Home កម្សាន្ត មិនធម្មតា ប្អ...

មិនធម្មតា ប្អូន អេឡិច ចាន់ត្រា សង្ហារកប់ជាងបងទៀត

ដោយ៖បញ្ញាសាស្រ្ត/ភ្នំពេញ៖បើគេក្រឡេកមើល រូបរាងរបស់តារាចម្រៀង អេឡិច ចាន់ត្រា គ្រប់គ្នានិងលាន់មាត់សរសើរថា តារាចម្រៀងរូបនេះ ពិតជាមានមាឌធំសង្ហារ មិនចាញ់តារាបរទេសទេ។ ប៉ុន្តែអ្វីដែលគួរអោយសរសើរជាងនោះទៅទៀត គឺប្អូន ប្រុសរបស់ អេឡិច ចាន់ត្រា ព្រោះថា ទាំងរូបមុខមាត់ និងរូបរាងពិតជាសង្ហារ ចំណែក សាច់ដំវិញ គ្រាន់តែស្រីៗឃើញក៏លង់ស្នេហ៍ទៅហើយ។

តាមរយៈរូបភាពប៉ុន្មានសន្លឹក ក្នុងថ្ងៃកំណើតប្អូនប្រុស អេឡិច ចាន់ត្រា បានបង្ហើរ សារ ជូនពរ អបដោយរូបភាពត្រជាក់ភ្នែក ធ្វើអោយអ្នកគាំទ្រ អេឡិច កោតសរសើរថា ប្អូនប្រុសពិតជាសង្ហារមិនចាញ់បងប្រុសឡើយ។

ប្រភពស្និទ្ធនិងគ្រួសារមួយនេះ បានប្រាប់ថា ប្អូនប្រុសអេឡិច ចាន់ត្រា មិនមាន ដុង ជាអ្នកសិល្បៈដូចបងប្រុសឡើយ រូបគេជានិស្សិតដែលជាប់អាហាររូបករណ៍សិក្សា នៅប្រទេសចិន នៅសល់តែមួយឆ្នាំឬពីរឆ្នាំទៀតប៉ុណ្ណោះគេនិងបញ្ចប់ផ្នែក អនុបណ្ឌិត នៅប្រទេសចិន​។

ដោយសារតែមានរូបសង្ហារសាច់ដុំធំៗ គ្រប់គ្នាក្នុងគ្រួសារ ព្រមទាំងអេឡិច ផងបាន សាកល្បងនាំប្អូនប្រុសខ្លួនចូលក្នុងគន្លងសិល្បៈ ប៉ុន្តែរូបគេហាក់មិនមាន ចំណូលចិត្ត ផ្នែក សិល្បៈ ដូចបងប្រុសទេ ពោលក្នុងគ្រួសារអេឡិច ចាន់ត្រា ដែលជាគ្រួសារ អ្នកជំនួញ មានតែ អេឡិច ចាន់ត្រា ម្នាក់គត់ដែលមាននិស្ស័យនិងការងារសិល្បៈ។

ប៉ុន្តែសម្រាប់ អេឡិច ចាន់ត្រា មិនមែនសិល្បៈគ្រាន់តែការសម្តែងច្រៀងរាំ ប៉ុណ្ណោះ ទេ កូនចិនកាត់ខ្មែររូបនេះ មិនអាចចោលនិស្ស័យជាអ្នករកស៊ីបានទេ ពោលគេបាន បង្កើតក្រុមហ៊ុន ALEX ENTERTAIMENT AGENCY ដែលមានរៀបចំការប្រគុំ តន្រ្តីតូចធំទៅតាមកម្មវិធីផងដែរ៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

យុទ្ធនាការ​១៦​ថ្ងៃ​: បង្ក...

ដោយ​: មុនី​រ័ត្ន / ភ្នំពេ...

អភិបាលខណ្ឌ​ចំកា​មន​៖ សម្ត...

ដោយ​: រ៉ា​ម៉ន / ភ្នំពេញ​:...

ក្មេងប្រុស​អាយុ​១២​ឆ្នាំ ...

ដោយ​: អង្គា​រ៍​ហេង / ភ្នំ...

សម្តេច​ក្រឡាហោម ស ខេង ចេញ...

​ដោយ​: មុនី​រ័ត្ន / ភ្នំព...