Home ព័ត៌មានជាតិ អាច​គ្រោះថ្នា...

អាច​គ្រោះថ្នាក់​ដល់​ជីវិត ! កុំ​ប្រើប្រាស់​ផលិត​ផ​លើ​ហ្វេ​ស​ប៊ុ​ក សុខសាន្ត អន​ឡាញ​

ដោយៈ មេសា​/ភ្នំពេញៈ ឱសថ​បំប៉ន​ផ្លូវ​ភេទបុរស​ឈ្មោះ 1. BLACK ANT KING, 2. Boost Man, 3. FUZEN CAPSULE និង 4.SPER STORM ដែល​កំពុង​ផ្សព្វផ្សាយ​លក់​នៅលើ​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ សុខសាន្ត អន​ឡាញ គឺជា​ផលិតផល គ្មាន​អាសយដ្ឋាន​ផលិត​ច្បាស់លាស់ គ្មាន​ក្រុមហ៊ុន​នាំចូល​ត្រឹមត្រូវ គ្មាន​ចុះ​បញ្ជិកា គ្មាន​ការត្រួតពិនិត្យ​គុណភាព គ្មាន​ការអនុញ្ញាតឱ្យ​ផ្សព្វផ្សាយ​ពី​ក្រសួងសុខាភិបាល ហើយ​ថែមទាំង​បាន​ផ្សព្វផ្សាយ​បំផ្លើស​ហួស​ពី​ការពិត​គ្មាន​មូលដ្ឋាន​វិទ្យាសាស្ត្រ​ច្បាស់លាស់ ដូចជា ៖ បន្ថែម​អ័រម៉ូន​បុរស បន្ថែម​សមត្ថភាព​ផ្លូវភេទ បន្ថែម​កម្លាំង​ឱ្យ​រឹងមាំ ជំនួយ​ពង្រីក​សាច់ដុំ​ប្រដាប់ភេទ​ឱ្យ​រឹង​ល្អ វែង ទប់ស្កាត់​មិនឱ្យ​អស់កម្លាំង ការពារ​ចុក​រោយ​សន្លាក់ បន្ថែម​មេជី​វិត​សម្រាប់​អ្នក​មិនមាន​កូន ធ្វើឱ្យ​សរ​សែ​ឈាម​ដើរ​ស្រួល និង ការពារ​ជំងឺ​ទឹកនោមផ្អែម ។ នេះ​គឺជា​សេចក្តីប្រកាស​របស់​ក្រសួងសុខាភិបាល ។​


​ក្រសួងសុខាភិបាល បាន​បន្ថែមថា ដើម្បី ចៀសវាង​ការខាតបង់​ប្រាក់កាស ប៉ះពាល់​សុខភាព និង អាច​ប៉ះពាល់​ដល់​អាយុជីវិត​របស់​អ្នកប្រើប្រាស់ ក្រសួងសុខាភិបាល​សូម​ជូនដំណឹង​ដល់​សាធារណជន​មេត្តា​កុំ​ជឿ​ការឃោសនា​ភូតកុហក ហោក​ប្រាស់ បំផ្លើស​ហួស​ពី​ការពិត និង ឈប់​ប្រើប្រាស់​ផលិតផល​បំប៉ន​ផ្លុ​វ​ភេទបុរស​ខាងលើ​ដែល​ផ្សព្វផ្សាយ​លើ​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ សុខសាន្ត អន​ឡាញ ជាបន្ទាន់ ។ ក្រសួងសុខាភិបាល​តម្រូវ​ឱ្យ​ម្ចាស់​គណនេយ្យ​ហ្វេ​ស​ប៊ុ​ក ឈ្មោះ សុខសាន្ត អន​ឡាញ ត្រូវ​បញ្ឈប់​ការ​នាំចូល​ផ្សព្វផ្សាយ​លក់ ឬ ចែកចាយ​ផលិតផល​ឱសថ​បំប៉ន​ផ្លូវ​ភេទបុរស​ខុសច្បាប់​ខាងលើនេះ ព្រមទាំង​កម្ទេចចោល ។​


​សេចក្តីប្រកាស​ដដែល​ប​ន្ថែ​ម​ថា ក្រសួងសុខាភិបាល នឹងមាន​វិធានការ​តឹងរឹង​ទី​តាមផ្លូវ​ច្បាប់​ចំពោះ​ម្ចាស់​ហ្វេ​ស​ប៊ុ​ក​ខាងលើ ទៅតាម​ច្បាប់​ជា​ធរមាន ។​
​ក្រសួងសុខាភិបាល បាន​បន្ថែមថា ករណី​បានឃើញ​អ្នកប្រើប្រាស់ លក់ ឬ ចែកចាយ​ឱសថ​បំប៉ន​ផ្លូវ​ភេទបុរស​ខុសច្បាប់​ខាងលើ សូម​ផ្តល់ព័ត៌មាន ឬ ត្រូវការ​ព័ត៌មាន​បន្ថែម​ពី​នាយកដ្ឋាន​ឱសថ ចំណីអាហារ បិ​រ​ក្ខា​ពេទ្យ និង គ្រឿងសម្អាង តាមរយៈ​ទូរស័ព្ទ​លេខ ០៩៥ ៣៥៩ ៣៩៩ ឬ ០១២ ៩៨៣ ៣៣៤ ៕ Kh

ឱសថ​បំប៉ន​ផ្លូវ​ភេទបុរស​ដាក់លក់​នៅ​លើ​ហ្វេ​ស​ប៊ុ​ក ឈ្មោះ សុខសាន្ត អន​ឡាញ ដែល​ក្រសួងសុខាភិបាល​ប្រកាស​ឱ្យ​ឈប់​ប្រើប្រាស់ និង ចែកចាយ ( រូបៈ ក្រសួងសុខាភិបាល )

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

អាកុល​និង​ម៉ាស់​ជា​អំណោយ​...

ដោយ​: គូលែន / ភ្នំពេញ​: ថ...

ពលរដ្ឋ​ជាង ២០០​គ្រួសារ​នៅ...

ដោយៈ មុនី​រ័ត្ន​/​ភ្នំពេញ...

លោកនាយករដ្ឋមន្ត្រីទី​ម័​រ...

ដោយៈ​មុនី​រ័ត្ន​/​ភ្ន...

នាយករដ្ឋមន្ត្រី​ទី​ម័​រ​ឡ...

​ដោយ​៖​តារា​រិ​ទ្ធ​/​ភ្នំ...