ដោយៈសុខសុភ័ណ្ឌ:កំពង់ស្ពឺ៖គ្រោះថ្នាក់ចរាចណ៍ររវាងរថយន្តបីគ្រឿងបុកគ្នាហើយមិនទាន់អស់ល្បឿនបន្តបុកចូលផ្ទះពលរដ្ឋមួយខ្នងទៀត
សំណាងល្អមិនមានគ្រោះថ្នាក់ដល់មនុស្ស។ហេតុការណ៍នេះបង្កឲ្យមានកាភ្ញាក់ផ្អើលនៅ ចំណុចភូមិផ្សាស្លាបលែង ឃុំស្វាយរំពារ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺតាមបណ្តោយផ្លូវជាតិលេខ៤១ ចន្លោះគីឡូម៉ែត្រលេខ៣៤និង៣៥កាលពីល្ងាចថ្ងៃទី៤ខែកម្ភៈឆ្នាំ២០២០។
មន្ត្រីនគរបាលស្រុកបសេដ្ឋបានឲ្យដឹងថា មុនកើតហេតុគេឃើញរថយន្តមួយគ្រឿងម៉ាកTACOMA ពណ៍ទឹកប្រាក់គ្មានផ្លាកលេខបើកបរដោយឈ្មោះ ប៊ុន ធី ភេទប្រុសអាយុ៣៣ឆ្នាំ រស់នៅក្នុងភូមិត្រពាំងអណ្តូង ឃុំនិទាន ស្រុកបសេដ្ឋ។
បើកបរពីត្បូងទៅជើងលុះដល់ចំណុចកើតហេតុបានបុកពីក្រោយរថយន្តមួយគ្រឿងម៉ាក HYUNDAI Porter ពណ៌ខៀវ ពាក់ផ្លាកលេខក្រចេះ 2A-0238 ហើយមិនទាន់អស់ល្បឿនបន្តបុកចូលផ្ទះពលរដ្ឋមួយខ្នងទៀត
សំណាងល្អមិនមានគ្រោះថ្នាក់ដល់មនុស្ស ។
ក្រោយកើតហេតុ មន្ត្រីជំនាញបានយកវត្ថុតាងរថយន្តទាំងបីគ្រឿង ខាងលើ
យកទៅរក្សាទុកនៅផ្នែកចរាចរផ្លូវគោក នៃ អធិការដ្ឋាននគរបាលស្រុកបសេដ្ឋរង់ចាំដោះស្រាយពេលក្រោយតាមផ្លូវច្បាប់៕/Ha