Home ព័ត៌មានជាតិ នយោបាយ ​លោក ស៊ី ជីន​...

​លោក ស៊ី ជីន​ពីង ប្រាប់​សម្តេច​ហ៊ុនសែន​ ថា​មិនត្រូវ​ឱនក្បាល​ចំពោះ​សហគមន៍​អឺរ៉ុប​ទេ វា​នឹង​នាំ​គ្រោះថ្នាក់​ដល់​កម្ពុជា​

ដោយ​៖​តារា​រិ​ទ្ធ​(​ភ្នំពេញ​)៖​ លោក ស៊ី ជីន​ពីង ប្រធានាធិបតី​ចិន​បាន​ប្រាប់​សម្តេច​តេ​ជោ ហ៊ុន សែន ថា​​​​ កម្ពុជា​មិនត្រូវ​ឱនក្បាល​ចំពោះ​សហគមន៍​អឺរ៉ុបនោះទេ​។​ប្រសិនជា​កម្ពុជាឱនក្បាល​ចំពោះ​សហគមន៍​អឺរ៉ុប​នោះ​ វា​នឹងធ្វើ​ឲ្យ​មាន​គ្រោះ​ថា្នក់​ដល់​កម្ពុជា ​ព្រោះ​មាន​ប្រទេស​ខ្លះ​ចង់​ធ្វើ​បដិវត្តន៍​ពណ៌​ផ្តួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់ ។

​លោក ស៊ី ជីន​ពីង បានលើកឡើង​បែបនេះ ​នៅក្នុង​ជំនួប​ជាមួយ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ​កាលពី​ល្ងាច​ថ្ងៃទី ៥ ខែកុម្ភៈ ២០២០ នៅ​ទីក្រុង​ប៉េកាំង​ ប្រទេស​ចិន ។​

​លោក កៅ គឹមហួន រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី​បាន​ប្រាប់​ឲ្យ​ដឹង​បន្ទាប់ពី​ជំនួប​នោះ​ថា​៖​ សម្តេច​តេ​ជោ ហ៊ុន សែន បានលើកឡើង​ពី​ស្ថានភាព​សេដ្ឋកិច្ច​នៅក្នុង​ប្រទេស​កម្ពុជាដែល​កំណើនសេដ្ឋកិច្ច​អាច​នឹង​ថយចុះ​បន្តិច​នៅក្នុង​ឆ្នាំ​២០២០នេះដោយសារ​សភាពការណ៍​មិន​ទៀងទាត់​របស់​ពិភពលោក ជាមួយនឹង​ស្ថានភាព​ដែល​សហភាព​អឺរ៉ុប​ត្រៀម​ដកEBA ពី​កម្ពុជា​នៅ​ពាក់កណ្តាល​ខែកុម្ភៈ​ឆ្នាំនេះ។ក្នុង​ស្មារតី​នេះ ​សម្ដេច​តេ​ជោ​ហ៊ុន សែន​ បានស្នើ​ទៅលោក xi jinping ឱ្យជួយ​គាំទ្រ​វិនិយោគ​ចិន​នៅ​កម្ពុជា​ដែលមាន​រោងចក្រ​ប្រមាណ ៧០% ឲ្យ​បន្ត​ស្ថិតនៅក្នុង​ប្រទេស​កម្ពុជា​បន្តទៀត ។ ​សម្តេច​បន្តថា រាជរដ្ឋាភិបាល​កម្ពុជា​នឹង​ខិតខំ​កែប្រែ​បញ្ហា​មួយចំនួនទៀត​ដើម្បី​គាំទ្រ​បណ្ដា​រោងចក្រ​ទាំងនោះ​ឲ្យ​បន្ត​ឋិត​នៅ​កម្ពុជា​និង​ស្នើសុំ​ឲ្យ​លោក​ប្រធានាធិបតី​ចិនជួយ​បន្ត​ជំរុញ​វិនិយោគទុន​មក​កម្ពុជា​បន្ថែមទៀត​និង​ពង្រីក​ទីផ្សារ​ផលិតផល​កម្ពុជា​នៅក្នុង​ប្រទេស​ចិន​ផងដែរ​។​ក្នុង ន័យនេះ​​ សម្ដេច​ក៏​ស្នើសុំ​ឲ្យ​មានការបង្កើនល្បឿន​នៃ​កិច្ចចរចា​ពាណិជ្ជកម្ម​សេរី​រវាង​កម្ពុជា​ចិន​ ដើម្បី​ធ្វើយ៉ាងណា​អាច​ចុះហត្ថលេខា​នៅពេល​ខាងមុខ​ឆាប់ៗ​ដើម្បី​បង្ហាញ​សារ​ទៅដល់​សហគមន៍​អន្តរជាតិ​ផងដែរ ។

សម្ដេច​បាន​គូសបញ្ជាក់ថា​ ចិន​តែងតែ​ចាត់ទុក​កម្ពុជា​ជា​មិត្ត​ដែកថែប​របស់​ប្រទេស​ចិន​ ដូច្នេះ​យើង​គួរតែ​ពង្រឹង​ទំនាក់ទំនង​ទ្វេភាគី​រវាង​ប្រទេស​ទាំងពីរ​ ​ជារួម​ទំនាក់ទំនង​រវាង​កម្ពុ​ជា​ចិន​ ជាពិសេស​ពាក់ព័ន្ធ​នឹង​ការវិនិយោគ​និង​ពាណិជ្ជកម្ម​ឲ្យ​បាន​ដំណើរការ​ទៅមុខ​យ៉ាង​រលូន​ ហើយ​មាន​ល្បឿន​ល្អ។​សម្ដេច​បន្តថា​ នៅ​ខែមីនា​ខាងមុខ​សម្ដេច​នឹង​ទៅ​សម្ពោធផ្លូវ​ដែលមាន​ជាង ៣00 គីឡូម៉ែត្រ​ជា​ផ្លូវ​មួយ​ដែលជា​ជំនួយ​របស់​ប្រទេស​ចិន​ដល់​ប្រទេស​កម្ពុជា ។​ពាក់ព័ន្ធកិច្ចសហការ​លើ​វិស័យ​ច្បាប់​វិញ​ ប្រទេស​កម្ពុជា​បាន​បិទ​ជា​ស្ថាពរ​នូវ​ល្បែង​អន​ឡាញ ​ក្នុង​គោលបំណង​ពង្រឹង​សន្តិសុខ​ជាតិ​និង​លុបបំបាត់​នូវ​អំពើ​ឧក្រិដ្ឋកម្ម​នៅក្នុង​ប្រទេស​កម្ពុជា​ ហើយក៏​អាចជួយ​ដល់​ប្រទេស​ចិន​ផងដែរ ។

