ដោយៈគ្រញូង/បាត់ដំបង ៖ កាលពីព្រឹកថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២០នៅចំណុចបង្គោល​ចែកចាយចរន្តភ្លើងលេខ៣៥,៣៦ស្ថិតនៅទីតាំងខាងជើងអធិការដ្ឋាននគរបាលក្រុងបាត់ដំបងស្ថិតក្នុង ភូមិទួលតាឯក សង្កាត់ទួលតាឯក ក្រុងខេត្តបាត់ដំបង​ជាហេតុធ្វើឱ្យភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងរាយការណ៍ ប្រាប់អង្គភាពអគ្គីសនីដោយមានការឆេះរលួយប្រអប់ភ្លើងមួយផ្ទាំង។

ភ្លាមៗនោះប្រជាពលរដ្ឋនៅជិតកន្លែងកើតហេតុបាននាំគ្នាយកបំពង់ពន្លត់អគ្គិភ័យជាច្រើនគ្រឿងទៅជួយអន្តរាគមន៍បាញ់ពន្លត់ និងបានរាយការណ៍ដល់សមត្ថកិច្ចនិងអង្គភាពអគ្គិសនីមកអន្តរាគមទើបធ្វើឲ្យតប្រអប់ភ្លើងដែលកំពុងឆេះហុយមិនឆេះរាលឆ្លងទៅកាន់ប្រអប់ចែកចាយធំផ្សេងទៀត ។

ប្រភពដដែលបានបញ្ជាក់ថាក្នុងហេតុការណ៍ខាងលើនេះគឺមិនបណ្តាលអោយប៉ះពាល់ដលទ្រព្យសម្បត្តិឬរងគ្រោះដលអាយុជីវិតឡើយ៕B/