ដោយមូលសម្បត្តិ៖ភ្នំពេញ÷ក្រសួងបរិស្ថានៅថ្ងៃទី៦​ ខែកុម្ភៈខាងមុខនេះ​នឹងប្រារព្ធ​ទិវាដីសើមពិភពលោកនៅឯវិទ្យាល័យសុខ អានប៉ោយចារខេត្ត​បន្ទាយមានជ័យ។

តាមពិតទៅទិវាតំបន់ដីសើមពិភពលោកនេះអន្តរជាតិតែងយកថ្ងៃទី២ខែកុម្ភៈធ្វើនៅលើពិភពលោកទាំងមូល។
យោងតាមឯកសារទស្សនាទានដែលក្រសួងបរិស្ថានបានផ្តល់ឲ្យរស្មីកម្ពុជាកាលពីថ្ងៃទី៤ខែកុម្ភៈនេះបានបង្ហាញថា កម្ពុជាជាប្រទេសចុះហត្ថលេខីមួយក្នុងចំណោម​ប្រទេស​171លើពិភពលោកដែលមានកាតព្វកិច្ចគ្រប់គ្រង អភិរក្សនិងការពារ​តំបន់ដីសើមដែលមាននិងមានសារសំខាន់ជាអន្តរជាតិ។

ក្នុងនាមជាប្រទេសចុះហត្ថលេខីនិងដើម្បីបំពេញបាននូវកិច្ចការខាងលើនេះក្រសួង​បរិស្ថានបានប្រារព្ធទិវានេះឡើង។

គោលបំណងនៃការប្រារព្ធទិវានេះគឺទី១ចូលរួមបំពេញកាតព្វកិច្ចក្នុងនាមជាប្រទេសចុះហត្ថលេខីនៃអនុសញ្ញារ៉ាមសារ។២-បណ្តុះគំនិតដល់សាធារណជន ពិសេសសិស្សសាលាអោយចេះស្រឡាញ់ថែរក្សាការពារនិងគ្រប់គ្រងធនធានធម្មជាតិក្នុងតំបន់ដីសើមប្រកបដោយចីរភាព។៣​-ដើម្បីផ្សព្វផ្សាយនិងលើក​កំពស់ការយល់ដឹងអំពីសារប្រយោជន៍នៃប្រពន្ធ័អេកូឡូស៊ីក្នុងតំបន់ដីសើម។ការគ្រប់គ្រងនិងការប្រើប្រាស់តំបន់ដីសើមដោយឈ្លាសវៃដល់សាធារណជន។

ការផ្សព្វផ្សាយនូវប្រធានបទនេះនៅឆ្នាំ២០២០ គេរំពឹងថានឹងមានអ្នក​ចូលរួមប្រមាណ500ទៅ600នាក់ក្រោមអធិតីភាពលោកស៊្រុន ដារិទ្ធ​រដ្ឋលេខាធិការក្រសួងបរិស្ថាន ហើយពិធីនេះក៏មានភ្ញៀវជាច្រើននិងអញ្ជើញទៅ​ទស្សនកិច្ចនៅតំបន់រមណីយដ្ឋានអាងត្រពាំងថ្មទៀតផង។

យោងតាមវេបសាយអង្គការWWFបានផ្សាយថា យើងបានបាត់បង់ដីសើម​អស់1ភាគ3នៃតំបន់ដីសើមលើពិភពលោកតាំងពីឆ្នាំ1970មកម្លេះ។បើការបាត់បង់ដីសើមអស់ នោះមនុស្សជាង1ពាន់លាននាក់នឹងជួប​បញ្ហាខ្វះទឹកនិងចំណីអាហារ។ហើយ40%នៃសត្វព្រៃគ្រប់ប្រភេទត្រូវរងគ្រោះ។
ដោយឡែកនៅកម្ពុជាមានប្រជាជនប្រមាណ46%បានរស់នៅពឹងលើតំបន់ដីសើមអនុគ្រោះឲ្យ។មានផ្ទៃដីប្រមាណ30%នៃកម្ពុជាបានគ្របដណ្តប់ដោយដីសើម៕Ha