លោក ហ្វ្រែ​ង ឡាំ​ផាត (Frank Lampard) អ្នកចាត់ការ​របស់​ក្លឹប​ឆេ​ល​ស៊ី​កំពុង​ពិចារណា​ដាក់ ឲ្យ​អ្នកចាំទី កេ​ប៉ា អា​រី​ហ្សា​បា​ឡា​ហ្គា (Kepa Arrizabalaga) អង្គុយ​មើល​រហូតដល់​ចប់​រដូវ​កាល​។​
​ ​
កីឡាករ​សញ្ជាតិ​អេ​ស្ប៉ា​ញ​វ័យ​២៥​ឆ្នាំ​រូបនេះ​ត្រូវបាន​ចូល​ជំនួស​ដោយ​អ្នកចាំទី វី​ល​លី កា​បា​ឡេ​រ៉ូ (Willy Caballero) វ័យ​៣៨​ឆ្នាំ អំឡុងពេល​ប្រកួត​ស្មើ​២-២ ជាមួយ​ក្រុម​លៃ​សេ​ស្ទ័​រ​( Leicester) ។​
​ ​
វា​គឺជា​លើកដំបូង​ហើយ​ដែល កេ​ប៉ា​ត្រូវដាក់​ឲ្យ​អង្គុយ​មើល​នៅ​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​កនៅ​រដូវកាល​នេះ បន្ទាប់ពី​មាន​កំហុស​ជា​បន្តបន្ទាប់​។​
​ ​
ក្លិប​ឆេ​ល​ស៊ី​រក្សាបាន​ឃ្លី​ន​ស៊ីត​៥​លើក​នៅក្នុង​លី​ក​គ្រប់​រដូវ​កាល ហើយ​គេ​ជឿថា ឡាំ​ផាត អន្ទះសារ​ចង់បាន​អ្នកចាំទី​ថ្មី​ម្នាក់​នៅពេល​រដូវ​កាល​ទិញដូរ​បើកទ្វារ​នៅ​រដូវក្តៅ​នេះ​។​
​ ​
កេ​ប៉ា ប្រហែលជា​លេង​ហ្គេម​ចុងក្រោយ​របស់ខ្លួន​ស​ម្រា​ប់​ឆេ​ល​ស៊ី ស្របពេល ឡាំ​ផាត កំពុង ស្វែងរក​អ្នកចាំទី​ថ្មី​ម្នាក់​។
​ ​
បន្ទាប់ពី​ស្មើ​ជាមួយ​ក្រុម Leceister គ្រូបង្វឹក​ឆេ​ល​ស៊ី​រូបនេះ​បាន​អះអាងថា វា​គឺជា​ពេលវេលាត្រឹមត្រូវ​ដើម្បី​ដក កេ​ប៉ា ចេញ​សិន​។​
​ ​
ឡាំ​ផាត បាន​និយាយថា “​នៅពេល​និយាយ​ដល់​អ្នកចាំទី គេ​ត្រូវ​ផ្តល់​ពេលវេលា​បន្ថែមទៀត ជាពិសេស​អ្នកណា​ដែល​អាច​គ្រង​តំណែង​អ្នកចាំទី​ជម្រើស​ទី​១​។​
​ ​
កីឡាករ អែ​តូ​នី​ញ៉ូ រូ​ឌី​ជ័រ (Antonio Rudiger) រកបាន​ពីរ​គ្រាប់​ម្នាក់ឯង និង​ជាការ​រកបាន​គ្រាប់ បាល់​ដំបូង​ចាប់តាំងពី​ឆ្នាំ​២០១៨​មក​ខណៈ​ក្រុម​ឆេ​ល​ស៊ី​កំពុង​ឈរ​នៅ​លេខ​រៀង​ទី​៤​និង​មាន​គម្លាត ៨​ពិន្ទុ​ពី​ក្រុម Leicester ដែល​ឈរ​នៅ​លេខ​រៀង​ទី​៣ ៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

អ្នកចាំទី កេ​ប៉ា អា​រី​ហ្សា​បា​ឡា​ហ្គា (Kepa Arrizabalaga)