ដោយ​៖​ភ្នំ​ស្វាយ​/​បន្ទាយមានជ័យ​មន្ត្រី​ថ្នាក់ដឹកនាំ​អាជ្ញាធរ​មីន​អគ្គនាយករង​ស៊ី​ម៉ា​ករួ​ម​នឹង​ប្រតិភូ​កាណាដា​បាន​ទៅ​ទស្សនកិច្ច​នៅ​ចម្ការមីន​នៅ​ស្រុក​ថ្មពួក​ខេត្ត​បន្ទាយ​យ​មានជ័យ​ដើម្បី​ឈ្វេងយល់​ពី​កិច្ច​សហប្រតិបត្តិ​បន្ត​លើ​ការ​បោសសម្អាត​មីន ។

លោក​ព្រំ​សុភមង្គល​អគ្គលេខាធិកា​រ​អាជ្ញាធរ​ម៉ី​ន​លោក​ភុំ​ភូមិ​រ៉ូ​អគ្គនាយករង​ស៊ី​ម៉ា​ករួ​ម​នឹង​ប្រតិភូ​ក្រុមការងា រលោក ហ្ក្រេ​ហ្គ័​រ ឡឺ​ហ្កូ​លត៍​(Mr Gregoire Legault ) តំណាង​ស្ថានទូត​ប្រទេស​កាណាដា​។ លោក គឹ​ង​វណ្ណៈ​អភិបាលរង​ខេត្តបន្ទាយមានជ័យ​កាលពី​ថ្ងៃទី​៥​ខែកុម្ភៈ​ឆ្នាំ​២០២០​បាន​អញ្ជើញ​ទស្សនកិច្ច​នៅ​ចម្ការមីន​និង​ឆ្វេងយល់​កិច្ច​ប្រតិបត្តិ​លើ​ការ​បោសសម្អាត​មីន​របស់​ប្រតិបត្តិ​ករ​កងឯកភាព​កម្ចាត់​មីន​កម្ពុជា​ហៅ​កាត់​ថា​ស៊ីម៉ាក នៅ​ភូមិ​បន្ទាយឆ្មារ​ជើង ឃុំ​បន្ទាយឆ្មារ ស្រុក ថ្មពួក ។​

​លោក គឹ​ង វណ្ណៈ​អភិបាលរង​ខេត្តបន្ទាយមានជ័យ​មានប្រសាសន៍ថា​៖​ភូមិសាស្ត្រ​ខេត្តបន្ទាយមានជ័យ ដែលជា​អតីត​តំបន់​សង្គ្រាម​សំបូរ​ទៅដោយ​គ្រាប់​មិន​និង​យុទ្ធ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ​ពាសពេញ​។​ប៉ុន្តែ​ដោយសារ​បាន​ម្ចាស់​ដៃគូ​ជំនួយ​បរទេស​និង​សកម្មភាព​នៃប្រតិបត្តិ​កររ​មាន​ស៊ីម៉ាក់​(CMAC) ហា​ឡូ​ត្រា​ស្ត​( Halo Trust) អឺ​ម​អេ​ជី (MAG) និង​អ្នកពាក់ព័ន្ធ ក៏​បោសសម្អាត​មីន រំដោះ​ផ្ទៃដី​មក​សាងសង់​លំនៅឋាន អាស្រ័យ​ផល​និង​អភិវឌ្ឍន៍ ក៏ដូចជា​កាត់បន្ថយ​ជនរងគ្រោះ​។​

​លោក​ព្រំ សុភមង្គល អគ្គលេខាធិការ​អាជ្ញាធ​រ​ម៉ី​ន​កម្ពុជា​និង​សង្គ្រោះ​ជនរងគ្រោះ​មានប្រសាសន៍ថា ៖ ក្នុង​គោលនយោបាយ​អភិវឌ្ឍន៍​ជាតិ​សកម្មភាព​កម្ចាត់មីនរ​បស់​រាជរដ្ឋាភិបាល​ពី​ឆ្នាំ​២០១៨-២០២៥ ស្របទៅនឹង​គោលនយោបាយ​ដទៃទៀត​នោះ​។​អាជ្ញា​ម៉ី​ន​បានរៀបចំ​ផែនការ​និង​កៀងគរ​រក​ជំនួយ​ឧបត្ថម្ភ​ដើម្បី​បោសសំអាត​មីន​និង​គ្រាប់​យុទ្ធ​ភ័​ណ្ឌ​មិនទាន់​ផ្ទុះ​ដែល​នៅ​សេសសល់​ពី​សម័យ​សង្គ្រាម​។​ក្នុងនោះ​ផ្ទៃដី​គ្រប់​ដណ្តប់​ដោយ​មីន​បាន​ថយចុះ​ជា​លំដាប់ ។​

​លោក​ភុំ​ភូមិ​រ៉ូ​អគ្គនាយករង​ស៊ីម៉ាក​បាន​និយាយ​ដែរ​ថា​៖​ថ្វីបើ​ផ្ទៃដី​គ្រាប់មីន​និង​គ្រាប់​យុទ្ធ​ភ័​ណ្ឌ​រូ​វ​បោសសម្អាត​បាន​ភាគច្រើន​តែ​បងប្អូន​ត្រូវមាន​ការប្រុងប្រយ័ត្ន​ជានិច្ច ។​ក្នុងករណី​ប្រទះឃើញ ត្រូវ​រាយការណ៍ មក​អាជ្ញា​ធរមាន​សមត្ថកិច្ច និង​ប្រតិបត្តិ​ករ​នានា​ដើម្បី​យ​កោ​កំទេចចោល ។​


​យោង​ទិន្ន័យ​ចម្ការមីន និង​គ្រាប់​មិនទាន់​ផ្ទុះ​នៅក្នុង​ខេត្តបន្ទាយមានជ័យ​ឱ្យដឹងថា មាន​ចម្ការមីន ចំនួន​៣.៩២២ ចម្ការ​ផ្ទៃដី ស្មើរ​នឹង ២៥.២៤២​ហិកតា ។​ចម្ការមីន​បោសសម្អាត​រួច ២.៣៣៥ ផ្ទៃដី ស្មើរ​នឹង​១១.៦៧៨​ហិកតា​។​និង​ផ្ទៃ​នៅសល់​មិនទាន់​បោសសម្អាត​១.៥៨៧​ផ្ទៃដី​ស្មើនឹង​១៣.៥៦៤​ហិកតា​៕S/

​រូបថត ៖ លោក ព្រំ សុភមង្គល​លោក ភុំ ភូមិ​រ៉ូ អគ្គនាយករង​ស៊ីម៉ាក​លោក ហ្ក្រេ​ហ្គ័​រ ឡឺ​ហ្កូ​លត៍​(Mr GregoireLegault)​តំណាង​ស្ថានទូត​កាណាដា​ឆ្វេងយល់​ការ​បោសសម្អាត​មីន​នៅ​ឃុំ​បន្ទាយឆ្មារ​ស្រុក​ថ្មពួក ( រូប​៖ ភ្នំ​ស្វាយ )​