ពលរដ្ឋដែលមានសំណង់ប៉ះពាល់ដី​ចំណីអូរ និងអូរប្រឡាយ យល់ព្រម​សម្របសម្រួលជាមួយរដ្ឋបាលក្រុង ​ដោយរុះរើដោយខ្លួនឯង

ដោយ:វណ្ណៈ/ព្រះសីហនុ ៖ មន្ត្រីរដ្ឋបាលសាលាក្រុងព្រះសីហនុ បានប្រាប់ បណ្តាញផ្សព្វផ្សាយ កាលពីថ្ងៃទី៤ខែកុម្ភះឆ្នាំ២០២០នេះថា លោកអុី សុខឡេងអភិបាលក្រុងព្រះសីហនុ បានដឹកនាំកិច្ចប្រជុំសម្របសម្រួលជាមួយប្រជាពលរដ្ឋចំនួន៤០ គ្រួសារ ដែលរស់នៅតាមបណ្តោយអូរ LV ឆ្ពោះទៅអង្គការម្លប់តាប៉ាងក្នុងភូមិសាស្ត្រ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ដែលផ្ទះពួកគាត់ត្រូវរងផលប៉ះពាល់និង ត្រូវកាយយកចេញទាំងស្រុង ពីការកាយស្តារអូរ តាមប្លង់ប្រព័ន្ធ។

ក្នុងនោះលោកអភិបាលក្រុងបញ្ជាក់ថាបន្ទាប់ពីកិច្ចប្រជុំសម្របសម្រួលនេះ ជាលទ្ធផលទទួលបានជោគជ័យ ១០០% ដោយប្រជាពលរដ្ឋទាំង៤០គ្រួសារ យល់ព្រមរុះរើផ្ទះដោយខ្លួនឯង និងអនុញ្ញាតឲ្យក្រុមការងារកាយអូរពង្រីកតាមទំហំប្លង់ប្រព័ន្ធ។

សូមបញ្ជាក់ថា ក្រោយអាជ្ញាធរប្រើវិធានការក្តៅចុះរុះរើសំណង់ឬផ្ទះពលរដ្ឋមួយចំនួននៅ​លើអូរប្រឡាយជាបន្តបន្ទាប់មកនេះ ឃើញមានបងប្អូនប្រជាពលរដ្ឋជាច្រើនគ្រួសារដែលមានសំណង់ប៉ះពាល់អូរ បានយល់ព្រមរុះរើខ្លួនឯងវិញ ជំនួសការប្រើកម្លាំងរុះរើពីអាជ្ញាធរដែលនាំទៅដល់ការខាតបង់ ខូចខាតទ្រព្យសម្បត្តិ(គ្មានសំណង)។

វិធានការសម្របសម្រួលនេះ ត្រូវបានអ្នកជំនាញផ្នែកសេដ្ឋកិច្ចនិងសណ្តាប់ធ្នាប់​សាធារណៈ ពន្យល់ថាជាវិធានការដ៍ល្អប្រសើរ ក្នុងការដោះស្រាយបញ្ហា ស្តារអូរប្រឡាយ រំដោះទឹកជំនន់ក្នុងក្រុង ដែលអាជ្ញាធរប្រកាន់យក ដោយទទួលបានអត្ថប្រយោជន៍ជារួមផង និងជួយដោះស្រាយបានបញ្ហាខាតបង់របស់ពលរដ្ឋដែលពាក់ពន្ធ័ផងដែរ៕B/

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

អភិបាលរងខេត្តកំពង់ឆ្នាំងដ...

ដោយ:ទេពកង្រី/កំពង់ឆ្នាំងៈ...

អាវុធហត្ថឃាត់ខ្លួនបុរសម្ន...

ដោយ:ទេពកង្រី/កំពង់ឆ្នាំងៈ...

អ្នកនាំពាក្យ​ក្រសួងសុខាភិ...

ដោយ: មុនីរ័ត្ន / ភ្នំពេញ:...

នាយកដ្ឋាន​ព័ត៌មានវិទ្យា រ...

​ដោយៈ មុនី​រ័ត្ន / ភ្នំពេ...