Home ព័ត៌មានជាតិ សេដ្ឋកិច្ច ​នាំគ្នា​ការព...

​នាំគ្នា​ការពារ​ព្រៃឈើ​ដើម្បី​យក​ឥនទាន​កា​បោ​ន​លក់​យកលុយ​

ដោយ​មូល​សម្បត្តិ​/​ភ្នំពេញ​៖”​ក្នុងនាម​រាជរដ្ឋាភិបាល​កម្ពុជា​ខ្ញុំ​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រៀលជ្រៅ​បំផុត​ជូន​ចំពោះ​បងប្អូន​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ទាំងអស់​ដែល​បាន​លះបង់​កម្លាំងកាយ​កម្លាំង​ចិត្ត​តស៊ូ​ពុះពារ​រាល់​ការលំបាក​ទាំងឡាយ​ដើម្បី​ការពារ​និង​អភិរក្ស​ធនធានធម្មជាតិ​ប្រកបដោយ​ប្រសិទ្ធភាព​។​កម្ពុជា​ទទួលបាន​ថវិកា​ពី​ការលក់​ឥណទាន​កា​បោ​ន​ដែល​បានមកពី​ព្រៃឈើ​ដើម្បី​ពង្រឹង​ការងារ​អភិរក្ស​ក៏ដូចជា​ជួយ​អភិវឌ្ឍ​សេដ្ឋកិច្ច​មូលដ្ឋាន​បង្កើត​ការងារ​និង​បង្កើន​ចំណូល​ជូន​ប្រជា​សហគមន៍​មូលដ្ឋាន​តាមរយៈ​ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍ធម្មជាតិ​”​។​

​នេះ​គឺជា​ការលើកឡើង​របស់​លោក​សាយ​សំ​អាល់​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​កាលពី​ថ្ងៃទី​៤​ខែកុម្ភៈ​ឆ្នាំ​២០២០​នេះ​អំឡុង​ពេលដែល​លោក​រដ្ឋមន្ត្រី​រួម​នឹង​គណៈប្រតិភូ​ក្រសួងបរិស្ថាន​និង​លោកស្រី​អភិបាលខេត្ត​កោះកុង​ជួប​សំណេះសំណាល​សាកសួរ​សុខទុក្ខ​ដល់​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​នៅលើ​កំពូលភ្នំ​ម្រេចកង្កែប តំបន់​អា​រ៉ែ​ង ស្ថិតក្នុង​ឧទ្យាន​ជាតិ​ជួរ​ភ្នំ​ក្រវ៉ា​ញ​ខាងត្បូង ក្នុងភូមិ​សាស្ត្រ​ស្រុក​ថ្មបាំង ខេត្តកោះកុង​។​

​តំបន់​ទេសចរណ៍ធម្មជាតិ​ភ្នំ​ម្រេចកង្កែប​នៃ​តំបន់​អា​រ៉ែ​ង​ពោរពេញ​ដោយ​សក្តានុពល​ទេសចរណ៍ធម្មជាតិ​ខ្ពស់​ដោយសារ​តែមាន​ទេសភាព​ដ៏​ល្អ​ត្រកាល​គ្របដណ្តប់​ដោយ​សមុទ្រ​ឈើ​ជាទី​មនោ​រម្យ​មាន​ចំរាក់​ភ្នំ​ដ៏​គួរឱ្យ​ទាក់ទាញ រុក្ខជាតិ​និង​ជីវៈចម្រុះ​ដ៏​សម្បូណ៌​បែប និង​ជាទី​កន្លែង​គួរឱ្យ​ចង់​ស្នាក់នៅ​កម្សាន្ត​។​

​លោក សាយ សំ​អាល់ បាន​គូសបញ្ជាក់ថា អាស្រ័យ​ដោយសារ​កិច្ចខិតខំ​ប្រឹងប្រែង​ក្នុងការ​គ្រប់គ្រង និង​អភិរក្ស​តំបន់ការពារធម្មជាតិ​បានល្អ​ប្រសើរ​កម្ពុជា​បាន​លក់​ឥណទាន​កាបូន​នៅក្នុង​ឧទ្យាន​ជាតិ​ជួរ​ភ្នំ​ក្រវ៉ា​ញ​ខាងត្បូង ដែនជម្រកសត្វព្រៃ​សត្វព្រៃ​តា​តៃ ក្នុង​ខេត្តកោះកុង និង​ដែនជម្រកសត្វព្រៃ​កែវ​សី​ម៉ា ក្នុង​ខេត្តមណ្ឌលគិរី​ក្នុង​ក្របខណ្ឌ​ទីផ្សារ ស្ម័គ្រចិត្ត ដោយ​ទទួលបាន​ថវិកា​សរុប​ប្រមាណ ១១,៦ លាន​ដុល្លារ​អាមេរិក​។​

