ដោយ៖ប.ជ័យ/បន្ទាយមានជ័យ៖នាយទាហាននាយទាហានរងនិងពលទាហានក្នុងអង្គភាពការិយាល័យទំនាក់ទំនងព្រំដែនកម្ពុជា-ថៃមានទុក្ខយ៉ាងក្រៀមក្រំដោយលោកឧត្តមសេនីយ៍ត្រីនេតសំអាតអនុប្រធានការិយាល័យទំនាក់ទំនងព្រំដែនកម្ពុជា-ថៃបានទទួលមរណៈភាពនៅមន្ទីពេទ្យស្រុកអារញ្ញខេត្តស្រះកែវប្រទេសថៃ។កាលពីវេលាម៉ោង០៦.៣០នាទីព្រឹកថ្ងៃទី៥ខែកុម្ភៈឆ្នាំ២០២០ក្នុងជន្មាយុ៥១ឆ្នាំដោយជម្ងឺគាំងបេះដូង ។
មន្ត្រីការិយាល័យនេះឱ្យដឹងថា ៖នេះជាបាត់បង់ថ្នាក់ដឹកនាំដ៏មានស្នាដៃនិងបុគ្គលិកលក្ខណៈសម្បត្តិ ក៏ដូចឳពុកដ៏ល្អម្នាក់។ក្រុមគ្រួសារបានដំកល់សពធ្វើបុណ្យតាមប្រពៃណីខ្មែរនិងបែបពិធីការកងទ័ពនៅ វត្តផ្សារកណ្ដាល ភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ។
ដំណឹងនេះចាត់ទុកជាការអញ្ជើញឯកឧត្តមអ្នកឧកញ៉ាលោកជំទាវលោកលោកស្រីអ្នកនាងកញ្ញាបងប្អូន ញាតិមិត្តជិតឆ្ងាយនៃសព ជាពិសេសសូមអញ្ជើញចូលរួមបុណ្យសពនិងការលាគ្នាចុងក្រោយ ៕S/

រូបថត ៖ លោកឧត្តមសេនីយ៍នេត សំអាត អនុប្រធានការិយាល័យទំនាក់ទំនងព្រំដែន កម្ពុជា-ថៃ ម្នាក់បានស្លាប់ដោយជម្ងឺគាំងបេះដូង (រូប៖ ប.ជ័យ)
