​អភិបាលរងខេត្តចុះពិនិត្យ​និង​ប្រគល់​ឈើ​ជាង​២០០​ម៉ែត្រគូប​ជូន​វត្ត​ទុក​កសាង​សមិទ្ធផល​

ដោយ៖សៅវ៉ាន់ឌី/ព្រះ​វិហារៈ​កាលពី​ថ្ងៃទី​៤​ខែកុម្ភៈ​ឆ្នាំ​២០២០​លោក​ស៊ូ​សិរី​អភិបាលរង​ខេត្តព្រះវិហារ​អញ្ជើញ​ចុះ​ពិនិត្យ​និង​ប្រគល់​ឈើ​ចំនួន​២៤៣​ម​៣,៦៦៣​ប្រគេន​ជូន​ព្រះគ្រូ​អធិការ​និង​គណៈកម្មការ​វត្ត​ប្រាសាទព្រះខ័ន​(​ហៅ​វត្ត​តា​សែង​)​ស្ថិតនៅ​ឃុំ​រណសិរ្ស​ស្រុក​សង្គម​ថ្មី​ខេត្តព្រះវិហារ​។​

​ឈើ​នេះ​សម្រាប់​កសាង​សមិទ្ធផល​នានា​ក្នុង​វត្ត​ដោយមាន​ការចូលរួម​ពី​ប្រធាន​មន្ទីរ​បរិស្ថាន​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​អាជ្ញាធរ​ស្រុក​ឃុំ​ជាច្រើនរូប​ផងដែរ​។​គម្រោង​សាងសង់​ក្នុង​វត្ត​ប្រាសាទព្រះខ័ន​មានដូចជា​ព្រះវិហារ​បិត​ជញ្ជាំង​និង​ក្រាល​បាត​អំពី​ឈើ​សាងសង់​កុដិ​ចំនួន​១២​បន្ទប់​បេតុង​បិត​និង​ក្រាល​ឈើ​សាង​សង់សាលា​ទទួលភ្ញៀវ​និង​ឈើ​សាលាឆាន់​បិត​ក្រាល​ឈើ​សារមន្ទីរ​បិត​ក្រាល​ឈើ​។​

លោក​ស៊ូ​សិរី​អភិបាលរង​ខេត្តព្រះវិហារ​បានបញ្ជាក់​បន្ថែមទៀតថា​ឈើ​ដែល​ប្រគល់​ពេលនេះ​គឺ​តម្រូវ​ឱ្យតែ​វត្ត​ខាងលើនេះ​តែមួយគត់​ដើម្បី​លោក​យកទៅ​ចាត់ចែង​។​មិនមែន​ជនណាម្នាក់មកចាត់ចែងសាងសាង់ជំនួសព្រះគ្រូបញ្ញាសីលញាណនាតសុផានិតទីព្រឹក្សាផ្ទាល់មហាសុមេធាធិបតីនួនងែតនោះបានទេ​៕S/


ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

វៀតណាម​បញ្ឈប់​ជើងហោះហើរ​ច...

​ប្រែ​សម្រួលៈ​វាសនា​/​ហាណ...

សម្តេចតេជោ សម្រេចបញ្ចេញម៉...

ដោយ៖រ៉ាម៉ន/ភ្នំពេញ៖ ប្រ...

រដ្ឋមន្ត្រីក្រសួង​រ៉ែ និង...

ដោយ​: ទេ​ពក​ង្រី / ខេត្តក...

បើក​លេង​ជល់​មាន់​អាប៉ោង​ភ...

ដោយ​: សុខុម / ស្ទឹងត្រែង​...