គណៈកម្មាធិការនៃអនុសាខាកាក​​បាទក្រហមកម្ពុជាក្រុង-ស្រុកទាំង​​១២ ក្នុងខេត្តសៀមរាប ប្រកាស​ទទួលស្គាល់ជាផ្លូវការ

ដោយ:គូលែន/សៀមរាប ៖ នៅព្រឹកថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២០នេះ សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បានរៀបចំពិធីប្រកាសសេចក្តីសម្រេចតែងតាំងសមាសភាពគណៈកម្មាធិការនៃអនុសាខា និង ប្រកាសទទួលស្គាល់អនុគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជាក្រុង-ស្រុកទាំង១២ក្នុងខេត្តសៀមរាប ក្រោមអធិបតីភាព លោក ទៀ សីហា ប្រធានគណៈកម្មាធិការសាខា និងអ្នកឧកញ៉ា សៀង ណាំ ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប។

អ្នកឧកញ៉ា សៀង ណាំ បានបញ្ជាក់ថា កាកបាទក្រហមកម្ពុជា ជាសមាគមជាតិបំពេញការងារមនុស្សធម៌ដែលជាប្រចាំត្រូវបើកចំហ និងទូលាយទទួលនូវការឧបត្ថម្ភជាស្បៀងអាហារ និងសម្ភារចាំបាច់សម្រាប់ជួយជនរងគ្រោះ ក្នុងនោះថវិកាក៏ជាកត្តាសំខាន់ដើម្បីបំពេញការងារមនុស្សធម៌បានគ្រប់ជ្រុងជ្រោយ និងទាន់ពេលវេលា សម្រាប់សេចក្តីត្រូវការចាំបាច់របស់គ្រួសាររងគ្រោះមហន្តរាយគ្រប់ប្រភេទ។

លោក សៀង ណាំ បានបន្តថា តាមរយៈនេះ សូមឱ្យគណៈកិត្តិយស និងគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ក្រុង-ស្រុកទាំង១២ ត្រូវបន្តយកចិត្តទុកដាក់សហការគ្នា ពិភាក្សារកវិធីសាស្ត្រផ្សេងៗថ្មីៗ ដើម្បីស្វែងរកសប្បុរសជនគ្រប់មជ្ឈដ្ឋានក្នុងភូមិសាស្រ្តរបស់ខ្លួន ក្នុងនោះពីបណ្ដាព្រឹត្តិការណ៍ ឬបុណ្យទាន និងពីសំណាក់វត្តអារាមនានា ដែលព្រះអង្គមានលទ្ធភាពប្រទានទេយ្យទានសម្រាប់ជនរងគ្រោះតាមរយៈអនុសាខា។

លោក ទៀ សីហា ប្រធានគណៈកម្មាធិការសាខា បានប្រគល់ជូននូវភារកិច្ចចំនួន១២​ចំណុចជូនដល់គណៈ កិត្តិយស គណៈកម្មាធិការអនុសាខាទាំង១២ក្រុង-ស្រុក ជាពិសេសអ្វីដែលសំខាន់បំផុតនោះ គឺត្រូវផ្សព្វផ្សាយចលនាកាកបាទក្រហម លើកកម្ពស់សេចក្ដីថ្លៃថ្នូររបស់មនុស្សជាតិ និងការពារតម្លៃមនុស្សធម៌របស់ជនរងគ្រោះ , ត្រូវខិតខំកៀរគរ​រកមូលនិធិ ពីគ្រប់មជ្ឈដ្ឋាន ដើម្បីគាំទ្រសកម្មភាពមនុស្សធម៌ ក្នុងការឆ្លើយតមគ្រោះមហន្តរាយក្នុងភូមសាស្ត្រក្រុង-ស្រុក បានទាន់ពេលវេលា និង ត្រូវផ្ដល់ព័ត៌មានចាំបាច់បន្ទាន់ពីហេតុការណ៍ ឬ ឧបទ្ទវហេតុនៅភូមិសាស្ត្ររបស់ខ្លួនមកសាខាខេត្ត ព្រមទាំងពង្រឹង និងពង្រីកសកម្មភាពយុវជនកាកបាទក្រហមកម្ពុជា នៅតាមសាលារៀន។

លោកមានប្រសាសន៍បន្ថែមថា ទាំងអស់នេះ គឺជាភារកិច្ចសំខាន់ៗដែលអនុសាខាត្រូវយកចិត្តទុកដាក់អនុវត្តដើម្បីឈានទៅអនុវត្តន៍ពាក្យស្លោក “កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា” ឬ “ទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា” និងបាវចនាសហព័ន្ធអន្តរជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម ដែលលើកឡើងថា ធ្វើឱ្យបានកាន់តែច្រើនជាងមុន ធ្វើឱ្យបានកាន់តែល្អជាងមុន ធ្វើឱ្យបានកាន់តែស៊ីជម្រៅ និងទៅឱ្យបានកាន់តែឆ្ងាយជាងមុន៕B/

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

បន្ត​ជួសជុល​ផ្លូវជាតិ​និង...

ដោយ​: ភ្នំ​ស្វាយ / បន្ទាយ...

ឱក សុគន្ធ​កញ្ញា ថ្វី​ត្បិ...

​ដោយៈ​បញ្ញា​សាស្ត្រ​/​ភ្ន...

បើក​ម៉ូតូ​បុក​គ្នា រងរបួស...

ដោយៈ ចាន់តូ/ភ្នំពេញៈ យុវជ...

វិស័យ​ឯកជន​៖ សហគ្រាស​កែច្...

​ដោយ​: ពៅ​និមល​/​ភ្នំពេ...