ឆ្លងចរន្តអគ្គិសនីបង្កអណ្តាតភ្លើង​​ឆេះ​អស់ផ្ទះមួយខ្នងជាមួយលុយជាង​មួយម៉ឺនដុល្លារ​

ដោយ:គង់ហេង/កំពង់ចាម ៖ អគ្គិភ័យមួយដែលបង្កការឆ្លងចរន្តអគ្គិសនី កើតជាអណ្តាតភ្លើងបានឆាបឆេះសន្ធោរសន្ធៅឡើងបណ្តាលឳ្យឆេះអស់ផ្ទះប្រជាពលរដ្ឋមួយខ្នង ថវិកាជាងមួយម៉ឺនដុល្លារអាមេរិក និងសម្ភារ:ប្រើប្រាស់មួយចំនួនទៀត នៅព្រឹកថ្ងៃទី ៥ ខែកុម្ភ: ឆ្នាំ២០២០។

ប៉ុន្តែករណីអគ្គិសភ័យដែលបានកើតឡើងនៅភូមិមាន់ហើរ ឃុំហាន់ជ័យ ស្រុកកំពង់សៀមខាងលើនេះមិនបណ្តាលឳ្យប៉ះពាល់ដល់អាយុជីវិតមនុស្សឡើយ។

ប្រភពព័ត៌មានពីមន្រ្តីនគរបាលពន្លត់អគ្គិសភ័យបាននិយាយថា ភ្លើងបានឆេះអស់ផ្ទះ​សង់អំពីឈើដំបូលប្រក់ក្បឿងមួយខ្នងមានទំហំទទឹង ប្រាំពីរ ម៉ែត្រ និងបណ្តោយប្រវែង ១៥ ម៉ែត្រ ដែលជាកម្មសិទ្ធិរបស់លោក ងួន សុខហេង អាយុ ៥៤ ឆ្នាំ និងភរិយាអ្នកស្រី ឃ្លាំង សុភារស់ អាយុ ៤៧ ឆ្នាំនៅភូមិខាងលើ។

ប្រភពព័ត៌មាននោះបានឳ្យដឹងទៀតថា ក្រៅពីឆេះអស់ផ្ទះមួយខ្នង ភ្លើងបានឆេះអស់ទ្រព្យសម្បត្តិដែលម្ចាស់ផ្ទះយកចេញមិនទាន់មាន ប្រាក់ចំនួន ១៦.០០០ ដុល្លារអាមេរិក មាសចំនួន មួយ តំឡឹង និងបីជី និងសម្ភារ:ប្រើប្រាស់ រួមទាំងឯកសារមួយចំនួនទៀត។ ដោយបានប្រើប្រាស់ទឹកចំនួន ប្រាំមួយ រថយន្តពន្លត់អគ្គិសភ័យ ដើម្បីបាញ់ពន្លត់ភ្លើងកុំឳ្យឆេះរាលដល់ផ្ទះអ្នកជិតខាង។

ប្រភពព័ត៌មានដដែលបានបន្តថា ករណីភ្លើងឆេះអស់ផ្ទះមួយខ្នងខាងលើ គឺបណ្តាលមកពីឆ្លងចរន្តអគ្គិសនីខាងក្នុងផ្ទះ បានបណ្តាលឳ្យកើតជាអណ្តាតភ្លើងឆាបឆេះខ្លាំងឡើងទើបម្ចាស់ដឹងបានរាយការណ៍មកខាងសមត្ថកិច្ចពន្លត់អគ្គិសភ័យ៕B/

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

សមាគមគ្រូពេទ្យស្ម័គ្រចិត្...

   ដោយ:មុនីរ័ត្ន/ភ្នំពេញ:...

មេបញ្ជាការកងទ័ពជើងគោកឧបត្...

ដោយ: មុនីរ័ត្ន,សុខុម/ភ្...

រកឃើញអ្នកប៉ះពាល់ផ្ទាល់និង...

ដោយ:មុនីរ៍ត្ន/ភ្នំពេញៈ ...

មេ​តំ​ហ្វេ​តា​មីន ៣០ កញ្ច...

​ដោយៈ ទេព មង្គល​- គ្រញូង ...