ខេត្តពោធិសាត់ចាប់ផ្តើមអភិវឌ្ឍន៍​ច្រាំងស្ទឹង៣គីឡូម៉ែត្រ​

ដោយៈប.ខុន/ភ្នំពេញ ៖ រដ្ឋបាលខេត្តពោធិសាត់ ចាប់ផ្តើមសាងសង់ច្រាំងស្ទឹងពោធិសាត់ ត្រើយខាងលិចអំពីបេតុងប្រវែងបីគីឡូម៉ែត្រជាមួយនឹងការសាងសង់ផ្លូវ និងសួន ច្បារអម មាត់ស្ទឹងនេះ ដើម្បីបង្កើនសោភ័ណភាពទីក្រុង ឆ្ពោះទៅដណ្តើមឲ្យបានពានផ្កា រំដួលបីទង។

លោក ម៉ៅ ធនិន អភិបាលខេត្តពោធិសាត់បានប្រាប់ឱ្យរស្មីកម្ពុជាដឹងនៅថ្ងៃ ទី៤ខែកុម្ភៈឆ្នាំ២០២០ថា ច្រាំងស្ទឹងពោធិសាត់ត្រើយខាងលិច ដែលកំពុងសាងសង់ជាគម្រោងរបស់រដ្ឋបាលខេត្តមានប្រវែងប្រមាណជាបីគីឡូម៉ែត្រចាប់ពីស្ពាន ថ្ម(ផ្លូវជាតិលេខ៥)ដល់ទំនប់បង្ហៀរកាត់ស្ទឹងនៅជិតសាលាខេត្ត ដើម្បីរៀបចំសោភ័ណភាពទីក្រុងឱ្យបានស្អាតឆ្ពោះទៅដណ្តើមឱ្យបានពានផ្ការំដួលបីទង។

ច្រាំងស្ទឹងដែលរដ្ឋបាលខេត្តពោធិសាត់កំពុងធ្វើការសាងសង់នេះ ត្រូវបានលោកអភិ​បាល​ខេត្តបញ្ជាក់ថា ជាច្រាំងធម្មជាតិត្រូវកែលម្អទៅជាច្រាំងបេតុងតាំង ពីលើដល់ក្រោម ដោយនៅផ្នែកខាងលើនៃមាត់ច្រាំងមានសាងសង់ផ្លូវ និងសួនច្បារសម្រាប់បម្រើដល់តម្រូវការរបស់ប្រជាពលរដ្ឋនៅក្នុងខេត្តមកលេងកម្សាន្ត។

លោក ម៉ៅ ធនិន និយាយឱ្យដឹងទៀតថា ការសាងសង់ត្រូវបានពន្លឿនតាម ការដែលអាចធ្វើទៅបានដោយពេលនេះកំពុងដំណើរការចាក់គ្រឹៈនិងច្រាំងបេតុ ងជាបណ្តើរៗ ។ ក្នុងពេលដំណាលគ្នានឹងការសាងសង់នេះ ខេត្តក៏មានគម្រោងតម្លើងកម្ពស់ទំនប់បង្ហៀរកាត់ស្ទឹង ដើម្បីបញ្ចាល់ទឹកនៅក្នុងស្ទឹងឱ្យបានខ្ពស់ជាង ពេលកន្លងទៅទុកសម្រាប់ប្រើប្រាស់ការងារបង្កបង្កើនផលនៅផ្នែកខាងលើ និងទុកសម្រាប់ធ្វើពិធីបុណ្យផ្សេងៗនៅក្នុងស្ទឹងនេះផងដែរ ។ គម្រោងបង្កើនកម្ពស់ទំនប់បង្ហៀរកាត់ស្ទឹងនេះ ខេត្តបានឱ្យផ្នែកជំនាញធ្វើការសិក្សាហើយ។

លោក កែវ វ័យ ប្រធានមន្ទីរធនធានទឹកនិងឧតុនិយម បានប្រាប់ឱ្យរស្មីកម្ពុជាដឹង នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២០ថា ទំនប់បង្ហៀរកាត់ស្ទឹងពោធិសាត់ដែលប្រើ ប្រាស់រហូតដល់សព្វថ្ងៃ ជាសំណង់ចាស់បានសាងសង់ឡើងនៅ ក្នុងសម័ យ ប៉ុល ពតមិនដឹងពីស្ថានភាពគ្រឹៈនៃសំណង់នេះបែបណានោះទេ ត្រូវការពេលវេលាសិក្សាឲ្យបានច្បាស់លាស់សិន មិនអាចទាន់តម្លើងកម្ពស់ភ្លាមៗបានទេ៕b/


ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

សម្ដេច​ក្រឡាហោម ចេញ​បទបញ្...

​ដោយៈ ទេព មង្គល / ភ្នំពេញ...

កុមារា​អាយុ ៦​ឆ្នាំ​ម្នាក...

ដោយ​: ស​រិ​ទ្ធ / ស្វាយរៀង...

កម្លាំង​ជលផល​ខេត្តព្រះវិហ...

​ដោយ​: សៅ​វ៉ាន់ឌី / ខេត្ត...

អ្នកនាំពាក្យៈ រដ្ឋមន្ត្រី...

​ដោយៈ មុនី​រ័ត្ន / ភ្នំពេ...