ដោយ:វណ្ណៈ/ព្រះសីហនុ ៖ បុរសម្នាក់បានលោតពីលើអគារសង់ថ្មីមួយកន្លែង កម្ពស់៤ ជាន់នៅម្តុំជិតផ្ទះពស់ក្នុងភូមិ១សង្កាត់លេខ៣ក្រុងព្រះសីហនុ វេលាម៉ោងជិត៤ល្ងាចថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២០នេះ។
សមត្ថកិច្ចមូលដ្ឋានសង្កាត់លេខ៣ប្រាប់ថា ជនរងគ្រោះបានលោតចេញពីបន្ទប់ជាន់ទី៣ ក្នុងអគាររបស់ពលរដ្ឋនៅម្តុំនោះដែលកំពុងសង់ថ្មីកម្ពស់៤ជាន់(មិនមែនផ្ទះខ្លួនឯងទេ) បណ្តាលអោយរងរបួសធ្ងន់ធ្ងរបំផុត ត្រូវបានដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត(ពេទ្យចំការចេក)។
បើតាមស្ត្រីជាម្តាយប្រាប់ថា បុរសរងគ្រោះមានឈ្មោះ ប៉ាក រ៉េត អាយុ៣៤ឆ្នាំ និងថាការលោតសម្លាប់ខ្លួននេះ ដោយសារជនរងគ្រោះមានជំងឺប្រចាំកាយ ហើយមុនពេលលោតសម្លាប់ខ្លួនស្ត្រីជាម្តាយប្រាប់ថា ជនរងគ្រោះនិយាយម្តងហើយម្តងទៀតជាមួយសាច់ញាតិថា«មិនចង់រស់ទេ» ដោយសារខ្លួនមានជំងឺមើលជា។
ទីបំផុត មានសេចក្តីរាយការណ៍ពីសាច់ញាតិនិងគ្រូពេទ្យបញ្ជាក់ថា ជនរងគ្រោះបានស្លាប់ហើយក្រោយបញ្ជូនដល់មន្ទីរពេទ្យ៕B/