​អ្នកស្រី រ៉ូ​ម៉ា ម៉ាន់​ស័រ ភរិយា​របស់​អតីត​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​លោក​ណា​ជីប រ៉ា​ហ្សាក់​បាន​ទៅ​ដល់​តុលាការ​ក្រុង​គូ​ឡា​ឡាំ​ពួនៅ​ថ្ងៃ​ពុធ​ថ្ងៃទី​៥​ខែ​កុម្ភៈ​ដើម្បី​ប្រ​​ឈម​នឹង​ការចោទប្រកាន់​ពី​បទ​ពុករលួយ​ជុំវិញ​ការពាក់ព័ន្ធ​របស់​លោក​ស្រី​នៅ​ក្នុង​គម្រោង​បន្ទះ​ពន្លឺ​ថាមពល​ព្រះអាទិត្យ​(​បន្ទះ​សូ​ឡា​)​។​

​កាលពី​ថ្ងៃ​ចន្ទ​លោកស្រី​មិន​បាន​ទៅកាន់​តុលាការ​ជាន់ខ្ពស់ ដែល​គេ​គិតថា​ជា​ថ្ងៃ​ដំបូង​នៃ​ការកាត់ទោស​លោកស្រី​ពី​បទ​ពុករលួយ​នោះទេ​ហើយ​កាលពី​ថ្ងៃ​អង្គារ​​លោកស្រី​ត្រូវបាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ឯកជន​មួយ​ដើម្បី​ព្យាបាល​ជំងឺ ។

​អ្នកស្រី រ៉ូ​ម៉ា ម៉ាន់​ស័របាន​មក​ដល់​តុលា​ការ​កាលពី​ព្រឹក​ថ្ងៃ​ពុធ​នេះ ដោយ​ជិះ​រថយន្ត​ខ្មៅ​មួយ​ជាមួយនឹង​រថយន្ត​សង្គ្រោះ​បន្ទាន់​មួយ​។

​លោក​ស្រី​កំពុង​រង​ការចោទប្រកាន់​ចំនួន​៣​ករណី​ដែល​ទាក់ទង​នឹង​អំពើពុករលួយ​និង​ទទួល​ប្រាក់​សំណូក​។​

​ការចោទប្រកាន់​ទាំងអស់​នេះ ត្រូវបាន​ធ្វើឡើង​ក្រោម​ច្បាប់​របស់​គណៈកម្មការ​ប្រឆាំង​អំពើពុករលួយ​ម៉ាឡេស៊ី​ឆ្នាំ ២០០៩ ។​

​អ្នកស្រី ប្រឈម​ការ​ជាប់ពន្ធនាគា​រ​រហូតដល់ ២០ ឆ្នាំ​និង​ពិន័យ​ជា​ប្រាក់​ប្រសិនបើ​លោកស្រី​ត្រូវបាន​សំរេច​ឱ្យ​ជាប់​ទោស​នោះ​៕​ប្រែ​សម្រួល​៖​សុខា​

​អ្នកស្រី រ៉ូ​ម៉ា ម៉ាន់​ស័រ មក​ដល់​តុលាការ​ក្រុង​គូ​ឡា​ឡាំ​ពួនៅ​ថ្ងៃ​ពុធ​ថ្ងៃទី​៥​ខែ​កុម្ភៈ​នេះ