អារ៉ាប់ប៊ីសាអូឌីត​និង​វៀតណាម​រកឃើញ​ការផ្ទុះ​ជំងឺ​ផ្តាសាយ​បក្សី​

អង្គការ​សុខភាព​សត្វ​ពិភពលោក (OIE) បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ទី​៤​កុម្ភៈ​ថា ការផ្ទុះ​នៃ​ជំងឺផ្តាសាយបក្សី​ត្រូវបាន​គេ​រកឃើញ​នៅ​ប្រទេស​អារ៉ាប់ប៊ីសាអូឌីត​​និង​ប្រទេស​វៀតណាម​។

​នៅ​ប្រទេស​អារ៉ាប់ប៊ីសាអូឌី​តការ​ផ្ទុះ​ឡើង​នៃ​ប្រភេទ​វីរុស​ផ្តាសាយ​បក្សី H5N8 បាន​ចាប់ផ្តើម​កាលពី​ថ្ងៃ​ទី ៣០ ខែ​មករា​ហើយ​វា​បាន​បង្ក​ការឆ្លង​និង​សម្លាប់​បក្សី​​ជាង​២២.០០០ ក្បាល​នៅ​តំបន់​ជាច្រើន​នៅ​ប្រទេស​នេះ​។ អង្គការ​OIE បាន​និយាយថា លើសពីនេះ បក្សី​យ៉ាងហោចណាស់​៣៨៥.៣០០​ក្បាល​ត្រូវបាន​សម្លាប់​ចោល​។

​នៅ​ប្រទេស​វៀតណាម ការផ្ទុះ​នៃ​ជំងឺផ្តាសាយបក្សី​ប្រភេទ H5N6 បាន​ចាប់ផ្តើម​កាលពី​ថ្ងៃ​ទី ១៨ ខែ​មករា​ហើយ​វា​បាន​បង្ក​ការឆ្លង​និង​សម្លាប់​បក្សី​ជា​ង ២.០០០ ក្បាល​នៅ​តំបន់​ភាគ​ខាងជើង​នៃ​ប្រទេស​។ អង្គការ​OIE បាន​និយ​យា​ថា បន្ថែម​ពីលើ​នេះ សត្វ​បក្សី​ចំនួន ៣០០ ក្បាល​ត្រូវបាន​សម្លាប់​ចោល​។​

​កាលពីដើម​ខែ​នេះ​ក្រសួង​កសិកម្ម​ចិន​បាន​រាយការណ៍​អំពី​ការផ្ទុះ​ថ្មី​នៃ​ជំងឺផ្តាសាយបក្សី H5N1 នៅក្នុង​ខេត្ត​ហ៊ូ​ណាន ដោយ​បាន​និយាយ​ថា​បក្សី​ចំនួន​៧៨៥០​ក្បាល បាន​ឆ្លង​ជំងឺ​នេះ​និង​សត្វ​បក្សី ៤៥០០​ក្បាល បាន​ស្លាប់​ដោយសារ​ជំងឺ​នេះ​។​

​ជំងឺផ្តាសាយបក្សី​ដែល​ត្រូវបាន​រកឃើញ​ដំបូង​គេ​ក្នុងចំណោម​ប្រភេទ​សត្វ​បក្សី​នៅ​អាស៊ី​អាគ្នេយ៍​នេះ​គឺជា​ប្រភេទ​វីរុស​គ្រុនផ្តាសាយ​ដែល​អាច​ចម្លង​បាន​យ៉ាង​​ងាយ​ក្នុង​ចំណោម​មនុស្ស​។ ដោយ​មិន​ដូច​ការឆ្លង​រាលដាល​នៃ​វីរុស​នៅ​ក្រុង​វ៉ូ​ហាន​នោះ ទោះ​យ៉ាងណាក្តី​អ្វីដែល​គេ​ហៅ​ថា​ជំងឺ​ផ្តាសាយ​បក្សី​នេះ​អាច​ព្យាបាល​​បាន​នៅពេលដែល​អង្គកា​រសុខ​ភាព​ពិភពលោក បាន​បង្កើត​វ៉ាក់សាំង​ប្រឆាំង​ការឆ្លង​ប្រភេទ​នេះ​៕​ដោយ​៖​សុខា​/sn

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ក្រសួងសុខាភិបាល​ចុះ​ស្រាវ...

ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញ...

យប់​នេះ​ខ្យល់មូសុង​ឦសាន​ថ...

ដោយៈ​ប​.​ខុន​/​ភ្នំពេញៈ​ខ...

ក្រសួងបង្ហា​ញ​មុខ​បុគ្គល​...

ដោយៈ មុនី​រ័ត្ន​/​ភ្ន...

គិត​មកដល់​ថ្ងៃទី​៥ ខែធ្នូ...

​ដោយៈ​ញ៉ែម សុផល​/​ភ្នំពេញ...