ជំរុញដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់បន្តយកចិត្តទុកដាក់អនុវត្តការងារ​ឲ្យកាន់តែល្អប្រសើរ

ដោយ:បូកគោ/កំពត ៖ អភិបាលខេត្តកំពតបានក្រើនរំលឹក និងជំរុញដល់មន្ត្រី ព្រមទាំងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវខិតខំបំពេញការាងារឱ្យកាន់តែប្រសើរឡើងថែមទៀត។

ថ្លែងនៅក្នុងកិច្ចប្រជុំគណៈអភិបាលខេត្តកំពត កាលពីថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២០ លោកជាវ តាយបានមានប្រសាសន៍ថាក្នុងនាមរដ្ឋបាលខេត្ត លោកសូមថ្លែងអំណរគុណ និង​កោតសរសើរដោយស្មោះចំពោះកិច្ចខិតខំរបស់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រមទាំងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ដែលបានបំពេញកិច្ចការប្រកបដោយលទ្ធផលវិជ្ជមាននាពេលកន្លងមក។

ជាមួយនេះ ដើម្បីរក្សាកិត្តិយស និងបង្កើនប្រសិទ្ធផលកាន់តែប្រសើរ គ្រប់មន្ត្រី និងអាជ្ញាធរ ក៏ដូចជាមន្ទីរ អង្គភាពទាំងអស់ត្រូវប្រឹងប្រែងអនុវត្តការងារឱ្យកាន់ តែខ្លាំងក្លាឡើងបន្ថែមទៀត។ លោកអភិបាលខេត្តបានបន្តថាអាជ្ញាធរដែនដីត្រូវរួមគំនិតយោបល់ក្នុងការពិនិត្យពិភាក្សារាល់បញ្ហាប្រឈម និងតម្រូវការរបស់ប្រជាពលរដ្ឋមូលដ្ឋាន ដើម្បីអនុវត្តឱ្យចំគោលដៅ និងសម្រេចតាមផែនការដូចការគ្រោងទុក៕B/

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -



Most Popular