ដោយៈសុផល/កំពង់ចាម៖ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២កាលពីព្រឹកថ្ងៃទី៤ខែកុម្ភៈឆ្នាំ២០២០ បានអនុវត្តតួនាទីភាពជាតំណាងរបស់ខ្លួនដោយបានរៀបចំវេទិកាថ្នាក់ស្រុកស្តីពីការអនុវត្តតួនាទីភារកិច្ចរបស់ក្រុមប្រឹក្សាឃុំការផ្តល់សេវាសាធាណៈជូនប្រជាពលរដ្ឋ។
ការអភិវឌ្ឍមូលដ្ឋានក្រោមអធិបតីភាពលោកអ៊ុកប៊ុនឈឿនប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២នៅសាលប្រជុំសាលាស្រុកចំការលើខេត្តកំពង់ចាមជាមួយនោះមានការចូលរួមពីនាយកទីចាត់ការផែនការនិងវិនិយោគខេត្តប្រធានមន្ទីរហិរញ្ញវត្ថុប្រធានការិយាល័យហិរញ្ញវត្ថុនិងនាយកទីចាត់ការរដ្ឋបាលសាលាខេត្តប្រធានសមាគមក្រុមប្រឹក្សាក្រុងស្រុកឃុំសង្កាត់ខេត្តកំពង់ចាមសមាជិកសមាជិកាក្រុមប្រឹក្សាឃុំស្មៀនឃុំនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ និងមេភូមិ មកពីស្រុកចំការលើ សរុបចំនួន១៤០នាក់។

ក្នុងឱកាសនោះលោកអ៊ុកប៊ុនឈឿនបានបញ្ជាក់ថាវេទិកាដែលរៀបចំឡើងនាពេលនេះគឺដើម្បីឈ្វេងយល់អំពីការអនុវត្តតួនាទីភារកិច្ចនិងកាផ្តល់រសេវាជូនប្រជាពលរដ្ឋបញ្ហាប្រឈមនិងសំណូមពរនានារបស់ក្រុមប្រឹក្សាឃុំដែលបានជួបប្រទះក្នុងការអនុវត្តការងារនៅមូលដ្ឋានរបស់ខ្លួនដូចជា៖១,ការបែងចែកតួនាទីភារកិច្ចក្រុមប្រឹក្សាឃុំនិងរដ្ឋបាលឃុំ។២,ការធ្វើប្រតិភូកម្មអំណាចនៅមូលដ្ឋាន។៣,ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋមានដូចជាអត្រានុកូលដ្ឋានកាផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរការផ្តល់សៀវភៅកគ្រួសារនិងសៀវភៅស្នាក់នៅ។

៤,ការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព(ទាំង០៩ចំណុច)។៥,ការដកថវិកាសម្រាប់ការអភិវឌ្ឍឃុំនៅមូលដ្ឋាន។៦,បញ្ហាពាក់ព័ន្ធនឹងការងារគណៈកម្មាធិការទទួលបន្ទុកកិច្ចការនារីនិងកុមាឃុំនិងបញ្ហាផ្សេងៗ។ក្នុងវេទិកានោះក្រុមប្រឹក្សាឃុំបានលើកឡើងបញ្ហាប្រឈមមួយចំនួនរួមមាន៖ទី១,ការងារដេញថ្លៃគម្រោងអភិវឌ្ឍន៍ឃុំមានភាពរញ៉េរញ៉ៃពុំសូវមានការប្រកួតប្រជែងដែលធ្វើគម្រោងអភិវឌ្ឍន៍មានការចំណាយច្រើន រីឯលទ្ធផលបានតិច ។

សំណូមពរសុំឱ្យការដេញថ្លៃមានការប្រកួតប្រជែងនិងមានតម្លាភាព។ទី២,សំណូមពរឃុំល្វាលើសុំធ្វើផ្លូវបេតុងក្នុងឃុំ។ទី៣,បញ្ហាគ្រប់គ្រងសំរាមមិនបានល្អនៅភូមិដូនធី(តំបន់ផ្លូវ៥៨)និងស្ថិតនៅភ្នំទែតក្នុង(ជើងភ្នំស្រី)។ទី៤,បញ្ហាគ្រប់គ្រងសំរាមនិងបញ្ហាក្លិនជ័រស្អុយនៅភូមិ១០មករា។ទី៥,បញ្ហាប្រជាពលរដ្ឋយកអត្តសញ្ញាណប័ណ្ណច្បាប់ដើមទៅដាក់ខ្ចីលុយនៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ។

