ដោយៈ​សាវ​រក្ស​/​ភ្នំពេញៈ​តាម​របាយការណ៍​ពី​នាយកដ្ឋាន​នគរ​បាលច​រាចរ​និង​សណ្ដាប់ធ្នាប់​សាធារណៈ​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​បង្ហាញថា​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូទាំងប្រទេស​គិតពី​រសៀល ម៉ោង​២ ថ្ងៃទី​៤​ដល់​ម៉ោង ២​រសៀល នៅ​ថ្ងៃទី​៥ ខែកុម្ភៈ ឆ្នាំ ២០២០ បណ្តាលឱ្យ​មនុស្ស ស្លាប់ ៤ នាក់ ( ស្រី ) និង បង្ក ឲ្យ រងរបួស ធ្ងន់ ១៤ នាក់ ( ស្រី ៥ នាក់ ) និង របួសស្រាល ៦ នាក់ ( ស្រី ៣ នាក់ ) ។

​របាយការណ៍​បន្តថា នៅក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើនេះ បង្កឱ្យមាន​ការ ខូចខាត យានយន្ត សរុប​ជាច្រើន​គ្រឿងក្នុង​នោះ​មាន​ម៉ូតូ​,​រថយន្ត​តូច​-​ធំ​និង​យាន​ផ្សេងៗ​ជាច្រើន​គ្រឿង​ទៀត​។​រីឯ​មូលហេតុ​បណ្តាល​ឲ្យ​កើតមាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​គឺ​បណ្តាលមកពី​បើកបរ​លើស​ល្បឿន កំណត់ , មិន គោរព សិទ្ធិ បត់​មិន ប្រកាន់​ស្តាំ​ជាដើម ។

ទិន្នន័យ គ្រោះថ្នាក់ ចរាចរណ៍ ផ្លូវគោក ទូទាំងប្រទេស ថ្ងៃនេះ បាន បញ្ជាក់ថា គ្រោះថ្នាក់ ដែល បង្ក ឲ្យ មាន មនុស្ស ស្លាប់ និង របួស សរុប ចំនួន ២៤ នាក់ នៅ ថ្ងៃទី ៥ ខែកុម្ភៈ នេះ គឺ កើតឡើង ដោយសារ ហេតុការណ៍ ប៉ះទង្គិច ចំនួន ៧ លើក ៕S/​