Home ព័ត៌មានជាតិ នយោបាយ ព្រះមហាក្សត្រ...

ព្រះមហាក្សត្រ​កម្ពុជា​ផ្ញើ​ព្រះរាជ​សារលិខិត​ទៅជូន​ប្រធានាធិបតី​ចិន​អំពី​កូ​រ៉ូ​ណាវី​រុស​

ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​

ដោយៈមុនីរ័ត្ន/ភ្នំពេញៈព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នៅថ្ងៃទី៥ខែកុម្ភៈនេះ​បាន​ផ្ញើ​ព្រះរាជសារ​ផ្ញើជូន​លោក​ប្រធានាធិបតី​ចិន ស៊ី ជីន​ភីង ស្តីពី​ការផ្ទុះ​ឡើង​នៃ​វីរុស​កូ​រ៉ូ​ណា​។​នៅរសៀលថ្ងៃដដែលនេះដែរសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្រ្តីកម្ពុជាក៏កំពុងមានវត្តមាននៅទីក្រុងប៉េកាំង។សម្តេចតេជោនឹងជួបជាមួយសមភាគីរបស់សម្តេចគឺលោកលីខឺឈាងនាយករដ្ឋមន្រ្តីចិននិងលោកប្រធានាធិបតីស៊ីជិនភីងមុនពេលសម្តេចនឹងនិវត្តន៍មកកម្ពុជាវិញនារាត្រីថ្ងៃដដែល។

​នៅក្នុង​ព្រះរាជសារ ព្រះមហាក្សត្រ​មាន​ខ្លឹមសារ​យ៉ាង​ដូច្នេះ​ថា “ ខ្ញុំ​មានការ​សោកស្តាយ​យ៉ាងខ្លាំង​ដែល​បានដឹង​អំពី​ការផ្ទុះ​ឡើង​នៃ​វីរុស​ថ្មី​ដែល​បាន​ជះឥទ្ធិពល​ដល់​សាធារណរដ្ឋ​ប្រជាមានិត​ចិន​និង​បណ្តាលឱ្យ​បាត់បង់​ជីវិត​មនុស្ស​។ ខ្ញុំ​សូម​ចូលរួម​រំលែក​ទុក្ខ​ដ៏​ក្រៀមក្រំ​និង​អាណិតអាសូរ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ឯកឧត្តម​និង​ក្រុមគ្រួសារ​ជនរងគ្រោះ​” នេះ​បើតាម​ព្រះរាជសារ ។
“ យើងខ្ញុំ​នៅ​ប្រទេស​កម្ពុជា​នាឱកាស​នេះ​សូម​ភ្ជាប់​ជាមួយ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​តាមរយៈ​ចំណងមិត្តភាព​តាំងពី​បុរាណ​ដែល​មិនអាច​កាត់ផ្តាច់​បាន​សូម​ចែករំលែក​នូវ ទុក្ខសោក​របស់​ប្រជាជន​ចិន​និង​សម្តែង​ការកោតសរសើរ​ដោយស្មោះ​ចំពោះ​អាជ្ញាធរ​ចិន​ដែល​បាន​ឆ្លើយតប​នៅ​កន្លែង​ផ្ទុះ​ជំងឺ​នា ទីក្រុង​វូ​ហាន​ក្នុង​ខេត្ត​ហឺ​ប៉ី​។ យើង​សូម​ជូនពរ​យ៉ាង​កក់ក្តៅ​បំផុត​ចំពោះ វិធានការ​ខ្ពស់​និង​រឹងមាំ​ដែល​សាធារណរដ្ឋ​ប្រជាមានិត​ចិន​កំពុង​អនុវត្ត​ដើម្បី​ការពារ​ការរីក​រាលដាល​និង​គ្រប់គ្រង​ការរីក​រាលដាល​នៃ​ជំងឺ​នេះ​តទៅទៀត​៕សរន​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

សកម្មភាព​រោងចក្រ​ចិន​កើន​...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...

បញ្ជូន​សំណាក​អ្នកពាក់ព័ន្...

ដោយៈ​ស​រិ​ទ្ធ / ស្ទឹងត្រែ...

ឥណ្ឌូនេស៊ី រាយការណ៍​ការឆ្...

​ប្រែ​សម្រួលៈ​វាសនា​/​ហ្ស...

យុវជន​ម្នាក់ ដែល​ប្រកាសថា...

​ដោយៈ ស​រិ​ទ្ធ / បាត់ដំបង...