ទី៦,បញ្ហាប្រឈមខ្លាំងប្រព័ន្ធធារាសាស្ត្រ ។ ទី៧,សំណូមពរ សុំដាក់លូ១០កន្លែង នៅតាមប្រឡាយមេ ស្ថិតនៅភូមិថ្នល់បែកកើត។ទី៨សំណូមពរសុំស្តារទំនប់ទឹកអូរសោមដើម្បីស្តុកទឹកសម្រាប់ប្រើប្រាស់នៅពេលរាំងស្ងួត។ទី៩,សុំស្តារប្រឡាយមេ(យាយឡី)មួយខ្សែរប្រវែង១.០០០ម៉ែត្រ។ទី១០សុំជួសជុលប្រឡាយមេក្រោមទំនប់៥កុម្ភៈប្រវែង២០០០ម៉ែត្រ។

ទី១១,សុំជួសជុលសំណងទ្វារទឹកទំនប់ប្រម៉ាត់ដី០២កន្លែង។ទី១២,សុំសាងសង់សំណង់ស្ទាក់ទឹកនៅប្រឡាយមេត្រពាំងកណ្តាល។ទី១៣,បញ្ហាសិស្សសាលាពិបាកឆ្លងថ្នល់ចន្លោះពីម៉ោង៦ទៅម៉ោង៧ព្រឹក។ទី១៤,បញ្ហាតម្លែដំឡូងមីចុះថោកនិងបញ្ហាជញ្ជីងថ្លឹងមិនត្រឹមត្រូវ។សំណូមពរសុំជួយរកទីផ្សារដំឡូងមីឲ្យបានសមរម្យនិងជញ្ជីងថ្លឹងឲ្យបានត្រឹមត្រូវ។ទី១៥,បញ្ហាខ្វះលូរំដោះទឹកចេញពីផ្សារតាប៉ាង។សំណូមពរ សុំដាក់លូដើម្បីរំដោះទឹកចេញពីផ្សារ ។

នៅពេលរសៀលក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២បានបន្តជួបជាមួយអាជ្ញាធរថ្នាក់ស្រុកដឹកនាំដោយលោកខ្លូតចិន្តាអភិបាលនៃគណៈអភិបាលស្រុកដែលមានការចូលរួមពីប្រធានក្រុមប្រឹក្សាស្រុកអភិបាលរងស្រុក,អធិការស្រុកមេបញ្ជាការកងរាជអាវុធហត្ថស្រុក, នាយករដ្ឋបាលសាលាស្រុក ,ប្រធានការិយាល័យគាំទ្រឃុំប្រធានគណៈកម្មាធិការពិគ្រោះយោបល់ស្ត្រីនិងកុមារនិងប្រធានការិយាល័យរដ្ឋបាលស្រុកចំការដើម្បីពិនិត្យនិងដោះស្រាយបញ្ហាប្រឈមនិងសំណូមពរដែលឃុំបានលើកឡើងខាងលើ។បញ្ហាដែលនៅសេសសល់នឹងយកទៅរិះរកមធ្យោបាយដោះស្រាយជាមួយអាជ្ញាធរខេត្តកំពង់ចាមបន្តទៀត ។

មានប្រសាសន៍បូកសរុបវេទិកានាឱកាសនោះលោកអ៊ុកប៊ុនឈឿនប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២បានគូសបញ្ជាក់ថាដើម្បីឱ្យមូលដ្ឋានមានការអភិវឌ្ឍនិងរីកចម្រើលើកគ្រប់វិស័យនិងបំរើសេវាជូនប្រជាពលរដ្ឋឱ្យបានកាន់តែប្រសើរនោះក្រុមប្រឹក្សាឃុំស្មៀននិងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំទាំងអស់ត្រូវយកចិត្តទុកដាក់ពិនិត្យឡើងវិញរាល់ឯកសារទាំងឡាយដែលទាក់ទនងទៅនឹងភារកិច្ចរបស់ខ្លួនឱ្យបានច្បាស់លាស់និងប្រតិបត្តិឱ្យបានត្រឹមត្រូវតាមច្បាប់ដែលបានកំណត់។
ជាមួយគ្នានេះអាជ្ញាធរទាំងអស់ត្រូវយកចិត្តទុកដាក់បំរើសេវាជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរក្នុងក្របខណ្ឌឃុំនីមួយៗធ្វើយ៉ាងណាកុំឱ្យមានភាពអសកម្មកើតឡើងនិងប៉ះពាល់ដល់ផលប្រយោជន៍ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លូន៕S/

ចំណងជើងរូបថត៖ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២រៀបចំវេទិការថ្នាក់ស្រុកនៅស្រុកចំការលើ ខេត្តកំពង់ចាម