ក្រុមអ្នកសិក្សាស្រាវជ្រាវអំពីហ្វូស៊ីល (សត្វឬរុក្ខជាតិដែលវិវឌ្ឍទៅជាដុំថ្មក្រោយកប់ក្នុងដី ច្រើនឆ្នាំ) បានរកឃើញឆ្អឹងជើងមុខនៃសត្វដាយណូស័រ Brachiosaurus ដែលរក្សាសភាពល្អ បំផុតក្នុងប្រវត្តិសាស្ត្រ។
មានប្រវែងជាង ១,៨៣ ម៉ែត្រ ឆ្អឹងជើងមុខផ្នែកខាងលើនេះជារបស់សត្វដាយណូស័រមួយ ក្បាលទម្ងន់ប្រមាណបីតោនដែលមានជីវិតលើភពផែនដីកាលពីប្រមាណ ១៥០ លានឆ្នាំមុន។
ឆ្អឹងនេះត្រូវបានគេធ្វើកំណាយនៅតំបន់ជ្រលង Morrison Formation ក្នុងរដ្ឋយូថា (Utah) សហរដ្ឋអាម៉េរិកដែលជាកន្លែងប្រមាញ់ហ្វូស៊ីលដ៏ល្បីល្បាញសម្រាប់ក្រុមអ្នកសិក្សា ស្រាវជ្រាវ។
ដោយសារតែឆ្អឹងនេះធំពេក ដើយភូមិសាស្ត្រដីក៏រដិបរដុបដែលរថយន្តមិនអាចចូលទៅដល់ក្រុមអ្នកស្រាវជ្រាវបានប្រើសេះជួយទាញវាចេញពីទីនោះ។
តាមពិត ឆ្អឹងដែលមានទម្ងន់ ៤៥០ គីឡូនេះត្រូវបានរកឃើញលើកដំបូងក្នុងឆ្នាំ២០១៩ ប៉ុន្តែ ដោយសារគ្មានលិខិតអនុញ្ញាតត្រឹមត្រូវ ក្រុមនេះត្រូវរង់ចាំរហូតដល់ទទួលបានលិខិត អនុញ្ញាតកាលពីខែតុលា ឆ្នាំ២០១៩ និងធ្វើកំណាយកាលពីពេលថ្មីៗនេះ។
សូមបញ្ជាក់ថា នេះជាជើងផ្នែកខាងលើទី៣ នៃសត្វដាយណូស័រ Brachiosaurusដែលត្រូវបាន រកឃើញនៅក្នុងទឹកដីសហរដ្ឋអាម៉េរិក ដោយក្នុងនោះ មួយរកឃើញក្នុងឆ្នាំ១៩០០ហើយមួយ ទៀតរកឃើញក្នុងឆ្នាំ១៩៥៥៕ ប្រែសម្រួលៈខុម