ដោយ​៖​តារា​រិ​ទ្ធ​(​ភ្នំពេញ​)​សម្តេច​តេ​ជោ ហ៊ុន សែន​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​នឹង​ជួបពិភា ក្សា​ការងារ​ជាមួយលោក​ប្រធានាធិបតីចិន ស៊ី ជីន​ពីង​ និង​លោកនាយករដ្ឋមន្ត្រី​ចិន លី ខឺ​ឈាង នៅ​ល្ងាច​ថ្ងៃទី​ ៥ ខែកុម្ភៈ នេះ​ក្នុង​ដំណើរ​វិលត្រឡប់​ពី​សាធារណរដ្ឋ​កូរ៉េមកកាន់​ព្រះរាជាណាចក្រ ​កម្ពុជា ។ នេះ​បើ​យោងតាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​ការ​បរទេស​និងសហ​ប្រតប​ត្តិ​ការអន្តរជាតិ​កម្ពុជា ។​

សម្តេច​តេ​ជោ ហ៊ុន សែន​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​នឹង​ជួបពិភាក្សា​ការងារ​ជាមួយ​លោកប្រធានាធិបតីចិន ស៊ី ជីន​ពីង​ និង​ លោកនាយករដ្ឋមន្ត្រី​ចិន លី ខឺ​ឈាង នាពេលកន្លងមក៕(រូបថតឯកសារ)

​ទស្សនកិច្ច​ការងារ​រ​យៈ​ពេល ១ ថ្ងៃ នៅ​ថ្ងៃទី​០៥ ខែកុម្ភៈ ឆ្នាំ ២០២០​នេះ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន បានធ្វើ​ឡើង​តប​តាម​ការអញ្ជើញ​របស់លោកលី ខឺ​ឈាង នាយករដ្ឋមន្ត្រី​ចិន ។​អញ្ជើញ​អមដំណើរ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​រួមមាន​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ​មន្ត្រីជាន់ខ្ពស់​មួយចំនួន​នៃ​រាជរដ្ឋាភិបាល​។​

​ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​នឹងមាន​ជំនួប​ជាមួយ លោក លី ខឺ​ឈាង ដើម្បី​ពិភាក្សា​អំពី​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​លើ​វិស័យ​ផ្សេងៗ និង ផ្លាស់ប្តូរ​ទស្សនៈ​គ្នា​លើ​ការរីក​រាលដាល​ជំងឺឆ្លង​ផ្លូវដង្ហើម​កូ​រ៉ូ​ណាវី​រុស​ដែល​កំពុង​កើតមានឡើង​រួមទាំង​បញ្ហា​មួយចំនួន​ដែលជា​ផលប្រយោជន៍​រួម​និង​ជួប​សំដែង​ការគួរសម ជាមួយ លោក ស៊ី ជិន​ពីង ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ផងដែរ ៕