ដោយៈចាន់តូ/ភ្នំពេញ ៖ នាព្រឹកថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២០ បញ្ជូនខ្លួនជនសង្ស័យ៣នាក់ទៅតុលាការ ដែលឃាត់ខ្លួនបានកាលពីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោងប្រហែល ២៣និង៤0 នាទី កម្លាំងជំនាញរបស់ការិយាល័យបានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ នៅចំណុចសួនច្បារមុខវត្តបុទុមវតី សង្កាត់ចតុមុខ ខណ្ឌដូនពេញរាជធានី​ភ្នំពេញ ដែលពាក់ពន្ធ័ប្រព្រឹត្តបទល្មើស អំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា (ឆក់កាបូបស្ពាយ ) ប្រព្រឹត្តនៅចំណុចខាងជើងស្ថានីយប្រេងឥន្ធនៈ​សាវីម៉ិច ផ្លូវលេខ ២១៧ ភូមិបាគូ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីថ្ងៃទី ០១ ខែ កុម្ភៈ ឆ្នាំ ២០២០ វេលាម៉ោងប្រហែល ១៥ និង ១៥ នាទី និងចាប់យកទូរសព្ទ័ដៃរបស់ជនរងគ្រោះចំនួន ០២ គ្រឿងម៉ាក SAMSUNG GALAXY J4 PLUS ពណ៌ ទឹកមាស គ្មានស៊ីមកាត និង ម៉ាក IPhone6 ពណ៌ ទឹកមាស គ្មានស៊ីមកាត ,ចាប់យកម៉ូតូចំនួន ០២ គ្រឿង ជាមធ្យោបាយជិះធ្វើសកម្មភាព បញ្ជូនមកការិយាល័យចាត់ការតាមនីតិវិធី មាន៖

១-ឈ្មោះ មួង ម៉ុច ហៅ ធារ៉ា ភេទ ប្រុស អាយុ ១៩ ឆ្នាំ ជនជាតិ ខ្មែរ
-មុខរបរ កម្មករផែស្ងួតតេងឡាយ
-ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិអង្គ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ

២-ឈ្មោះ ស៊ីស៊ី ដារ៉ូ ភេទ ប្រុស អាយុ ១៦ ឆ្នាំ ជនជាតិ ខ្មែរ
-មុខរបរ អ្នករាំ DJ
-ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិត្រពាំងសាលា សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ

៣-ឈ្មោះ រូណ ភារី ហៅ ភ្លោះ ភេទ ប្រុស អាយុ ១៨ ឆ្នាំ ជនជាតិ ខ្មែរ
-មុខរបរ លក់ដូរ
-ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិកន្ទោក សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ

វត្ថុតាងចាប់យក
-ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ ស ផលិតឆ្នាំ២០១៨ ឡើងសេរី២០២០ លេខតួ លេខម៉ាស៊ីន ៦៣៨៨៣០៣ ស្លាកលេខភ្នំពេញ ១HQ១៤៥៥
-ម៉ូតូម៉ាកហុងដាស្កុបពី ពណ៌ ឈាមជ្រូក លេខតួ ៨១៣៤១១០ ពាក់ស្លាកលេខ ភ្នំពេញ ១HE៥២៧៣

ភស្តុតាងចាប់យក
-ទូរសព្ទ័ដៃរបស់ជនរងគ្រោះចំនួន ០២ គ្រឿងម៉ាក SAMSUNG GALAXY J4 PLUS ពណ៌ ទឹកមាស គ្មានស៊ីមកាត និង ម៉ាក IPhone6 ពណ៌ ទឹកមាស គ្មានស៊ីមកាត

ជនរងគ្រោះឈ្មោះ ជៀម សុធា ភេទ ស្រី អាយុ ៤៤ ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅបច្ចុប្បន្នស្នាក់នៅផ្ទះលេខ ៣០៤ ផ្លូវលេខ ២០ MC ភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរ អាជីវករ

សម្ភារៈបាត់បង់ -ក្រវិលមួយគូតម្លៃ១៣០ដុល្លារអាមេរិក ,ខ្សែកផ្លាកទីនន មួយខ្សែ តម្លៃ ៣៩០ ដុល្លារអាមេរិក ទូរសព្ទ័ដៃចំនួន ០៣ គ្រឿង ម៉ាក SAMSUNG ចំនួន ០១ គ្រឿង ,ម៉ាក LG ចំនួន ០១គ្រឿង និងម៉ាក IPHONE ចំនួន ០១ គ្រឿង ប្រាក់រៀលចំនួន ១ ៧៥០ ០០០រៀល អត្តសញ្ញាណបណ្ណ័មួយសន្លឹក

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ ការិយាល័យកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី៕B/