ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះវិហារ​៖​មន្ត្រី​នៃ​មន្ទីរ​សាធារណការ​បានបញ្ជាក់​ថា​កាលពី​ថ្ងៃទី​៤​ខែកុម្ភៈ​ឆ្នាំ​២០២០​សកម្មភាព​ការងារ​ថែទាំ​និង​កាត់​ជួសជុល​ផ្លូវជាតិ​លេខ​62​ក្នុងស្រុក​ជាំ​ក្សាន្ត​និង​សាងសង់​ស្ពាន​លើ​កំណាត់​ផ្លូវជាតិ​លេខ​95​ក្នុងស្រុក​ឆែប​។​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្ត​មានដូចជា​៖​ការសាងសង់​ស្ពាន​ផ្លូវជាតិ​លេខ 95 ថ្ងៃនេះ​បន្ត​ចាក់ដី ធ្វើ​ផ្លូវ​ក្បាលស្ពាន អូរ​តាំងយូ ប្រវែង 18​ម​។​

​ការងារ​កាត់​ជួសជុល​ផ្លូវជាតិ​លេខ​62​ស្ថិតនៅ​ចន្លោះ​គ​.​ម​173+000​ដល់គ​.​ម​174+000​និង​នៅ​ចន្លោះ​គ​.​ម​179+000​ដល់គ​.​ម​180+200​ដែលមាន​ប្រវែង​សរុប​2.2​គម​ហើយ​ថ្ងៃនេះ​បន្ត​បាញ់​ស្រទាប់​ថ្ម​19​ម​ម​។​រីឯ​លទ្ធផល​បានសម្រេច​បាន​ប្រវែង​770​ម​។​ការងារ​ថែទាំ​ផ្លូវជាតិ​លេខ​62​ថ្ងៃនេះ​បន្ត​ស្រោច​កៅស៊ូ​សៀ​ល​ស្នាម​ប្រេះ និង​ស្រុត ស្ថិតនៅ​គ​.​ម 208+000 ដល់ គ​.​ម 208+800 លទ្ធផល​សម្រេចបាន 280 ម៉ែត្រការ៉េ​៕S/