ដោយ៖សៅវ៉ាន់ឌី/ព្រះវិហារ៖កាលពីថ្ងៃទី៤ខែកុម្ភៈឆ្នាំ២០២០អបអរសាទរពិធីប្រគល់ប័ណ្ណសសើរជូនដល់បុគ្គលិកកម្មករឆ្នើមក្នុងការបិទវគ្គបណ្តុះបណ្តាលចៀរជ័រកៅស៊ូឆ្នាំ២០១៩និងពិធីបើកវគ្គបណ្តុះបណ្ដាលចៀរជ័រកៅស៊ូបើកមុខលើផ្ទៃដីចំនួន៧០០ហិកតាបន្ថែមក្នុងឆ្នាំ២០២០របស់ក្រុមហ៊ុនឫទ្ធីក្រានីត(ខេមបូឌា)ខូអិលធីឌីក្រោមវត្តមានលោកពឹងទ្រីដាប្រធានមន្ទីរកសិកម្មខេត្តព្រះវិហារ។

លោកពឹងទ្រីដាបានមានប្រសាសន៏ឱ្យដឹងថាបុគ្គលិកនិងកម្មករចៀរជ័រកៅស៊ូក្រុមហ៊ុនឬទ្ឋីក្រានីតបានទទួលប្រាក់ខែចន្លោះពី១.០០០.០០០ទៅ២.០០០.០០០រៀលក្នុងមួយខែ។លោកអ៊ុសុភឿនអភិបាលរងស្រុករវៀងរួមជាមួយអគ្គនាយកក្រុមហ៊ុនក្រុមហ៊ុនឫទ្ឋីក្រានីតជាក្រុមចំការកៅស៊ូក្រោមសម្បទានដីសេដ្ឋកិច្ចពីរាជរដ្ឋាភិបាលសម្រាប់វិស័យកសិកម្មដាំដុះកៅស៊ូលើផ្ទៃដីជិត១៧០០ហិកតា។

ស្ថិតនៅឃុំរមណីយ៌ស្រុករវៀងខេត្តព្រះវិហារបច្ចុប្បន្នបានបើកមុខជៀជ័រជាបណ្តើរតាមផែនការក្នុងឆ្នាំ២០២០នេះនឹងបើកមុខចៀរលើផ្ទៃដីប្រមាណ៥០ភាគរយលើផ្ទៃដីក្រុមហ៊ុនទាំងមូលដែលបានដាំដុះ៕S/

