Home ព័ត៌មានជាតិ សន្តិសុខ ប៉ូលិស​ស្រុក​...

ប៉ូលិស​ស្រុក​ភ្នំព្រឹក នៅ​ខេត្តបាត់ដំបង​រង​ការ​ចោទ​ធ្វើ​ទារុណកម្ម​ប្រជាពលរដ្ឋ​រហូតដល់​ស្លា​ប់​

ប៉ូលិស​ស្រុក​ភ្នំព្រឹក នៅ​ខេត្តបាត់ដំបង​រង​ការ​ចោទ​ធ្វើ​ទារុណកម្ម​ប្រជាពលរដ្ឋ​រហូតដល់​ស្លា​ប់​

ដោយៈ មុនី​រ័ត្ន​/​ភ្នំពេញៈ មន្ត្រីនគរបាល​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង បាន​រង​ការចោទប្រកាន់ថា បានធ្វើ​ទារុណកម្ម​ជនរងគ្រោះ​រហូតដល់​ស្លា​ប់ ដែល​ហេតុការណ៍​នេះ​កើតឡើង​ពី​ការចុះ​ប្រតិបត្តិ​បង្ក្រាប​ល្បែង​អាប៉ោង​។​
​ជនរងគ្រោះ​ឈ្មោះ ជ័យ ភា​រិ​ន ហៅ​ពៅ អាយុ​៣៦​ឆ្នាំ រស់នៅ​ភូមិ​ភ្នំព្រឹក ឃុំ​ភ្នំព្រឹក ស្រុក​ភ្នំព្រឹក ត្រូវបាន​ឃាត់ខ្លួន កាលពី​ម៉ោង​៩​និង​៣០​នាទី​យប់ ថ្ងៃទី​៩ ខែតុលា ឆ្នាំ​២០១៩ នៅក្នុង​ចំណោម​មនុស្ស​រាប់សិប​នាក់ ដែល​កំពុង​នាំគ្នា​លេងល្បែង​ស៊ីសង (​អាប៉ោង​)​។​


​ចំពោះ​ករណីនេះ គ្រួសារ​ជនរងគ្រោះ​បានដាក់​ពាក្យបណ្តឹង​មក​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ឲ្យជួយ​រក​យុត្តិធម៌​។​
​ទាក់ទង​នឹងការចោទប្រកាន់ កាលពី​ព្រឹក​ថ្ងៃទី​៤ ខែកុម្ភៈ ឆ្នាំ​២០២០ លោក អ៊ីវ លាង អគ្គាធិការ នៃ​អគ្គាធិការដ្ឋាន បើក​កិច្ចប្រជុំ​ពិភាក្សា​របាយការណ៍​ស្តីពី​លទ្ធផល នៃ​ការចុះ​អង្កេត​ស្រាវជ្រាវ ករណី​បណ្តឹង​របស់​ប្រជាពលរដ្ឋ​មួយ​គ្រួសារ នៃ​ជនរងគ្រោះ គោរព​ជូន សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ មេត្តាជួយ​រក​យុត្តិធម៌ ដោយ​ចោទប្រកាន់ថា លោក​អធិការ និង​មន្ត្រីនគរបាល នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​មួយ​នៅ​ខេត្តបាត់ដំបង​ពេល​ចុះ​ប្រតិបត្តិការ​បានធ្វើ​ទារុណកម្ម​ជនរងគ្រោះ​រហូតដល់​បាត់បង់​ជីវិត ដែល​ហេតុការណ៍​នេះ​កើតឡើង​ពី​ការចុះ​ប្រតិបត្តិ​បង្ក្រាប​ល្បែង​អាប៉ោង​មួយកន្លែង នៅវេលា​ម៉ោងជាង​៩​យប់ តាម​បទបញ្ជា​របស់លោក​អធិការ ដោយ​លោក​អធិការ​រូបនោះ​ពុំបាន​សុំ​ការអនុញ្ញាត​ជាគោលការណ៍​តាម​នីតិវិធី ដើម្បី​ចុះ​ប្រតិបត្តិការ​នោះទេ ។
​កិច្ចប្រជុំ​នេះ​ប្រព្រឹត្តទៅ​នៅ​សាលប្រជុំ​របស់​អគ្គាធិការដ្ឋាន និង មានការ​អញ្ជើញ​ចូលរួម​ពី​លោក លោកស្រី អគ្គាធិការរង ប្រធាន​នាយកដ្ឋាន អនុប្រធាននាយកដ្ឋាន និង​មន្ត្រី​ជំនាញ ។

