ដោយ៖មុនីរ័ត្ន/ពោធិ៍សាត់ ៖ ជនសង្ស័យ ចំនួន ២ រូប ១. ឈ្មោះ ខាន់ ខូវ ភេទ ប្រុស អាយុ ៦៩ ឆ្នាំ ជា មេភូមិ ប្រ ម៉ោ យ និង ២- ឈ្មោះ ធឿន ធី ហុង ភេទ ប្រុស អាយុ ៣៣ ឆ្នាំ មាន តួនាទី ជា អ្នករៀបចំ វាស់វែង ក្បាលដី អ្នក ទាំង ២ នាក់ រស់នៅ ភូមិ ប្រ ម៉ោ យ ឃុំ ប្រ ម៉ោ យ ស្រុកវាលវែងខេត្តពោធិ៍សាត់ ត្រូវសមត្ថកិច្ច នគ របាល ស្រុក វាលវែង ចាប់ ឃាត់ខ្លួន កាលពី ថ្ងៃទី ៣ ខែកុម្ភ : ឆ្នាំ ២០២០ក្នុងករណី សង្ស័យ ក្លែង ឯកសារ រាជរដ្ឋាភិបាល លេខ ០៦៣៥ សជណ ។
លោក វរសេនីយ៍ឯក ធាង ឡេង អធិការនគរបាល ស្រុកវាលវែងបានឱ្យដឹងថាការឃាត់ខ្លួនជនសង្ស័យ ២ រូបនេះ ធ្វើឡើង តាម បទបញ្ជា របស់ ឯកឧត្ដម បណ្ឌិត ម៉ៅ ធនិន អភិបាលខេត្ត ពោធិ៍សាត់ បន្ទាប់ពី បានធ្វើការ ស្រាវជ្រាវ ស៊ើបអង្កេត ករណី កាប់ រុក ទន្ទ្រាន ឈូសឆាយ ចាត់ចែង លក់ ទិញ ដីព្រៃ ដោយ ខុសច្បាប់ រាប់ពាន់ ហិតា។
នៅ ចំណុច ជើងភ្នំ ផ្លិត ភូមិ ប្រ ម៉ោ យ ឃុំ ប្រ ម៉ោ យ ស្រុក វាលវែង ដោយ សង្ស័យ មានការ ក្លែងបន្លំ ឯកសារ រាជរដ្ឋាភិបាល លេខ ០៦៣៥ ស . ជ . ណ ចុះ ថ្ងៃ ១៤ ខែមករា ឆ្នាំ ២០២០ ដែលមាន ទំហំ ផ្ទៃដី ចំនួន ១២០០ ហិកតា ពី ឯកសារ នេះ បាន យកមកប្រើ ប្រាស់ មុន ថ្ងៃ ចុះហត្ថលេខា របស់ ថ្នាក់លើ ។
លោក អធិការ បន្តថា បើតាម ការពិនិត្យ ក្នុង ឯកសារ ឃើញថា ដីព្រៃ ដែល បាន កាប់ រុករាន ទន្ទ្រាន ឈូសឆាយ ចាត់ចែង លក់ ទិញ នោះ មាន ទំហំ ប្រហែល ៣៧ ហិកតា ។ប៉ុន្តែ ការ ស្រាវ ទៅ ឃើញថា ដី នៅ ចំណុច នោះ មាន ក្នុង ស . ណ . ជ សង្ស័យ ក្លែងបន្លំ មាន រហូតដល់ ១២០០ ហិកតា ។
លោក អធិការ បាន បន្តថា បច្ចុប្បន្ននេះ ជនសង្ស័យ ទាំង ២ រូប ត្រូវបាន សមត្ថកិច្ច ជំនាញ នៃ អធិការដ្ឋាន នគរបាល ស្រុក វាលវែង កសាង សំណុំរឿង និង បញ្ជូនទៅ សាលាដំបូង ខេត្តពោធិ៍សាត់ ដើម្បី ចាត់ការ បន្ត តាម នីតិវិធី នៅ ព្រឹក ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ ២០២០ ៕S/