​លោក​រដ្ឋមន្ត្រី​បាន​មានប្រសាសន៍ថា​ថវិកា​ដែល​បានមកពី​ការលក់​ឥណទាន​កាបូន​ដែលជា​ការលក់​តួនាទី​ព្រៃឈើ​ក្នុងការ​ការពារ​ប្រព័ន្ធ​អេកូឡូស៊ី​នេះ​ត្រូវ​បាននិងកំពុង​ប្រើប្រាស់​សម្រាប់​ទ្រទ្រង់​ដល់​ការការពារ​និង​អភិរក្ស​ធនធានធម្មជាតិ​ដែល​កម្ពុ​ជាមាន​។​ក៏ដូចជា​ជួយ​លើកកម្ពស់​ជីវភាព​រប​ស់​ប្រជា​សហគមន៍​មូលដ្ឋាន​ដែល​ឆ្លើយតប​ទៅ​គោលការណ៍​ហិរញ្ញប្បទាន​និរន្តរភាព​។​លោក​បាន​ថ្លែងថា​រហូតមក​ដល់ពេលនេះ​មានតែ​ប្រទេស​កម្ពុជា​និង​ប្រទេស​ឥណ្ឌូនេស៊ី​ប៉ុណ្ណោះ​ក្នុងចំណោម​ប្រទេស​អាស៊ាន​ដែល​បាន​លក់​ឥណទាន​កាបូន​ក្នុង​ទីផ្សារ​កាបូន​ស្ម័គ្រចិត្ត​។​

​លោក​បាន​ថ្លែងអំណរគុណ​ចំពោះ​ភាគី​ពាក់ព័ន្ធ​នានា​រួម​នឹង​ប្រជា​សហគមន៍​ដែល​បាន​ចូលរួម​ការពារ​និង​អ​ភ​រិ​ក្ស​ធនធានធម្មជាតិ​ហើយ​កិច្ចខិតខំ​ប្រឹងប្រែង​ក្នុងការ​គ្រប់គ្រង​និង​អភិរក្ស​តំបន់ការពារធម្មជាតិ​កន្លងមក​បានល្អ​ប្រសើ​រ​ដែល​អនុញ្ញាតឱ្យ​កម្ពុជា​អាច​លក់​ឥណទាន​កាបូន​និង​ប្រើប្រាស់​ដើម្បី​ការងារ​អភិរក្ស​ធនធានធម្មជាតិ និង​អភិវឌ្ឍ​សេដ្ឋកិច្ច​មូលដ្ឋាន​។​

​លោក​បាន​មានប្រសាសន៍ថា​៖”​នាពេល​កន្លងទៅ​រាជរដ្ឋាភិបាល​កម្ពុជា​ខិតខំ​ធ្វើយ៉ាងណា​ប្រឹង​ការពារ​ឱ្យមាន ប្រសិទ្ធភាព​ចំពោះ​តំបន់ការពារធម្មជាតិ​ដែល​យើង​មាន ដើម្បី​ឈានទៅ​លក់​ឥណទាន​កាបូន​។ ពេលនេះ​យើង​អាចធ្វើ​បាន​ហើយ​និង​កំពុង​បោះ​មួយ​ជំហាន​ទៀត​ក្នុងការ​ធ្វើការ​គ្រប់គ្រង​និង​អភិរក្ស​ធនធានធម្មជាតិ​របស់​យើង​ឱ្យបាន​គង់វង្ស​សម្រាប់​មនុស្ស​រាប់​ជំនាន់​ទៅមុខទៀត​និង​មានលទ្ធភាព​គិតគូរ​បន្ថែម​លើ​ការលើកស្ទួយ​ជីវភាព​ប្រជាពលរដ្ឋ​មូលដ្ឋាន​រួមទាំង​ក្រុមគ្រួសារ​មន្ត្រី​ឧ​ទ្យា​នុ​រក្ស និង​ប្រជា​សហគមន៍​”​។​

​គួរ​បញ្ជាក់ថា​ប្រទេស​កម្ពុ​ជាមាន​ធនធានធម្មជាតិ​និង​ជីវៈចម្រុះ​ដ៏​សំបូរបែប​។​ព្រៃឈើ​គ្របដណ្តប់​ប្រមាណ ៥០​ភាគរយ​នៃ​ផ្ទៃ​ប្រទេស ដែលជា​អត្រា​ខ្ពស់ បំផុត​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍​។​មកទល់​បច្ចុប្បន្ននេះ រាជរដ្ឋាភិបាល​បាន​បង្កើន​ផ្ទៃដី​តំបន់​ការពារ ធម្មជាតិ​ដែល​ស្ថិតនៅក្រោម​យុត្តាធិការ​របស់​ក្រសួងបរិស្ថាន រហូតដល់​ប្រមាណ ៤១​ភាគរយ​នៃ​ផ្ទៃដី ប្រទេស​កម្ពុជា គឺ​ស្មើនឹង​ប្រមាណ ៧,២​លាន​ហិកតា​។​