គ្រួសារ​ជនរងគ្រោះ​បានដាក់​ពាក្យបណ្តឹង​មក​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ជួយ​រក​យុត្តិធម៌​


​ទាក់ទង​ករណី​ខាងលើនេះ លោក​សារ៉េត វិ​សេដ្ឋ អធិការ​ស្រុក​ភ្នំព្រឹក បាន​សរសេរ​នៅក្នុង​របាយការណ៍​ថា ឈ្មោះ​ជ័យ ភា​រិ​ន ហៅ ពៅ នេះ​ត្រូវបាន​កម្លាំង​ជំនាញ​របស់លោក​ឃាត់ខ្លួន កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​យប់​ថ្ងៃទី​៩ តុលា នៅក្នុង​ចំណោម​មនុស្ស​រាប់សិប​នាក់ ដែល​កំពុង​នាំគ្នា​លេងល្បែង​ស៊ីសង (​អាប៉ោង​) ខុសច្បាប់​ឡើង​វក់វី នៅ​ក្នុងភូមិ​ភ្នំព្រឹក ឃុំ​ភ្នំព្រឹក តែ​កម្លាំង​របស់លោក​ឃាត់​បានតែ​ឈ្មោះ​ជ័យ ភា​រិ​ន នេះ​ម្នាក់​ប៉ុណ្ណោះ ជាមួយនឹង​វត្ថុតាង ខណៈ​អ្នកលេង​ជាច្រើន​នាក់​ទៀត​បាន​រត់​រួច​។​


​លោក​សារ៉េត វិ​សេដ្ឋ បាន​សរសេរ​ក្នុង​របាយការណ៍​ទៀតថា ក្រោយពី​បង្ក្រាបបាន កម្លាំង​របស់លោក​បាន​យក​រថយន្ត​មួយគ្រឿង ម៉ាក​នីសា​ន់​ប្រភេទ​មួយ​បាំង​កន្លះ ទៅ​ដឹក​វត្ថុតាង​ទាំងនោះ​យកមក​កាន់​អធិការនគរបាល​ស្រុក ។ ប៉ុន្តែ​លោក​អធិការ​រូបនេះ បាន​បញ្ជាក់ថា ពេល​ដឹក​វត្ថុតាង ដែលមាន​ម៉ូតូ​ផង​ដឹក​លើ​រថយន្ត ពេលនោះ​មន្ត្រី​របស់លោក​បាន​ឲ្យ​ឈ្មោះ ជ័យ ភា​រិ​ន (​អ្នកលេង​ល្បែង​) ជិះ​ខាងក្រោយ ដើម្បី​ជួយ​ទប់​ម៉ូតូ ព្រោះ​គ្មាន​ខ្សែ​ចង តែ​ពេល​កំពុងធ្វើដំណើរ​មក​តា​ម​ផ្លូវ​ចេញ​ផុតពី​កន្លែងកើតហេតុ​បន្តិច ស្រាប់តែ​ជន​នោះ​លោត​ទម្លាក់​ពី​រថយន្ត​បោក​ក្បាល បណ្ដាល​ឲ្យ​រងរបួស​ធ្ងន់ ។ សមត្ថកិច្ច​ក៏បាន​ដឹក​ទៅ​សង្គ្រោះបន្ទាន់​នៅ​មណ្ឌល​សុខភាព ហើយ​បាន​បញ្ជូនបន្ត​ទៅកាន់​មន្ទីរពេទ្យបង្អែក​ស្រុក​សំពៅ​លូន ហើយ​បាន​ស្លាប់​នៅ​ទីនោះ ដោយសារ​របួស​ធ្ងន់ធ្ង​ន់​ពេក​៕​សរន

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -



Most Popular