​ព្រឹត្តិការណ៍ Tiger Street Football 2020 ក្រុម The Forest FC គ្រង​តំណែង​ជើងឯក​មណ្ឌល​បាត់ដំបង​

​ព្រឹត្តិការណ៍ Tiger Street Football 2020 ក្រុម The Forest FC គ្រង​តំណែង​ជើងឯក​មណ្ឌល​បាត់ដំបង​

ដោយៈ​ក្រុមហ៊ុន​/បាត់ដំបងៈ ក្រុម The Forest FC បាន​ក្លាយជា​ជើងឯក​មណ្ឌល​បាត់ដំបង បន្ទាប់ពី​យកឈ្នះ​ក្រុមបាល់ទាត់ FC CROWN (A) ប្រផិតប្រផើយ​ក្នុង​លទ្ធ​២​ទល់​១​វគ្គ​ផ្តាច់ព្រ័ត្រ ការប្រកួត Tiger Street Football 2020 កាលពី​ថ្ងៃទី​២ ខែកុម្ភៈ នៅ​ទីលាន​កីឡដ្ឋាន វាល​បែក​ចាន ក្រុង​បាត់ដំបង ខេត្តបាត់ដំបង ។​
​កីឡាករ វុ​ធ ដេវីត ប្រធាន​ក្រុម The Forest FC បាន​លើកឡើងថា ការ​គ្រង​តំណែង​ជើងឯក​លើក​ទី​១​នេះ​វា​ជា​មោទនៈភាព​មួយ​សម្រាប់​ក្រុម The Forest FC ខណៈ​២​លើក​កន្លងមក បាន​ត្រឹម​លេខ​៤​ប៉ុណ្ណោះ​។ ការ​គ្រង​តំណែង​ជើងឯក​លើកដំបូង​នេះ ប្រធាន​ក្រុម The Forest FC បាន​ប្តេជ្ញាចិត្ត​ខិតខំ​ហ្វឹកហាត់​ពង្រឹងសមត្ថភាព​ក្រុម​បន្ថែមទៀត ដើម្បី​លេង​ឲ្យ​ស៊ីសង្វាក់​គ្នា​នៅ​វគ្គ ផ្តាច់ព្រ័ត្រ​នៅ​រា​ធានី​ភ្នំពេញ ឈានទៅ​ក្រសោប​តំណែង​ជើងឯក Tiger Street Football 2020 លើក​មុខមាត់​ខេត្តបាត់ដំបង​។​

​ព្រឹត្តិការណ៍ Tiger Street Football 2020 ក្រុម The Forest FC គ្រង​តំណែង​ជើងឯក​មណ្ឌល​បាត់ដំបង​


​សម្រាប់​ជ័យលាភី​មណ្ឌល​បាត់ដំបង​នេះ ដែលជា​មណ្ឌល​ទី​៤ ក្រុម​ដែល​ប្រជែង​បាន​ចំណាត់ថ្នាក់​លេខ​១ The Forest FC ទទួលបាន​ថវិកា ១៥០០ ដុល្លារ​, ក្រុម​លេខ​២​បាន​ទៅលើ FC CROWN (A) ទទួលបាន​ថវិកា​១០០០ ដុល្លារ ,​ចំណាត់ថ្នាក់​លេខ​៣ បាន​ទៅលើ​ក្រុម Norea Team ទទួលបាន​ថវិកា ៥០០ ដុល្លារ និង​លេខ​៤​បាន​ទៅលើ​ក្រុម យុវជន​ដាំ​ស្ពៃ ទទួលបាន​ថវិកា ២០០ ដុល្លារ​។​
​ព្រឹត្តិការណ៍ Tiger Street Football 2020 មណ្ឌល​បាត់ដំបង ដែលជា​មណ្ឌល​ទី​៤​នេះ ជ្រើស​រើសយក​១០​ក្រុម​ឡើងទៅ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ នា​ថ្ងៃទី​២៩ ខែកុម្ភៈ ដល់​ថ្ងៃទី​១ ខែ​មិនា ឆ្នាំ​២០២០ នៅ​រាជធានី​ភ្នំពេញ​។ ក្រុម​ដែល​គ្រង​ដំណែង​ជើងឯក Tiger Street Football 2020 និង​មានឱកាស​ជួប​ផ្ទាល់​ជាមួយ លោក Rio Ferdinand ផងដែរ​។​
​បន្ទាប់ពី​បញ្ចប់​មណ្ឌល​បាត់ដំបង ដែលជា​មណ្ឌល​ទី​៤​នេះ មណ្ឌល​បន្ទាប់ គឺ​មណ្ឌល​កំពង់ចាម ដែលមាន​៦​ខេត្ត​ចូលរួម គឺ​ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ក្រចេះ ព្រៃវែង ស្វាយរៀង ដាក់ពាក្យ​នៅ​មណ្ឌល​ខេត្តកំពង់ចាម ប្រកួត​ថ្ងៃទី​៨ ដល់ ថ្ងៃទី​៩ ខែកុម្ភៈ ឆ្នាំ​២០២០​។
​សូមបញ្ជាក់ថា ព្រឹត្តិការណ៍ Tiger Street Football 2020 បន្ទាប់ពី​មណ្ឌល​ទី​៥ មណ្ឌល​កំពង់ចាម និង​បន្តទៅ​មណ្ឌល​ទី​៦ មណ្ឌល​ខេត្តកំពត ដែលមាន​៤​ខេត្ត​ចូលរួម គឺ​ព្រះសីហនុ កែប កោះកុង និង​កំពត​ម្ចាស់ផ្ទះ ដំណើរការ​ប្រកួត​នៅ​ថ្ងៃទី​១៥ ដល់ ថ្ងៃទី​១៦ ខែកុម្ភៈ ឆ្នាំ​២០២០៕សរន

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

រដ្ឋបាល​ខេត្តតាកែវ ប្រជុំ...

​ដោយៈ ទេព មង្គល / តាកែវៈ ...

រដ្ឋបាល​ខេត្តកោះកុង និង​ក...

​ដោយៈ ទេព មង្គល / ភ្នំពេញ...

ប្រតិភូ​ស្ថានទូត​កម្ពុជា​...

ដោយ​៖​រ៉ា​ម៉ន / ភ្នំពេញ​៖...

រដ្ឋបាលខេត្ត​ព្រះវិហារ បើ...

ដោយ​: សៅ វ៉ាន់ឌី / ព្រះវិ...