​គូសបញ្ជាក់ថា​ព្រៃឈើ​ដើរតួនាទី​យ៉ាងសំខាន់​ក្នុង​ការធានា​ការផ្គត់ផ្គង់​ទឹក​និង​ថាមពល​កាត់បន្ថយ​ផលប៉ះពាល់​ពី​គ្រោះមហន្តរាយធម្មជាតិ​និង​រួមចំណែក​ដល់​ការកាត់បន្ថយ​ការប្រែប្រួល​អាកាសធាតុ​។ ទេសចរណ៍ធម្មជាតិ​និង​គម្រោង​ទូទាត់​សម្រាប់​សេវាកម្ម​អេកូឡូស៊ី​ក៏​អាច​ផ្តល់នូវ​ឱកាស​សម្រាប់​អភិវឌ្ឍ​សកម្មភាព​សេដ្ឋកិច្ច​នានា​ដោយ​ជាមួយគ្នា​នោះ​ជួយ​គាំទ្រ​ដល់​ការងារ​អភិរក្ស​ផងដែរ​។​

​រហូតមក​ទល់នឹង​ឆ្នាំ​២០១៩​នេះ​សហគមន៍​ការពារ​ធម្មជាតិ​ទាំងអស់​ដែល​ស្ថិតនៅ​តំបន់​អភិរក្ស​ក្រសួងបរិស្ថាន​មាន​ចំនួន​ប្រមាណ​១៦៨​សហគមន៍​។​រាជរដ្ឋាភិបាល​កម្ពុជា​មាន​ទិសដៅ​ធ្វើយ៉ាងណា​ឱ្យ​សហគមន៍​មាន​ចំណូល​បន្ថែម​និង​បង្កើត​ជម្រើស​ថ្មី​សម្រាប់​ការប្រកបមុខរបរ​ចិញ្ចឹមជីវិត​ដើម្បី​កាត់ផ្តាច់​ពី​ការពឹង​អាស្រ័យ​លើ​អនុផល​ព្រៃឈើ​ការ​បរបាញ់​សត្វ​។​ដែលជា​ទម្លាប់​មាន​ពី​យូរលង់​ណាស់​មកហើយ​របស់​ប្រជាពលរដ្ឋ​នៅតាម​សហគមន៍​មូលដ្ឋាន​។​

​ពួកគាត់​បង្កើត​មុខរបរ​ថ្មី​បម្រើឱ្យ​វិស័យ​អេកូ​ទេសចរណ៍​ព្រមទាំង​ការបណ្តុះបណ្តាល​សហគម​ន៍​ឱ្យ​ចេះ​គ្រប់គ្រង​និង​ការ​ចិញ្ចឹមសត្វ​ផ្គត់ផ្គង់​ទីផ្សារ​ការដាំ​ដំណាំ​រួមផ្សំ​ផ្សេងទៀត​មាន​បន្លែបង្ការ​សម្រាប់​ប្រើប្រាស់​ប្រចាំថ្ងៃ​ខ្លួនឯង​ផង​និង​សម្រាប់​បម្រើសេវា​កម្ម​ដល់​ភ្ញៀវទេសចរ​ដែល​ទៅ​ទស្សនា​កម្សាន្ត​នៅក្នុង​តំបន់​សហគមន៍​របស់​ពលរដ្ឋ​ផងដែរ​។​”​ជាការ​ចាំបាច់​ក្រសួងបរិស្ថាន​បាន​ផ្តួចផ្តើម​និង​ជំរុញឱ្យមាន​គម្រោង​ចិញ្ចឹមសត្វ​ដូចជា​ពពែ​គោ​និង​ជ្រូក​ជាដើម​ដើម្បី​បង្កើន​សំ​ណូ​ល​និង​បម្រើ​តម្រូវការ​ទីផ្សារ​ជាពិសេស​ផ្គត់ផ្គង់​តម្រូវការ​ភ្ញៀវទេសចរ​ដែល​មក​ទស្ស​នា​កម្សាន្ត​នៅតាម​តំបន់​ទេសចរណ៍ធម្មជាតិ​នានា​”​។​

​ជាមួយគ្នានេះដែរ​លោករ​ដ្ឋ​មន្ត្រី​ក្រសួងបរិស្ថាន​បានប្រគល់​ជូន​នូវ​សម្ភារ​មួយចំនួន​ដល់​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ក្រសួងបរិស្ថាន​ដែល​ឈរជើង​ការពារ​តំបន់ការពារធម្មជាតិ​នៅក្នុង​ភូមិសាស្ត្រ​ខេត្តកោះកុង​ដែលមាន​មុង​ភួយ​អង្រឹង​សម្ភារ​ចាំបាច់​ផ្សេងទៀត​សម្រាប់​បម្រើឱ្យ​ការងារ​ចុះ​ល្បាត​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

រដ្ឋបាលខេត្ត ជូនដំណឹង​ពី​...

ដោយៈ បាយ័ន / សៀមរាបៈ នៅ​ថ...

សម្តេច​តេ​ជោ ហ៊ុន សែន​៖​រ...

ដោយៈ​តារា​រិ​ទ្ធ​/​ភ្នំពេ...

«​យុទ្ធនាការ​ភ្នំពេញ​ស្អា...

ដោយៈ​សុផល​/​ភ្នំពេញ​៖​យុទ...

ត្រាំ​ថាបៃ​ដិន​អាច​ចូលសេត...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...