ដោយ:ភ្នំស្វាយ/បន្ទាយមានជ័យ ៖ មន្ត្រីអាជ្ញាធរមានសមត្ថកិច្ចពិភាក្សាជាមួយមន្ត្រីធនាគារអភិវឌ្ឍន៍អាស៊ី(ADB) ប្រចាំកម្ពុជាស្តីពីផែនការមេការអភិវឌ្ឍន៍ លើអនុវិស័យរដ្ឋករទឹក ការប្រមូលសំរាមនិងការបូមលូទឹកស្អុយនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមាន​ជ័យ។

លោកង៉ោ ម៉េងជ្រួន អភិបាលរងខេត្តបន្ទាយមានជ័យនិយាយនាថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ​២០២០ ថា៖ កិច្ចពិភាគ្សាការងារជាមួយប្រឹក្សាបច្ចេកទេសរបស់ធនាគារអភិវឌ្ឍន៍​អាសុី​(ABD) ស្តីពីការររៀបចំផែនការមេសម្រាប់ការអភិវឌ្ឍក្នុងមូលដ្ឋាន យោងតាមលិខិត​លេខ ២៨៤ សក អទរ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ២០២០របស់ក្រសួងសាធារណៈការនិងដឹកជញ្ជូន។

ចំពោះការងារផ្គត់ផ្គង់ទឹកស្អាតនិងអនាម័យនេះ លោកបាននិយាយថា វាជាការងារចាំបាច់និងត្រូវមានការតស៊ូ ព្យាយាម ក្នុងការអប់រំឲ្យប្រជាពលរដ្ឋបានយល់ដឹងនិងកែប្រែនូវទម្លាប់ក្នុងការប្រើប្រាស់ទឹកសុវត្តិភាពនិងអនាម័យ។

ក្នុងនោះ ត្រូវរៀបចំឲ្យមានការអប់រំផ្សព្វផ្សាតដល់ប្រជាពលរដ្ឋឲ្យមានការយល់ដឹងទូលំទូលាយពីបញ្ហាទឹកស្អាត ទឹកស្អុយនិងប្រមូលសំរាម។

ចំណែក លោកហ្គឌីន ស្មីត (Mr Gordin Smith) ទីប្រឹក្សាបច្ចេកទេសរបស់ធនាគារអភិវឌ្ឍន៍អាសុី(ADB) ប្រចាំកម្ពុជាបានទទួលស្គាល់ការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីអាជ្ញាធរ ក៏ដូចមន្ទីរអង្គភាពពាក់ព័ន្ធ ដែលបានសហការគ្នាលើផ្នែកការងារផ្គត់ផ្គង់ទឹកស្អាត ការប្រមូលសំរាមយកទៅដាក់ទីតាំងមានសុវត្តិភាព និងការបូមលូបានល្អ៕B/