​ជាការ​ឆ្លើយតប ​លោក​ប្រធានាធិបតី​ចិន​បាន​មានប្រសាសន៍ថា​៖ ​ឆ្នាំ ២០១៩ កន្លងទៅនេះ​លោក​បានលើកឡើង​អំពី​ការអនុវត្ត​ន៍ច្បាប់​នៅ​ទីក្រុងព្រះសីហនុ​ផងដែរ​,​ ហើយ​សម្ដេច​ហ៊ុនសែន​ក៏បាន​បញ្ចប់​នូវ​ល្បែង​អន​ឡាញ​នៅ​កម្ពុជា​។​លោក​ប្រធានាធិបតី​បញ្ជាក់ថា ​ចិន​នឹង​ផ្ដល់ជំនួយ​ដល់​ប្រទេស​កម្ពុជា​ ពិសេស​ខេត្ត​ព្រះសីហនុ​នេះ​តាម​ការចាំបាច់​របស់​ប្រទេស​កម្ពុជា​។ជាមួយនេះ​ លោក ស៊ី ជីន​ពីង បាន​បញ្ជាក់ថា​លោក​ពិតជា​បានដឹង​អំពី​សម្ពាធរបស់​សហគមន៍​អឺរ៉ុប​មកលើ​កម្ពុជា​,​ តែ​ទោះបី​យ៉ាងណាក៏ដោយ​លោក​បញ្ជាក់ថា​លោក​គាំទ្រ​ចំពោះ​កម្ពុជា​,​ហើយ​រាជរដ្ឋាភិបាល​កម្ពុជា​មិនត្រូវ​ឱនក្បាលចំពោះ​សហគមន៍​អឺរ៉ុប​នោះទេ ។ លោក ស៊ី បាន​គូសបញ្ជាក់​ថា បើ​មិន​ដូច្នេះ​ទេ​អ្វីៗ​នឹង​ប៉ះពាល់​ដល់​រដ្ឋាភិបាល​ក​ម្ពុ​ជា ​ព្រោះ​មាន​ប្រទេស​ខ្លះ​គេច​ង់​ធ្វើ​ប​ដិវត្ត​ន៍​ពណ៌​ផ្តួល​រលំ​រាជរដ្ឋាភិបាល​ស្របច្បាប់​របស់​កម្ពុជា ។ ក្នុងន័យនេះ ​ភាគី​ចិន​នឹង​បន្ត​គាំទ្រ​កម្ពុជា រដ្ឋា​ភិ​បាល​ចិន​នឹង​លើកទឹកចិត្ត​ឱ្យ​អ្នកវិនិយោគ​ចិនទៅ​វិនិយោគ​នៅ​កម្ពុជា​ ហើយ​និង​នាំចូល​ផលិតផល​ពី​កម្ពុជា​មកកាន់​ទីផ្សារ​ប្រទេស​ចិន​។ ជាមួយនេះ​លោក ស៊ី ជីន​ពីង ក៏បាន​ស្នើ​ឲ្យ​រាជរដ្ឋាភិបាល​កម្ពុជា បន្តធ្វើ​យ៉ាងណា​ឲ្យ​បរិយាកាស​វិនិយោគ​នៅ​កម្ពុ​ជាមាន​ភាពប្រសើរឡើង​ថែមទៀត ​ដើម្បី​ឲ្យ​អ្នកវិនិយោគ​ចិន​អាច​បន្តធ្វើ​ពាណិជ្ជកម្ម​និង​ធុរកិច្ច​នៅក្នុង​ប្រទេស​កម្ពុជា​ផងដែរ ។ លោក​បានស្នើ​ឲ្យ​មានការ​ពិនិត្យ​មើលថា​តើ​ក្រុមហ៊ុន​ចិន​ដែល​វិនិយោគ​នៅ​កម្ពុជា​នោះ​មាន​ប្រឈម​បញ្ហា​អ្វីខ្លះ ​ដើម្បី​ឲ្យ​រដ្ឋាភិបាល​ចិនអាចជួយ​ដល់​ពួកគេ​ក្នុងការ​បន្តធ្វើ​ធុរកិច្ច​នៅក្នុង​ប្រទេស​កម្ពុជា​បន្ត​ទៀត ៕​/Ha

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត...

​ដោយៈ​តារា​រិ​ទ្ធ​,​មុនី​...

ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ​ច...

ដោយ​: ទេ​ពក​ង្រី / កំពង់ឆ...

រដ្ឋបាល​ខណ្ឌ​ពោធិ៍​សែន​ជ័...

ដោយ​៖ រ៉ា​ម៉ន / ភ្នំពេញ​៖...

បុរស​ម្នាក់​ចាប់រំលោភ​កូន...

​ដោយ​: សម្បត្តិ / ភ្នំពេញ...