​ដោយៈ​គ្រញូង​/​បាត់ដំបងៈ​អង្គភាពរ​ដ្ឋា​ករ​ទឹក​បាត់ដំបង​បានធ្វើ​សេចក្តីជូនដំណឹង​ពី​ការផ្អាក​ផ្តល​ទឹក​៣​ថ្ងៃ​៥​ដល់​៧​ខែកុម្ភៈ​ឆ្នាំ​២០២០​នៅ​ក្រុង​បាត់ដំបង​ដើម្បី​ជួសជុល​កែសម្រួល​នូវ​បំពង់​ទុយោ​មេ​បញ្ជូន​ទឹក​ឆៅ​ខ្នាត​០៦០០​មី​លី​ម៉ែត្រ​របស់​រោងចក្រ​ផលិត​ទឹកស្អាត​វត្ត​លៀប​។​ដែល​បាននិងកំពុង​មាន​បញ្ហា​ប្រឈម​ដោយ​ការ​លេច​ធ្លាយ​ហើយ​តម្រូវឱ្យមាន​ការជួសជុល​កែសម្រួល​ជាបន្ទាន់​ឱ្យ​ខាន​តែ​បាន​។​

​ដើម្បី​ធានា​នូវ​និរន្តរភាព​សុវត្ថិភាព​ការងារ​ផលិត​ទឹកស្អាត​និង​ការងារ​ផ្គត់ផ្គង់​ទឹកស្អាត​ក្រុម​អ្នកបច្ចេកទេស​ត្រូវការ​ពេលវេលា​ដើម្បី​ធ្វើការ​ជួសជុល​កែលម្អ​បំពង់​ទុយោ​នេះ​ឱ្យបាន​ឆាប់​តាម​ដែល​អាចធ្វើ​ទៅបាន​។​ក្នុង​រយៈពេល​នៃ​ការជួសជុល​កែសម្រួល​នេះ​សេវា​ផ្គត់ផ្គង់​ទឹកស្អាត​អាច​នឹង​ជួប​នូវ​ភាពរអាក់រអួល​ខ្លះ​ដោយសារ​ទឹក​មាន​សម្ពាធ​ធ្លាក់ចុះ​ខុសពី​ធម្មតា​និង​មានទឹក​មិន​គ្រប់គ្រាន់​នៅ​តា​ទីតាំង​ខ្លះៗ​។​

លោក​អ៊ុត​ក្លឹង​ប្រធាន​រដ្ឋាករទឹក​បាត់ដំបង​បាន​បញ្ជាក់ថា​យោងតាម​សេចក្តីជូនដំណឹង​នេះ​អង្គភាព​ជំនាញ​សូម​សង្ឃឹមថា​ឯកឧត្តម​លោកជំទាវ​លោក​លោកស្រី​ដែលជា​អតិថិជន​ទាំងអស់​សូមមេត្តា​ជ្រាប​និង​មេត្តា​អធ្យាស្រ័យ​យោគយល់​ចំពោះ​ភាពរអាក់រអួល​នេះ​ដល់​អង្គភាព​យើងខ្ញុំ​ជាក់​ជាពុំខាន​ឡើយ​៕S/​