កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំ​​ពេញ មានវិធានការចំពោះរថយន្ត​បំពាក់ផ្លាកលេខខេមរភូមិន្ទក្លែង​​ក្លាយ

ដោយ:ឆាយានាថ/ភ្នំពេញ ៖ មជ្ឈដ្ឋានជាច្រើន មើលឃើញថា បញ្ហារថយន្តអ្នកធំ អ្នកមានលុយ និង មានអំណាច បំពាក់សុទ្ធតែផ្លាកលេខខេមរភូមិន្ទ គឺ បានទទួលរងការរិះគន់យ៉ាងខ្លាំងក្លា នាពេលកន្លងមក ព្រោះតែមានសកម្មភាពបទល្មើសមួយចំនួន ។ លើសពីនេះ ទៅទៀត ពេលខ្លះ សមត្ថកិច្ចរកឃើញថា ផ្លាកលេខខេមរភូមិន្ទ គឺជាផ្លាកលេខក្លែងក្លាយថែមទៀតផង ។

ទោះបីយ៉ាងណា នៅពេលនេះ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចាប់ផ្តើមប្រតិបត្តិការ និងមានវិធានការហើយ ចំពោះរថយន្តបំពាក់ផ្លាកលេខខេមរភូមិន្ទក្លែងក្លាយ ទាំងនេះ។

ហ្វេសប៊ុកផេកកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចេញផ្សាយនៅថ្ងៃទី៥ ខែកុម្ភៈ នេះថា កាលពីថ្ងៃទី៤ ខែកុម្ភៈ កម្លាំងជំនាញមន្ទីរសម្ភារៈបច្ចេកទេស នៃកងរាជអាវុធហត្ថរាជ ធានីភ្នំពេញ បានចុះអនុវត្តការងារ រថយន្ត បំពាក់ស្លាកលេខខេមរភូមិន្ទក្លែងក្លាយ ប័ណ្ណបើកបរខេមរភូមិន្ទ វិទ្យុទាក់ទង ដោយគ្មានការអនុញ្ញាត ពីក្រសួង និងអង្គភាព នៅលើកំណាត់ផ្លូវជាតិលេខ៤ សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។

កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ក៏ដូចជាកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌទាំង១៤ បន្តចេញល្បាត ការពារ សន្តិសុខ សុវត្ថិភាព ជួយសម្រួលចរាចរណ៍ ជូនបងប្អូនប្រជាពល រដ្ឋ នៅលើដងផ្លូវ ដែលកំពុងសម្រាន្តលង់លក់ក្នុងគេហដ្ឋាន តាមភូមិសាស្រ្តខណ្ឌរៀងៗខ្លួន ដោយពុំខ្លាចពីភាពនឿយហត់ឡើយ។

ប្រជាពលរដ្ឋ សង្ឃឹមថា សមត្ថកិច្ចនឹងមានវិធានការអោយមានប្រសិទ្ធភាព ចំពោះរថយន្តបំពាក់ស្លាកលេខខេមរភូមិន្ទក្លែងក្លាយ ទាំងនេះ៕B/

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular