Home ប្លែកៗ កូរ៉ូណា​វីរុស...

កូរ៉ូណា​វីរុស​បង្ខាំង​ខ្លួន​អោយ​នៅ​ក្នុងផ្ទះ តែ​មិន​អាច​រារាំង​ការចូលរួម​ពិធី​ទទួល​ភ្ញៀវ​ការ​បាន​ទេ​!

​គូស្នេហ៍​សិង្ហ​បុរី​មួយ​បង្ហាញ​អោយឃើញថា​គ្រោះអាសន្ន​សុខភាព​សកល​មិនអាច​រារាំង​មិនអោយ​ពួក​រៀបការ សូម្បី​តែ​ពួកគេ​បង្ខាំង​ខ្លួន​នៅក្នុង​ផ្ទះ​ឆ្ងាយ​ពី​ហ្វូង​​មនុស្ស​។​

​ពួកគេ​បាន​ស្ម័ក្រចិត្ត​ដាក់​ខ្លួនឯង​នៅ​ដាច់​ពី​គេ​ក្រោយពី​បាន​ធ្វើដំណើរ​ទៅកាន់​ចិន​កាលពី​ពេល​ថ្មីៗ ហើយ​បាន​ចូលរួម​ពិធី​ទទួលភ្ញៀវ​ការ​កាលពី​ថ្ងៃ​០២​កុម្ភៈ​​តាមរយៈ​ថតរូប​ពួក​គេ​ផ្សាយ​ផ្ទាល់​លើ​អេក្រង់​នៅឯ​ពិធី​។​

​បើ​តាម​សារព័ត៌មាន Shin Min Daily News គូស្នេហ៍​សិង្ហ​បុរី​ជិត​រៀបការ​នេះ​បាន​ធ្វើ​ដំណើរ​កម្សាន្ត​ចូល​ឆ្នាំ​ថ្មី​នៅក្នុង​ខេត្ត​ហ៊ូ​ណាន ប្រទេស ទោះជា​ពិភពលោក​​មាន​ការព្រួយបារម្ភ​ខ្លាំង​ឡើង​អំពី​ការផ្ទុះ​វីរុស​ឆ្លង​នៅ​ចិន​និង​បាន​វិល​មក​សិង្ហ​បុរី​វិញ​នៅ​ថ្ងៃ​៣០​មករា​។​

​ការ​រឹតត្បិត​ការធ្វើដំណើរ​ត្រូវ​បាន​រដ្ឋាភិបាល​សិង្ហ​បុរី​ចាប់ផ្តើម​អនុវត្ត​ចាប់​ពី​ថ្ងៃ​០១​កុម្ភៈ មាន​ន័យ​ថា​អ្នក​ធ្លាប់​ទៅ ឬ​នៅ​ចិន​ក្នុង​រយៈ​១៤​ថ្ងៃ​កន្លងទៅ​មិន​អាច​ចូល​​សិង្ហ​បុរី​បាន​។​អ្នក​កាន់​លិខិតឆ្លងដែន​ចិន​ក៏​ជួប​វាសនា​ដូចគ្នា គឺ​សិង្ហ​បុរី​មិន​អនុញ្ញាត​អោយ​ចូល​ទេ​ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​កូរ៉ូណា​វីរុស​។​

​ឪពុក​ម្តាយ​កូនក្រមុំ​មិន​អាច​ចូល​សិង្ហ​បុរី​បាន ឯ​ការចរចា​ជាមួយ​សណ្ឋាគារ​ដើម្បី​សុំ​ពន្យារពេល​ការ​ក៏​បរាជ័យ ខណៈ​ភ្ញៀវ​មិត្ត​ភ័ក្តិ​ព្រួយបារម្ភ​ជួស​។​នៅ​ទីបំផុត ​គូស្នេហ៍​នៅ​បាន​សំរេចចិត្ត​រៀបការ​ដោយ​នាង​ជា​ប្រពន្ធ​បាន​ស្លៀកពាក់​រ៉ូប​កូនក្រមុំ​ហើយ​ទទួលភ្ញៀ​វ​នៅ​សណ្ឋាគារ​តាមរយៈ​ការថតរូប​ផ្សាយ​ផ្ទាល់​ចេញពី​គេ​​ហ​ដ្ឋា​ន​។​

​ឪពុក​ម្តាយ​កូន​ក​ម្លោះ​ ​ដែល​រស់នៅ​ជាមួយ​ប្តី​ប្រពន្ធ​នេះ ក៏​ដាក់ខ្លួន​នៅ​ដាច់​ពី​គេ​ដោយ​មិន​បាន​ទៅ​ទទួលភ្ញៀវ​ទេ ហើយ​អវត្តមាន​របស់​គេ​នាំ​អោយ​ភ្ញៀវ​សប្បាយ​​ចិត្ត​ធូរ​អារម្មណ៍​ទៅវិញ​៕​ប្រែ​សម្រួល​៖​វាសនា​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

២១៥​ថ្ងៃៈ មនុស្ស​ជិត ៩០០ ...

​ដោយៈ មុនី​រ័ត្ន/ភ្នំពេញៈ...

ស្រីលង្កា​ដោះលែង​អ្នកទោស ...

ប្រែ​សម្រួល : កញ្ញា​ដា​លី...

CL : Chelsea និង Sevilla ...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...

អាជ្ញាធរ​ខណ្ឌ​សែន សុខ ចុះ...

ដោយៈ រ៉ា​ម៉ន / ភ្នំពេញៈ អ...