល្បាត ក្នុង មូលដ្ឋាន ប្រទះ ឃើញ សង្ស័យ ក៏ ឃាត់ ខ្លួន សួរ នាំ និង​ឆែកឆេរ​ខ្លួន​រកឃើញ​លុយ​មួយចំនួន ទូរស័ព្ទ ដៃ​នឹង នាឡិកា ដៃ ។​មាន ការ សង្ស័យ ក៏ សួរ ដេញ ដោល ទើប ដឹងថា​ជា​ចោរ ផ្អើល ដល់ ម្ចាស់ ផ្ទះ ចេញ មក​ឆោឡោ ថា មាន ចោរ គាស់ សោរ ផ្ទះ ចូល លួច ទ្រព្យសម្បត្តិ ក៏ ឃាត់ ខ្លួន តែ ម្ដង ។ កាល ពី វេលា ម៉ោង ៣ ទាបភ្លឺ ឈានចូល​ថ្ងៃ ពុធ ទី ៥ ខែ កុម្ភៈ ឆ្នាំ ២០២០ នៅ​ចំណុច ផ្ទះ លេខ ១៨១ ផ្លូវ ១៧៣ សង្កាត់​ទួល​ទំពូង​ទី​២ ខណ្ឌ ចំការ មន ។​

​ម្ចាស់ ផ្ទះ រង គ្រោះ មាន ឈ្មោះ ថម ម៉ៅ ភេទ ស្រី អាយុ​៣៨​ឆ្នាំ មុខ របរ នៅ ផ្ទះ ស្នាក់នៅ ផ្ទះ កេ​ី​ត​ហេតុ ខាងលើ ។ ចំណែក ជនសង្ស័យ ដែល សមត្ថកិច្ច ឃាត់ ខ្លួន បាន នោះ រួមមាន ឈ្មោះ ខែម សុខ ន ភេទ ប្រុស អាយុ ៣៨​ឆ្នាំ មុខរបរ រើស​អេតចាយ​ស្នាក់នៅ​ផ្ទះជួល​សង្កាត់​បឹងទំពន់​ទី​២ ខណ្ឌមានជ័យ ។ ជន សង្ស័យ ម្នាក់ ទៀត ជា​បក្ស ពួក មាន ឈ្មោះ សួរ ចំណាន អាយុ ២៥​ឆ្នាំ មុខរបរ រេ​ី​ស​អេតចាយ ជ​ជា​ម្ចាស់​រឺ​ម៉ក ស្នាក់នៅ សង្កាត់​បឹងទំពុន​ទី​២ ខណ្ឌ មាន ជ័យ ។

ក្រោយ កើត ហេតុ ទ្រព្យសម្បត្តិ ដែល​ជនសង្ស័យ ប្រមូល យក ទៅ នោះ ត្រូវ បាន ប្រគល់ ទៅ ជន រងគ្រោះ វិញ នឹង សល់ ការ បូ​ប ដាក់ គ្រឿង អលង្ការ មាន មាស នឹង ផ្លាក​ទីន ( មិន បញ្ជាក់ ចំនួន ) ថា​ជា​របស់​បងប្អូន​ផ្ញើ រក​មិនទាន់​ឃើញ​។​នៅ ចំពោះ មុខ សមត្ថកិច្ច ជនសង្ស័យ ទាំង ពីរ បាន សារភាព ថា ខ្លួន ពិត ជា បាន ធ្វើ សកម្មភាព គាស់ សោរ ផ្ទះ លួច ទ្រព្យសម្បត្តិ ស្ត្រី រងគ្រោះ ពិត មែន បច្ចុប្បន្ន ជនសង្ស័យ ត្រូវ បាន ក៏ សាង​សុំ​ណុំ​រឿង​បញ្ជូនបន្ត​ទៅកាន់​អធិកា​ដ្ឋ​ន ខណ្ឌ ចំការ មន ចាត់ ការ បន្ត ៕S/​